ទន្ទឹមនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ទីក្រុងកឹងធើ កំពុងជំរុញការកសាងបរិស្ថានជនបទ បៃតង ជ្រះ ស្អាត សុវត្ថិភាព។ នេះបានចាត់ទុកជាលក្ខឋានមួយក្នុងចំណោមលក្ខឋានដ៏សំខាន់ ញ៉ាំងឱ្យទិដ្ឋភាពជនបទថ្មីជានិច្ច។

ទីក្រុងកឹងធើ រួមដៃកសាងបរិស្ថានជនបទ បៃតង - ជ្រះ - ស្អាត - សុវត្ថិភាព។
នៅឃុំសាភៀង សមាគមសហព័ន្ធនារីឃុំបានសហការជាមួយសមាគមអតីតយុទ្ធជន និងសមាគមកសិករ ចាត់តាំងបង្ហាញទម្រង់ “ដង ផ្លូវផ្កា - ភ្លឺ - បៃតង - ជ្រះ - ស្អាត”។ បន្ទាប់ពីពិធីបង្ហាញទម្រង់ មានសមាជិកនិងប្រជាជនជាង ៥០ នាក់ បានចូលរួមយ៉ាងសកម្មដាំផ្កាម៉ោងដប់ តាមបណ្តោយផ្លូវចាប់ពីស្ពានទឺញី ដល់ស្ពានហូវយ៉ាង៣ ដោយមានប្រវែងជិត ៥ គីឡូម៉ែត្រ។ អ្នកស្រីធីភឿង ប្រធានសាខាសមាគមនារីភូមិង៉ាកៃ ឃុំសាភៀង ឱ្យដឹង៖ “ទន្ទឹមនឹងការដាំផ្កា សមាជិកក៏បានប្រមូលសំរាម កាប់ឆ្ការគុម្ពោតព្រៃ រួមចំណែកធ្វើឱ្យផ្លូវស្រឡះ និងទិដ្ឋភាពជនបទស្រស់បំព្រង។ ទម្រង់មិនត្រឹមតែរួមចំណែកធ្វើឱ្យទេសភាពជនបទស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងការងារឃោសនាលើកកម្ពស់ស្មារតីភ្ញាក់រំលឹករបស់ប្រជាជនអំពីការការពារបរិស្ថាន ចលនាបន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យ នៅទីសាធារណៈទៀតផង។ ផ្តើមពីនោះ បង្កើតបាន ស្មារតីភ្ញាក់រលឹកក្នុងប្រជាជនម្នាក់ៗ រក្សាបរិស្ថានរស់នៅបៃតង - ជ្រះ - ស្អាតយូរអង្វែង រួមចំណែកសម្រេចនូវលក្ខឋានកសាងជនបទថ្មីនៅឃុំសាភៀង”។
ក្នុងពេលនោះដែរ នៅឃុំលិតហោយធឿង សមាគម កសិករឃុំបានសហការជាមួយការិយាល័យសេដ្ឋកិច្ច ចាត់តាំងបង្ហាញទម្រង់ “ការពារបរិស្ថានស៊ាំនឹងការប្រែប្រួលអាកាសធាតុ” នៅបូជនីយដ្ឋានភូមិណាមចាញ់។ ទម្រង់បានបង្កើតឡើងដោយមានសមាជិកស្នូលចំនួន ១០ នាក់ ដោយតួនាទីឃោសនា ចលនាសមាជិកកសិករ អាជីវករ និងប្រជាជនអនុវត្តល្អនូវបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន។ សមាជិកដែលចូលរួមក្នុងទម្រង់បានចុះកិច្ចសន្យាអនុវត្តការបែងចែកប្រភេទសំរាម ប្រមូលនិងចាត់ចែងសំរាមត្រូវតាមការកំណត់ បន្ថយប្រើប្រាស់ផលិតផលប្លាស្ទិកប្រើប្រាស់រួចហើយ។ ទន្ទឹមនឹងនោះ សកម្មចលនាប្រជាជនរក្សា អនាម័យតំបន់រស់នៅ ពិសេសគឺតំបន់ផ្សារ - ជាកន្លែងងាយបង្កឱ្យកខ្វក់បរិស្ថាន។
តាមប្រសាសន៍លោក លីហ្វាងមិញ អនុលេខាគណៈកម្មាធិការបក្សឃុំលិតហោយធឿង ការកសាង និងផ្សព្វផ្សាយទូលំទូលាយទម្រង់ការពារបរិស្ថាន មិនត្រឹមតែរួមចំណែកកែលម្អទិដ្ឋភាពជនបទប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ប្រជាជនម្នាក់ៗក្នុងការរក្សាបរិស្ថានរស់នៅ។ នាពេលខាងមុខ ស្នើឱ្យបណ្តាគណៈ ផ្នែក អង្គការមហាជនបន្តជំរុញការឃោសនា ចលនាប្រជាជនអនុវត្តល្អការ បែងចែកនិងចាត់ចែងសំរាម រួមដៃកសាងបរិស្ថាន បៃតង - ជ្រះ - ស្អាត - សុវត្ថិភាព ឆ្ពោះដល់គោលដៅអភិវឌ្ឍដោយចីរភាព។
ការផ្សព្វផ្សាយទូលំទូលាយទម្រង់ការពារបរិស្ថាន បានរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន បង្កើតមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍជនបទដោយចីរភាព។ បុគ្គលម្នាក់ៗ ត្រូវសកម្មអនុវត្តនូវទង្វើជាក់ស្តែងប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងភូមិស្រុកឱ្យកាន់តែបៃតង - ជ្រះ - ស្អាត - សុវត្ថិភាព៕
ហុងទើ - លីសៀ