ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2026 - 21:09

កំ​ណត់​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង​ឆ្លាត​វៃ​នៅ​ទី​ក្រុង​កឹង​ធើ 

(អ.ឡ​) នៅ​ថ្ងៃ​ទី​១៨ ខែក​ក្កដា មន្ទីរ​សាង​សង់​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​សីទ​ឯក​ទេស “អភិវឌ្ឍ​ក្រុង​ឆ្លាត​វៃ​នៅ​ទី​ក្រុង​កឹង​ធើ” ក្រោម​ប្រ​ធាន​បទ​“កំ​ណត់​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង​ឆ្លាត​វៃ​នៅ​ទី​ក្រុង​កឹង​ធើ ជា​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង”។

អញ្ជើញ​ចូល​រួម​សន្និ​សីទ រួម​មាន ៖ លោក​ឡេហ្វាង​ទ្រុង អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​អភិវឌ្ឍ​ទី​ក្រុង​នៃ​ក្រ​សួង​សាង​សង់ លោក​ឡេ​កុង​លី​ សមា​ជិក​គណះ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បណ្តា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​មាន លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប លោក​ង្វៀង​វ៉ាំង​ហ្វា លោក​ង្វៀង​វ៉ាំង​ខើយ លោក​វឿងក្វឹក​ណាម និង​បណ្តា​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ​នា​នា ក្រុម​អ្នក​ជំ​នាញ ក្រុម​អ្នក​វិទ្យា​សាស្ត្រ...។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើចូល​រួម​សន្និ​សីទ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​សន្និ​សីទ។

នៅ​ក្នុង​សន្និ​សីទ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ដោះ​ដូរ​បទ​ពិ​សោធន៍ ចែក​រំលែក​ទម្រង់ ព្រម​ទាំង​ដំ​ណោះ​ស្រាយ​និង​និន្នា​ការ​អភិ​វឌ្ឍ​ថ្មីៗ​នៃ​ទី​ក្រុង​នា​នា​លើ​ពិ​ភព​លោក។ ទន្ទឹម​នឹង​នោះ បាន​ពិភាក្សា​និង​ផ្តល់​អនុ​សាសន៍​លើ​ការ​កំ​ណត់​ទិស​ដៅ​យុទ្ធ​សាស្ត្រ​និង​ដំ​ណោះ​ស្រាយ​សំ​ខាន់ៗ ដើម្បី​ឧបត្ថម្ភ​ទី​ក្រុង​កឹង​ធើ​កសាង​និង​អភិវឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ​ក្នុង​ដំ​ណាក់​កាល​ថ្មី ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ ប្រ​កប​ដោយ​ចីរ​ភាព​និង​អំ​ណះអំ​ណាង​ពី​តួ​នា​ទី​នាំ​មុខ​របស់​ទី​ក្រុង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង…។

វាគ្មិន​ទាំង​ឡាយ​ពិភាក្សា​ក្នុង​កិច្ច​សន្ទនា។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​សន្និ​សីទ មាន​កិច្ច​ពិភាក្សា​ក្រោម​ប្រ​ធាន​បទ​“កំ​ណត់​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ក្រុង​ឆ្លាត​វៃ​នៅ​ទី​ក្រុង​កឹង​ធើ”។ វាគ្មិន​ទាំង​ឡាយ​បាន​ផ្តោត​លើ​ការ​ពិភាក្សា​ពី​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ​លើ​ទិដ្ឋភាព​គ្រប់​គ្រង ទិន្ន​ន័យ បញ្ញា​សិប្ប​និម្មិត ការ​រៀប​គម្រោង​ប្លង់​ Living Lab និង​យន្ត​ការ​សហ​ការ​ពហុភា​គី ដើម្បី​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍ​ទី​ក្រុង​ឆ្លាត​វៃ​របស់​ទី​ក្រុង​កឹង​ធើ។

ក្រុម​អ្នក​ជំ​នាញ​បរ​ទេស​ធ្វើ​បទ​អន្តរ​គម​ន៍នៅ​ក្នុង​សនិ្ន​សីទ។

ថ្លែង​ការណ៍​នៅ​ក្នុង​សន្និ​សីទ លោក​ង្វៀង​វ៉ាំង​ហ្វា បញ្ជាក់​៖“សន្និ​សីទ​នេះ​បាន​បើក​បង្ហាញ​ពី​ផ្នត់គំ​និត របៀប​បង្ខិត​ជិត ទម្រង់​អភិវឌ្ឍ​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ទី​ក្រុង​កឹង​ធើ​និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់ ដើម្បី​ទី​ក្រុង​កសាង​ទម្រង់​ទី​ក្រុង​ឆ្លាត​វៃ​ទំ​នើប ចីរ​ភាព មាន​អត្ត​សញ្ញាណ​ដោយ​ឡែក​និង​ប្រ​កប​ដោយ​លក្ខ​ណៈដឹក​នាំ​ទូ​ទាំង​តំ​បន់។

លោក​ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​
នៅ​ក្នុង​សន្និ​សីទ។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង សំ​ណូម​ពរ​គ្រប់​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ​នា​នា គប្បី​ស្រាវ​ជ្រាវ​និង​ទទួល​យក​គ្រប់​មតិ​យោ​បល់​នៅ​ក្នុង​សន្និ​សីទ​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​ក្រុង​ឆ្លាត​វៃ​របស់​ទី​ក្រុង។ ជា​ជំ​ហាន​ៗកសាង​ទី​ក្រុង​កឹង​ធើក្លាយ​ជា​ទី​ក្រុង​ឆ្លាត​វៃ បៃ​តង គួរ​ឱ្យ​រស់​នៅ​និង​ជា​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​តាម​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៩-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ។ ទី​ក្រុង​កឹង​ធើសន្យា​នឹង​បន្ត​ការ​បង្ក​បរិស្ថាន​ងាយ​ស្រួល ដើម្បី​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម បើក​ទូ​លាយ​កិច្ច​សហ​ការ​ជា​មួយ​សា​លា​មហា​វិទ្យា​ល័យ វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ អា​ជីវ​កម្ម​បច្ចេក​វិទ្យា បណ្តា​អង្គ​ការ​អន្តរ​ជាតិ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ផ្ទេរ​បច្ចេក​វិទ្យា បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ទម្រង់​គំ​រូ​នៅ​លើ​ភូមិ​ឋាន៕

ត្វៀកត្រិញ-មុនី​

ចែករំលែកអត្ថបទ