សាខាបក្សអនុវិទ្យាល័យលឿងហ្វា ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ពង្រីកល្អតួនាទី ដឹកនាំក្នុងការអនុវត្តភារកិច្ចសំខាន់គឺការងារអប់រំនិងអនុវត្តការចលនាប្រឡងប្រណាំង អាស្រ័យផ្នែកអប់រំនិងថ្នាក់លើបានបំផុស។ ហេតុនេះ ឆ្នាំ២០២២ សាខាបក្សអនុវិទ្យាល័យលឿងហ្វា ត្រូវបានវាយតម្លៃអនុវត្តសម្រេចឆ្នើមភារកិច្ច។
លោកគ្រូឡេកិញល្វឹង កំពុងបង្រៀនសិស្សថ្នាក់ទី ៦ វិញ្ញាសាអប់រំពលរដ្ឋ។
សាខាបក្សអនុវិទ្យាល័យលឿងហ្វា មានកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិក ៥៩ នាក់ ក្នុងនោះ បក្ខជន ៣៩ នាក់។ ដោយកំណត់ការងារកសាងបក្សជាភារកិច្ចនយោបាយដ៏សំខាន់ ប៉ុន្មានឆ្នាំកន្លង សាខាបក្សបានសកម្មផ្លាស់ថ្មីខ្លឹមសារ វិធីសាស្ត្រដឹកនាំ ដាក់ចេញនូវវិធានការជាច្រើន សំដៅលើកកម្ពស់គុណភាពបង្រៀននិងរៀន។ សាខាបក្ស រក្សាល្អរបបប្រជុំប្រចាំខែ ដាក់ចេញភារកិច្ច សកម្មភាពរៀងរាល់ខែ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់អនុវត្តល្អនូវគោលការណ៍ក្នុងពេលប្រជុំបក្ស។ ឆ្លងតាមរយៈកិច្ចប្រជុំសាខាបក្សក៏មានការដោះដូរជាមួយនឹងបក្ខជន ដើម្បីក្តាប់ស្ថានភាពជាក់ស្តែងនៃការបង្រៀននិងរៀនរបស់សាលា ស្ថានភាពសតិអារម្មណ៍បក្ខជនគ្រប់រូប រួមចំណែកយ៉ាងសំខាន់ដើម្បីកសាងសាខាបក្សស្អាតស្អំ រឹងមាំ។
អំពីការងារមុខជំនាញ សាខាបក្សចង្អុលការអនុវត្តលក្ខន្តិកៈរបស់ក្រុមមុខជំនាញដល់គ្រូបង្រៀនក្នុងសកម្មភាពបង្រៀននិងរៀននិងការងារបំប៉នសិស្សពូកែ បង្រៀនបន្ថែមដល់សិស្សខ្សោយ។ ដាស់តឿនក្រុមប្លុកមុខជំនាញ អនុវត្តល្អលក្ខន្តិកៈ បង្កលក្ខណៈល្អបំផុតខាងពេលវេលានិងថវិកាដល់ក្រុម ប្លុកមុខជំនាញអនុវត្តល្អនូវភារកិច្ច។ អ្នកគ្រូវ៉ធីង៉ុកហ្វៀង ជាបក្ខជន បុគ្គលិកការិយាល័យនៃអនុវិទ្យាល័យ លឿងហ្វា ឱ្យដឹង៖ “ខ្ញុំតែងអនុវត្តសម្រេចល្អភារកិច្ច ព្រមទាំងរៀនសូត្រលើកកម្ពស់មុខជំនាញជារឿយៗ ដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែល្អប្រសើរ”។
លោកគ្រូឡេកិញល្វឹង លេខាសាខាបក្ស នាយកអនុវិទ្យាល័យលឿងហ្វា ឱ្យដឹង៖ “ចង់ឱ្យសាខាបក្សរឹងមាំ ត្រូវតែរក្សាភាពសាមគ្គី ឯកភាពខ្ពស់ក្នុងផ្ទៃក្នុង; បក្ខជនគ្រប់រូបត្រូវស្វ័យលត់ដំ ខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ត្រូវចេះរួមកម្លាំងអនុវត្តភារកិច្ចរួមរបស់សមូហភាព។ ដើម្បីសម្រេចបានកត្តាទាំងនេះ នៅរាល់កិច្ចប្រជុំសាខាបក្សប្រចាំខែ ក្រៅពីខ្លឹមសារជាមូលដ្ឋាន គឺវាយតម្លៃឡើងវិញនូវសកម្មភាពការងារខែកន្លង ព្រមទាំងដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់ខែបន្ទាប់ គឺគណៈកម្មាធិការសាខាបក្សសំណូមពរបក្ខជនគ្រប់រូបត្រូវធ្វើរបាយការណ៍ជាក់ស្តែងចំពោះការងារដែលធ្វើបាន ទៅតាមខ្លឹមសារដែលបានចុះឈ្មោះអនុវត្តក្នុងផែនការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ។ ផ្អែកលើមូលដ្ឋានរបាយការណ៍របស់បក្ខជនម្នាក់ៗ សមូហភាពសាខាបក្ស ធ្វើការពិនិត្យ ស្ងើចសរសើរពីចំណុចល្អៗនិងចង្អុលបង្ហាញពីចំណុចខ្វះខាត ដើម្បីបក្ខជនជម្នះ”៕
សឺនម៉ាល័យ- បកប្រែ៖ មុនី