វត្តផ្នោអំពូង បានកសាងលើផ្ទៃដីប្រមាណ ២,៥ ហិកតា ស្ថិតនៅភូមិផ្នោអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ។ ឆ្នាំ ២០១៦ វត្តផ្នោអំពូង ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។ នេះជាវត្តដ៏ស្រស់ស្អាតមួយក្នុងចំណោមវត្តខ្មែរនានានៅខេត្តត្រាវិញ ដែលទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយអញ្ជើញមកធ្វើសក្ការបូជានិងទស្សនា។ ពេលមកដល់វត្តផ្នោអំពូង ភ្ញៀវទេសចរបានគយគន់សម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងស្ថាបត្យកម្មប្លែកៗប្រកបដោយលក្ខណៈវប្បធម៌ខ្មែរបុរាណ។ ក្រៅពីនេះ ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ចំពោះបដិមាសាវ័ក ៨០ ព្រះអង្គគង់សមាធិ និងព្រះពុទ្ធបដិមាទ្រង់បរិនិព្វាន “ដ៏ធំ”។ល។
អត្ថបទ និងរូប៖ ទីទុយ
ខ្លោងទ្វារវត្តផ្នោអំពូងសម្លឹងមើលពីខាងក្រៅ។
បដិមាសាវ័ក ៨០ ព្រះអង្គគង់សមាធិ។
ព្រះពុទ្ធបដិមាទ្រង់បរិនិព្វាន។
ជ្រុងមួយនៃព្រះវិហារវត្តផ្នោអំពូង។
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ពេលមកទស្សនានៅវត្តផ្នោអំពូង។