ពង្រីកសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” រយៈពេលកន្លង ឃុំលីវទូ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់អនុវត្តល្អការងារគិតគូរដល់អ្នកមានសគុណចំពោះបដិវត្តន៍។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៩ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ – ២៧/៧/២០២៦) ភូមិភាគបានអនុវត្តនូវសកម្មភាពជាក់ស្តែងជាច្រើន ផ្ដើមពីនោះ រីកសាយភាយទូលំទូលាយនូវស្មារតី “តបស្នងសងគុណ” បង្ហាញពីការគោរពដឹងគុណចំពោះអ្នកមានសគុណជាមួយបដិវត្តន៍។

បណ្តាសមាគម អង្គការមហាជនឃុំលីវទូ ដាំផ្កា បោសសម្អាតនៅបរិវេណ
ទីបញ្ចុះសពយុទ្ធជនពលី។ .
ជាច្រើនឆ្នាំមកនេះ ការងារអនុវត្តរបបគោលនយោបាយចំពោះអ្នកមានសគុណ បានឃុំលីវទូ ទីក្រុងកឹងធើផ្សព្វផ្សាយអនុវត្តគ្រប់សព្វនិងទាន់ពេល។ ភូមិភាគបានបង្កើតបញ្ជីឈ្មោះ និងបើកប្រាក់ឧបត្ថម្ភជាប្រចាំដល់អ្នកមានសគុណ ធានាចំមុខសញ្ញា និងត្រូវតាមសេចក្ដីកំណត់។ ក្នុងឆ្នាំ ២០២៥ នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ភូមិភាគបានរៀបចំជូនអំណោយទុកជាការគោរពដឹងគុណដល់យុទ្ធជនពិការ ០១ រូប ដែលមានអត្រាពិការពី ៨១% ឡើងទៅ ដោយទឹកប្រាក់ ២០ លានដុង នៅភូមិតាអុង។ ព្រមជាមួយនោះ ឃុំបានដោះស្រាយឯកសារផ្តល់ប័ណ្ណ “មាតុភូមិកត់ត្រាសគុណ” ឡើងវិញចំនួន ៣ ច្បាប់ ឯកសារផ្តល់កិត្តិនាម “អ្នកម្តាយវៀតណាមវីរភាព”ឡើងវិញចំនួន ២ ច្បាប់ ឯកសារសក្ការៈបូជាយុទ្ធជនពលី ១ ច្បាប់ និងឯកសារឧបត្ថម្ភថវិកាបុណ្យសពជូនអ្នកមានសគុណចំនួន ៤ ច្បាប់។ គិតត្រឹម ៦ ខែដើមឆ្នាំ ២០២៦ ឃុំលីវទូបានបើកប្រាក់ឧបត្ថម្ភជាប្រចាំ ជូនមុខសញ្ញាចំនួន ១៧៣ រូប ដោយទឹកប្រាក់សរុបជិត ១ ពាន់លានដុង។ តាមរយៈនោះបង្ហាញឱ្យឃើញពីការដោះស្រាយរបបគោលនយោបាយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ធានាផលប្រយោជន៍ស្របច្បាប់ជូនមុខសញ្ញាទទួលផល ចំណែកការបើកប្រាក់បានអនុវត្តដោយចំហ តម្លាភាព រួមចំណែកធ្វើឱ្យលំនឹងជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយលើភូមិឋាន។ អ្នកមីង ខូវធីខាង ភរិយាយុទ្ធជនពិការ ង្វៀងហុងអែម នៅភូមិតាអុង បានរ៉ាយរ៉ាប់៖ “បានភូមិភាគយកចិត្តទុកដាក់សួរសុខទុក្ខ ឧបត្ថម្ភជួសជុលផ្ទះសម្បែង គ្រួសារខ្ញុំមានសេចក្តីត្រេកអរណាស់។ សកម្មភាពទាំងនេះទោះបីសាមញ្ញ ប៉ុន្តែកក់ក្តៅចិត្តណាស់ ជួយឱ្យយើងខ្ញុំមានកម្លាំងចិត្តបន្ថែម ដើម្បីឈានឡើងក្នុងជីវភាព”។

