ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/07/2026 - 22:23

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​គុណ​បំ​ណាច់​ចំ​ពោះ​បដិ​វត្តន៍​នៅ​ឃុំ​ដុង​ធ្វឹង​ 

(កឹង​ធើ) - ថ្ងៃ​ទី ២២ កក្កដា គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក​ ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​នៅ​ឃុំ​ដុង​ធ្វឹង នា​ឱ​កាស​ខួប​អនុ​ស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិវា​យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី (២៧/​៧/១៩៤៧ - ២៧​/៧/​២០២៦)។

លោក​ ង្វៀង​ត្វឹង​អាញ (ទី​៣​ពី​ឆ្វេង) អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ជា​មួ​យស​មា​ជិក​គណៈ​ប្រតិ​ភូ​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រលោក​ង្វៀង​ថាញ់​តិញ  នៅ​ភូមិ​ដុង​ឡើយ ឃុំ​ដុង​ធ្វឹង។

អញ្ជើញ​ចូល​រួម​ជា​មួយ​គណៈ​ប្រតិ​ភូ មាន​លោក​ស្រី​ ឡេ ធី​ថាញ​ឡាម សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ទទួល​បន្ទុក​ពិ​សេស​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក​ស្រី ឡេធី​សឿង​ម៉ាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ក្រុង​កឹង​ធើ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង។

គណៈ​ប្រតិ​ភូ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​ ង្វៀន​ថាញ់​តិញ (នៅ​ភូមិ​ដុង​ឡើយ) - យុទ្ធ​ជន​ពិ​ការ អត្រា​ពិ​ការ​ជាង ៨១%, លោក​ វ៉ូ​វ៉ាំង​ញ៉ាញ -  យុទ្ធ​ជន​ពិ​ការ ១/៤ នៅ​ភូមិ​ដុង​ថាញ់ និង​លោក ត្រឹង​វ៉ាំង​កាញ់  - យុទ្ធ​ជន​ពិ​ការ​ ១/៤ នៅ​ភូមិ​ដុង​ថាញ់។ យុទ្ធ​ជន​ពិ​ការ​ទាំង​៣​រូប សុទ្ធ​តែ​ធ្លាប់​បំ​ពេញ​ភារ​កិច្ច និង​បាន​រង​របួស​នៅ​សមរ​ភូមិ​កម្ពុជា។

លោក​ ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​សុខ​ភាព​លោក វ៉ូ​វ៉ាំង​ញ៉ាញ នៅ​ភូមិ​ដុង​ថាញ់ ឃុំ​ដុង​ធ្វឹង។

តំ​ណាង​ឱ្យ​គណៈ​ប្រតិ​ភូ លោក​ង្វៀង​ត្វឹង​អាញ បាន​រាក់​ទាក់​សួរ​សុខ​ទុក្ខ​សុខ​ភាព ជីវ​ភាព​គ្រួ​សារ និង​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​លះ​បង់​របស់​យុទ្ធ​ជន​ពិ​ការ​ក្នុង​បុព្វ​ហេតុ​តស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ ការ​ពារ​មាតុ​ភូមិ​។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា យុទ្ធ​ជន​ពិ​ការ​ទាំង​អស់​នឹង​បន្ត​ពង្រីក​គុណ​ធម៌ "កង​ទ័ព​អ៊ំ​ហូ" ជា​គំ​រូ​ឆ្នើម​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ និង​លើក​ទឹក​ចិត្ត​កូន​ចៅ​ឱ្យ​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​កឹង​ធើ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក​ ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ និង​ជូន​ពរ​សុខ​ភាព​ចំ​ពោះ​លោក​ត្រឹង​វ៉ាំង​កាញ់ នៅ​ភូមិ​ដុង​ថាញ់ ឃុំ​ដុង​ធ្វឹង។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ក៏​បាន​ស្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​គ្រួ​សារ​យុទ្ធ​ជន​ពិ​ការ ហើយ​បាន​ស្នើ​ដល់​ភូមិ​ភាគ​បន្ត​ជួយ​ឧបត្ថម្ភ ដើម្បី​យុទ្ធ​ជន​ពិ​ការ​មាន​លក្ខណៈ​ឈាន​ឡើង​អភិ​វឌ្ឍន៍ លំ​នឹង​ជីវ​ភាព។

ក្វឹក​ថាយ - លី​សៀ​

ចែករំលែកអត្ថបទ