ប៉ុន្មានឆ្នាំកន្លង ការងារគិតគូរដល់សិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច តែងបានភូមិភាគនីមួយៗយកចិត្តទុកដាក់អនុវត្ត តាមរយៈដំណោះស្រាយជាក់ស្តែងជាច្រើន បង្កលក្ខណៈងាយស្រួល ដើម្បីប្អូនៗស្ងប់ចិត្តទៅសាលា។

ព្រួតដៃឧបត្ថម្ភ ជំរុញដំណើរសិស្សានុសិស្សតំបន់ជនជាតិភាគតិចទៅសាលា។
នៅតាមបណ្តាខេត្ត ទីក្រុងដែលមានជនជាតិភាគតិចរស់នៅកុះករ ភូមិភាគនីមួយៗ បានផ្សព្វផ្សាយមានប្រសិទ្ធភាពគោលនយោបាយជាច្រើនជំនួយដល់ការអប់រំ ដូចជា៖ ការលើកលែង និងកាត់បន្ថយថ្លៃសិក្សា ជូនអាហារូបករណ៍ ឧបត្ថម្ភចំណាយលើការសិក្សា វិនិយោគមូលដ្ឋានសម្ភារៈនិងបំពាក់គ្រឿងបរិក្ខារបង្រៀននិងរៀន។ល។ ទន្ទឹមនឹងនោះ ភូមិភាគនានាក៏បានជំរុញចលនាក្នុងសង្គម កៀរគរប្រភពធនធានគិតគូរដល់សិស្សានុសិស្សដែលមានជីវភាពលំបាក។ តាមរយៈនោះ មានកម្មវិធីនិងសកម្មភាពជាច្រើនដែលមានអត្ថន័យបានអនុវត្ត រួមចំណែកចែករំលែកការលំបាក ជំរុញកម្លាំងបន្ថែមដើម្បីប្អូនៗលំនឹងចិត្តក្នុងសិក្សា។
នៅឃុំទ្រីតូង ខេត្តអាងយ៉ាង ភូមិភាគបានសកម្មសហការជាមួយបណ្តាអង្គភាព អាជីវកម្ម ចាត់តាំង សកម្មភាពជាច្រើនជំនួយដល់សិស្សានុសិស្សដែលមានជីវភាពលំបាក។ តួយ៉ាងដូចជាសកម្មភាពសហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត DXC Technology Services Vietnam ប្រគល់កុំព្យូទ័រចំនួន ១០ គ្រឿង និងអំណោយ ៣០ ចំណែកដល់សិស្សានុសិស្សសាលាបឋមសិក្សានិងអនុវិទ្យាល័យណូយតូ គិតជាថវិកាសរុប ៧៥ លានដុង។ អំណោយ ជាក់ស្តែងទាំងនេះ មិនត្រឹមតែរួមចំណែកកែលម្អលក្ខណៈរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសាលារៀនលើកកម្ពស់គុណភាពបង្ហាត់បង្រៀន ពិសេស បង្កលក្ខណៈដើម្បីឱ្យសិស្សានុសិស្សបានកៀកជិតនឹងបច្ចេកវិទ្យា អភិវឌ្ឍបំណិនឌីជីថលក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលទៀតផង។
ចំណែកនៅឃុំត្រឹងដេ ទីក្រុងកឹងធើ រាល់សកម្មភាពគិតគូរដល់សិស្សានុសិស្សដែលមានជីវភាពលំបាក ក៏បានផ្សព្វផ្សាយមានប្រសិទ្ធភាព តាមរយៈការកៀរគរប្រភពធនធានក្នុងសង្គម។ តួយ៉ាងដូចកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា-លើកស្ទួយអនាគត” ដែលចាត់តាំងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយសមាគមអ្នករួមស្រុកកំណើតទីក្រុងកឹងធើ បានប្រគល់កង់ចំនួន ៥០ គ្រឿង មានតម្លៃសរុប ៨០ លានដុង ជូនដល់សិស្ស ក្រីក្រឆ្លងកាត់ការលំបាក រៀនពូកែលើភូមិឋាន។
លោកគឹមសិន អ្នកមានប្រិយភាពនៅឃុំត្រឹងដេ ចែករំលែក៖ “អំណោយដូចជាកង់នេះ ពិតជាចាំបាច់ណាស់ ព្រោះជួយឱ្យសិស្សានុសិស្សជាជនជាតិភាគតិចមានជីវភាពលំបាក មានលក្ខណៈទៅសាលាងាយស្រួលជាង។ នេះក៏ជាប្រភពលើកទឹកចិត្ត ដើម្បីប្អូនៗបន្តខិតខំប្រឹងប្រែងរៀនសូត្រ ឈានឡើងក្នុងជីវភាព។”
តាមប្រសាសន៍លោក ស្រីង្វៀងធីញ៉ឺធ្វី ប្រធានសមាគមអ្នករួមស្រុកកំណើតទីក្រុងកឹងធើ កម្មវិធីនេះ បានចាត់តាំងឡើងក្នុងបំណងរួមដំណើរជាមួយភូមិភាគក្នុងការងារគិតគូរដល់សិស្សានុសិស្សដែលមានជីវភាពលំបាក។ កង់ដែលបានប្រគល់ជូនប្អូនៗនេះ មិនត្រឹមតែជាមធ្យោបាយជំនួយដល់ការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងប្រកបដោយអត្ថន័យផ្នែក ស្មារតីយ៉ាងជ្រាលជ្រៅ ផ្តល់ទំនុកចិត្តនិងឆន្ទៈដើម្បីប្អូនៗ បន្តឈានឡើងក្នុងការរៀនសូត្រ៕
ហុងទើ - លីសៀ