05/02/2024 - 12:51

ធា​នា​សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត

នគរ​បាល​ក្រុង​កឹង​ធើ បាន​រួម​ចំ​ណែក​រក្សា​លំ​នឹង​នយោ​បាយ ធានា​សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម បម្រើ​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

 ​​ មាន​កម្មា​ភិបាល យុទ្ធ​ជន​ជា​ច្រើន​បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ក្នុង​ឆ្នាំ​២០២៣។
 រូបថត៖ សហការី

ក្នុង​នោះ លេច​ធ្លោ​គឺ​ការ​ងារ​កសាង​បក្ស កសាង​កង​កម្លាំង​សា​ខា​បក្ស និង​បក្ខ​ភាគ​មូល​ដ្ឋាន​តែង​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី បង្កើន​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​រៀន​សូត្រ បញ្រ្ជាប​បទ​បញ្ជា​សេចក្ដី​សម្រេច​ចិត្ត ឯក​សារ​ចង្អុល​ការ​របស់​មជ្ឈិម​និង​គណៈ​កម្មា​ធិការ​បក្ស​ក្រុង។ ផ្ដល់​ព័ត៌​មាន​ទាន់​ពេល​អំ​ពី​ស្ថាន​ភាព​ក្នុង​ប្រ​ទេស អន្តរ​ជាតិ ព្រឹត្តិ​ការណ៍ ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​ពី​សា​ធារ​ណៈ​ជន; រាល់​ឧបាយ​កល​និង​វិធី​សាស្រ្ត​សកម្ម​ភាព “ប្រែ​ប្រួល​សន្ដិ​ភាព” របស់​អា​នុភាព​អមិត្ត; ការ​ងារ​ធានា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់; សកម្ម​ភាព​លេច​ធ្លោ​ផ្សេងៗ​របស់​នគរ​បាល​ក្រុង​និង​នគរ​បាល​ថ្នាក់​មូល​ដ្ឋាន; គោល​ការណ៍​ធំ​ៗ​អំ​ពី​ការ​ងារ​កសាង​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន។ ផ្សព្វ​ផ្សាយ​អនុវត្ត​ម៉ឺង​ម៉ាត់​គម្រោង​បន្ត​ការ​ចាត់​តាំង និង​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​នគរ​បាល​ប្រ​ជា​ជន តាម​ទិស​ដៅ​សម្រិត​សម្រាំង ខ្លាំង​ពូ​កែ និង​វិធាន​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ស្ថាប័ន​សើុប​អង្កេត​នៃ​នគរ​បាល​ថ្នាក់​ស្រុក។ មក​ទល់​បច្ចុប្បន្ន នគរ​បាល​ក្រុង​បាន​អនុវត្ត​សម្រេច​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​នគរ​បាល​ក្រុង កាត់​បន្ថយ​បាន​៥​អង្គ​ភាព​ថ្នាក់​ការិ​យា​ល័យ និង​២៧​ក្រុម​ជំ​នាញ​ឯក​ទេស បើ​ប្រៀប​នឹង​មុន​ពេល​អនុវត្ត​គម្រោង។

នគរ​បាល​ក្រុង បាន​រៀប​ចំ​សកម្ម​ភាព​ចាប់​ផ្ដើម​កសាង​រូប​ភាព​ល្អៗ​ពី​កង​កម្លាំង​សម្រាប់​ឆ្នាំ​២០២៤។ រូប​ថត៖ សហ​ការី

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​បម្រុង វ៉ធី​ហុង​តៀង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​នគរ​បាល​ក្រុង លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ការិ​យា​ល័យ​ការ​ងារ​បក្ស​និង​ការ​ងារ​នយោ​បាយ ឆ្នាំ​កន្លង ផ្នែក​នគរ​បាល​ក៏​បាន​កសាង​និង​ផ្សព្វ​ផ្សាយ​នូវ​រូប​ភាព​ល្អៗ​របស់​កង​កម្លាំង ជា​មួយ​នឹង​សកម្ម​ភាព​ជា​ច្រើន មាន​ដូច៖ កម្ម​វិធី “ម្ដាយ​ធម៌” បង្កើត​មុខ​របរ​រក​ស៊ី​ជូន​សាច់​ញាតិ​កុមារ​កំ​ព្រា​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ COVID-១៩ លើ​ភូមិ​សាស្រ្ត​ក្រុង​ទាំង​មូល មាន​ការ​រីក​សាយ​ភាយ​និង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់ ស្ដែង​ក្នុង​សហ​គមន៍។ ឆ្លង​តាម​រយៈ​នោះ ក៏​បាន​មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នារី​វៀត​ណាម សមា​គម​សហ​ព័ន្ធ​នារី​ក្រុង​កឹង​ធើ ជ្រើស​រើស​ស្ងើច​សរ​សើរ; កម្ម​វិធី​សិល្បៈ “មនោ​សញ្ចេត​នា មិត្ត​រួម​កង - ភាព​កក់​ក្ដៅ​ដល់​ប្រ​ជា​ជន” លើក​ទី​៩-ឆ្នាំ​២០២៣ ក្រោម​ប្រ​ធាន​បទ “ចង្វាក់​ភ្លេង​មោទ​នភាព” បាន​រៀប​ចំ​ឡើង​នៅ​ទី​លាន​ស្រុក​ផុង​ដៀង រួម​ចំណែក​បង្កើន​គុណ​ភាព​ការ​ងារ​វប្ប​ធម៌ សិល្បៈ​ក្នុង​កម្មា​ភិ​បាល យុទ្ធ​ជន; ទប់​ស្កាត់ លុប​បំ​បាត់​ដោយ​ជោគ​ជ័យ​ចំ​ពោះ​ការ​ធ្លាក់​ចុះ​សតិ​អា​រម្មណ៍​នយោ​បាយ សីល​ធម៌ ផ្នត់​រស់​នៅ​ក្នុង​ទូទាំង​កង​កម្លាំង។ល។

ផ្ដើម​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន នគរ​បាល​ក្រុង​ប្ដេជ្ញា​ចិត្ត​រក្សា​លំ​នឹង​និង​បង្កើន​ការ​ដឹក​នាំ​ជា​ដាច់​ខាត ដោយ​ផ្ទាល់​លើ​គ្រប់​ផ្នែក​របស់​បក្ស​ចំ​ពោះ​កិច្ច​ការ​ការ​ពារ​សន្ដិ​សុខ​ជាតិ ធា​នា​សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម និង​សកម្ម​ភាព​របស់​កម្លាំង​នគរ​បាល​ប្រ​ជា​ជន; ពង្រឹង​សមត្ថ​ភាព​ដឹក​នាំ​និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ខ​ភាគ​នគរ​បាល​ក្រុង អង្គ​ការ​ចាត់​តាំង​បក្ស​នៅ​មូល​ដ្ឋាន។ល។ ចំ​ពោះ​មុខ​គឺ​ផ្ដុំ​កម្លាំង​ធា​នា​សុវត្ថិ​ភាព សណ្ដាប់​ធ្នាប់​សង្គម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​២០២៤ ដើម្បី​ប្រ​ជា​ជន​ក្រុង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​សប្បាយ​រីក​រាយ៕

                                    ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