ឆ្លៀតឱកាសវិស្សមកាល គ្រប់សាលារៀននៅតំបន់ជនរួមជាតិខ្មែរនៃខេត្តហូវយ៉ាង បានធ្វើការជួសជុលមូលដ្ឋានសម្ភារៈ រង់ចាំឆ្នាំសិក្សាថ្មី។
ទីធ្លាវិទ្យាល័យលឿងថេវិញ ទើបបានបង្កើនកម្រិត។
លោកវ៉ថាញម៉ុង នាយការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឱ្យដឹង៖ “មុនពេលវិស្សមកាល មន្ទីរបានចង្អុលការដល់អង្គភាព សាលារៀនក្រោមឱវាទនិយាយរួមនិងសាលាជនជាតិអន្តេវាសិកនៅតំបន់ដែលមានសិស្សជនជាតិភាគតិចនិយាយដោយឡែក ផ្តើមដំណើរការអភិរក្ស ជួសជុលមូលដ្ឋានសម្ភារៈ ក្នុងឱកាសវិស្សមកាល ២០២២ សំដៅត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សា ២០២២-២០២៣”។
វិទ្យាល័យលឿងថេវិញ ស្រុកភុងហ៊ីប ទើបបង្ហើយផ្នែកសំណង់បង្កើនកម្រិតទីធ្លាសាលារៀន។ លោកគ្រូឡេហ្វាងធ្វី នាយកវិទ្យាល័យលឿងថេវិញ ឱ្យដឹង៖ “ក្រោយពីសម្រេចភារកិច្ចជាមណ្ឌលនៃសម័យប្រឡងសញ្ញាបត្រថ្នាក់ជាតិឆ្នាំ ២០២២ សាលាដំណើរការបង្កើនកម្រិតទីធ្លានិងផ្នែកសំណង់បន្ទាប់បន្សំផ្សេងៗ ជាបន្ទាន់។ ដូច្នេះផែនការបង្កើនកម្រិតទីធ្លា ត្រូវបានសាលាកសាងចាប់ពីដើមឆ្នាំមកម៉្លេះ ពីព្រោះទីធ្លាសាលាត្រូវបានកសាងយូរមកហើយ ទីធ្លាទំនាបនិងទឹកលិចក្នុងរដូវភ្លៀង”។
សាលាបឋមសិក្សាតឹងប៊ិញ ២ ស្រុកភុងហ៊ីប ធានាស្អាតបាត ស្រឡះស្រំឡំក្នុងឱកាសវិស្សមកាល។
តាមប្រសាសន៍លោក គ្រូឡឺស្វឹងហ្វាង នាយកសាលាជនជាតិអន្តេវាសិកហ៊ីមឡាម សាលាទើបពិនិត្យទទួលសាលប្រជុំដែលសាងសង់ថ្មី។ សាលប្រជុំត្រូវបានកសាងលើផ្ទៃដីដែលនៅទំនេរចន្លោះមណ្ឌលអន្តេវាសិកដ្ឋាននិងមណ្ឌលអគារសិក្សា ម្ល៉ោះហើយ ងាយស្រួលសម្រាប់សាលារៀបចំនូវសកម្មភាពក្រៅកម្មវិធីសិក្សា ឬក៏ចលនាវប្បធម៌កីឡាជាដើម។ ទន្ទឹមនឹងពហុកីឡដ្ឋាន សាលប្រជុំថ្មីនេះត្រូវបានសាលាប្រើប្រាស់មានប្រសិទ្ធភាព ដើម្បីសិស្សអភិវឌ្ឍគ្រប់ផ្នែក។ រីឯសិស្សស្នាក់នៅអន្តេវាសិកដ្ឋាននឹងមានសកម្មភាពបន្ថែមដើម្បីលម្ហែអារម្មណ៍ពេលនៅឆ្ងាយពីផ្ទះ។ ដោយឡែកនៅវិទ្យាល័យវ៉ីថាញ លោកគ្រូង្វៀងត្វឹងកៀក នាយកសាលា ឱ្យដឹង៖ “យើងខ្ញុំកសាងទេសភាពសាលារៀនសន្សឹមៗ មិនត្រឹមតែឱ្យមានសោភណភាពប៉ុណ្ណោះទេ ថែមទាំងឱ្យទំនើបទៀតផង។ ដែលគួររីករាយនោះគឺឆ្លងកាត់សិស្សជាច្រើនជំនាន់ អាណាព្យាបាលសិស្ស តែងតែសកម្មរួមដំណើរជាមួយនឹងសាលាក្នុងការកសាងអគារសិក្សា មិនត្រឹមតែសម្រេចបទដ្ឋានជាតិនៅទាំងស៊ីវិល័យទៀតផង។ ក្នុងពេលនោះ សាលារៀននីមួយៗនៅលើភូមិសាស្រ្តឃុំវ៉ីប៊ិញ ស្រុកវ៉ីធ្វី ក៏ជំរុញល្បឿនពិនិត្យនូវលក្ខឋានដើម្បីទទួលស្គាល់សម្រេចបទដ្ឋានជាតិឡើងវិញផងដែរ។
លោកស្រីត្រឹងធីហ្វៀង នាយិការងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឱ្យដឹង៖ ផ្នែកអប់រំបានចង្អុលការដល់សាលាទាំងឡាយ ត្រូវធានាល្អនូវមូលដ្ឋានសម្ភារៈក្នុងរដូវវិស្សមកាល។ ព្រមជាមួយនោះ ឆ្លៀតឱកាសវិស្សមកាលដើម្បីធ្វើការជួសជុល បង្កើនកម្រិតមូលដ្ឋាន សម្ភារៈ ត្រៀមលក្ខណៈទទួលសិស្សពេលឈានចូលឆ្នាំសិក្សាថ្មី”៕
ហាថាញ-លីសៀ