តំណាងអង្គការមហាជននានា ជូនអំណោយដល់គ្រួសារគោលនយោបាយ
លើភូមិឋានឃុំលីវទូ។
ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៩ ទិវាយុទ្ធជនពិការ - ពលី ឃុំលីវទូចាត់តាំងសកម្មភាពគោរពដឹងគុណជាក់ស្តែងជាច្រើន។ បណ្តាសមាគម អង្គការមហាជន សហការជាមួយបណ្តាផ្នែកនិងអង្គការនយោបាយ - សង្គម ចេញដំណើរធ្វើអនាម័យ ដាំផ្កា កែលម្អតំបនខាងមុខខ្លោងទ្វារ និងក្នុងបរិវេណទីបញ្ចុះសពយុទ្ធជនពលី។ រៀបចំធ្វើអនាម័យ លាបថ្នាំពណ៌ផ្ទះជូនអ្នកមានសគុណ និងគ្រួសារគោលនយោបាយ ព្រមទាំងសួរសុខទុក្ខ ជូនអំណោយ និងអុជទៀនគោរពដឹងគុណបណ្តាវីរយុទ្ធជនពលី។ សកម្មភាពទាំងនេះមិនត្រឹមតែធ្វើឱ្យសម្រស់ទេសភាពស្រស់ស្អាត រក្សានូវភាពហ្មត់ចត់ថ្លៃថ្នូររបស់បណ្តាសំណង់កត់ត្រាសគុណយុទ្ធជនពលីប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអប់រំប្រពៃណីយ៉ាងជ្រាលជ្រៅទៀតផង។ ប្អូនហ្វិញង៉ុកចូវ សម្ព័ន្ធយុវជន និងជានិស្សិតសាកលវិទ្យាល័យកឹងធើ បានចែករំលែក៖ “ខ្ញុំមកទីនេះដើម្បីធ្វើអនាម័យ និងបោសសម្អាតបណ្តាផ្នូរវីរយុទ្ធជនពលីនៅទីបញ្ចុះសព។ ខ្ញុំមានមោទនភាពណាស់នៅពេលបានរួមចំណែកកម្លាំងដ៏តូចតាចរបស់ខ្លួនចូលក្នុងបណ្តាសកម្មភាពគោរពដឹងគុណនេះ។ តាមរយៈនោះ ខ្ញុំកាន់តែយល់ច្បាស់អំពីការលះបង់ដ៏ធំធេងរបស់អ្នកជំនាន់មុន ផ្ដើមពីនោះរំលឹកខ្លួនឯង ត្រូវរស់មានការទទួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិ”។

សម្ព័ន្ធយុវជន និងសមាជិកសមាគម ចូលរួមលាបថ្នាំពណ៌ផ្ទះជូនគ្រួសារអ្នកមានសគុណ។
តាមប្រសាសន៍លោកង្វៀងមិញថែន អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងជាប្រធានសមាគមអតីតយុទ្ធជនឃុំលីវទូ បានឱ្យដឹងថា ការងារគិតគូរចំពោះអ្នកមានសគុណ តែងបានចាត់ជាភារកិច្ចប្រចាំ និងយូរអង្វែង។ ក្រៅពីការអនុវត្តគ្រប់សព្វបណ្តារបបគោលនយោបាយ ឃុំនៅទាំងជំរុញការចលនាបណ្តាប្រភពធនធានក្នុងសង្គម ដើម្បីគិតគូរជូនគ្រួសារគោលនយោបាយកាន់តែប្រសើរឡើង។ បណ្តាសកម្មភាពគោរពដឹងគុណនាឱកាសទិវាយុទ្ធជនពិការ - ពលី ថ្ងៃ២៧ ខែកក្កដា មិនត្រឹមតែបង្ហាញពីទឹកចិត្តដឹងគុណប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំប្រពៃណីបដិវត្តន៍ជូនជំនាន់ក្រោយទៀតផង។
តាមរយៈសកម្មភាពជាក់លាក់និងជាក់ស្តែង ឃុំលីវទូបានអនុវត្តមានប្រសិទ្ធភាពការងារ “តបស្នងសងគុណ” រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកមានសគុណ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយតម្លៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅនៅក្នុងសហគមន៍។ តាមរយៈនោះ បន្តបណ្តុះបណ្តាលទឹកចិត្តស្នេហាជាតិ ស្មារតីទទួលខុសត្រូវរបស់ប្រជាជនគ្រប់រូប ពិសេសគឺជំនាន់យុវវ័យក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕
ហុងទើ - ថាច់ធី