មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/07/2026 - 21:59

បក្ខ​ជន​វ័យ​ក្មេង​គឹមយ៉​ត់ធ្វើ​មាន​ពី​ទម្រង់​កសិ​កម្ម​ចម្រុះ​ 

ដោយ​មិន​ជ្រើស​យក​ការ​ឃ្លាត​ចាក​ភូមិ​ស្រុក​ស្វែង​រក​ការ​ងារ​ដូច​ពល​ករ​វ័យ​ក្មេង​ឯ​ទៀត​នោះ​ទេ​ បង​គឹមយ៉​ត់ នៅ​ភូមិ​ បា​តី ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ បាន​មោះ​មុត​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ កសាង​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ​ ចិញ្ចឹម​ជ្រូក​មេ​ គួប​ផ្សំ​នឹង​ដាំ​ត្រ​សក់​តាម​ទិស​ដៅ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​។ ទម្រង់​បាន​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​ និង​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។

កើត​ឆ្នាំ​១៩៨៨ ក្នុង​គ្រួ​សារ​ប្រ​កប​របរ​កសិ​កម្ម​ បង​គឹមយ៉​ត់ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​ស្រែ​ចំ​ការ​តាំង​ពី​ក្មេង​។ ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​នៅ​ឆ្នាំ​២០១៣ ប្តីប្រ​ពន្ធ​បង​បាន​គ្រួ​សា​រទាំង​សង​ខាង​ចែក​ឱ្យ​ដី​៧កុង​ ដើម្បី​បង្កើត​មុខ​របរ​។ ផ្តើម​ពី​ផ្ទៃ​ដី​ទាំង​នោះ​ បង​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ដោយ​ទម្រង់​ផលិត​កសិ​កម្ម​ចម្រុះ​។ រយៈ​ពេល​ដំ​បូង​ គ្រួ​សា​របង​សំ​ខាន់​ផលិត​ស្រូវ​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ដោយ​ឃើញ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​សូវ​បាន​ខ្ពស់​ ដោយ​សារ​តម្លៃ​មិន​ទៀង​ទាត់​ និង​ចំ​ណាយ​លើ​ការ​ផលិត​កាន់​តែ​កើន​ឡើង​ បង​តែង​ខ្វល់​ខ្វាយ​ស្វែង​រក​ទិស​ដៅ​ថ្មី​។ ក្នុង​ពេល​នោះ​ពល​ករ​វ័យ​ក្មេង​ដទៃ​ទៀត​ជ្រើស​យក​ធ្វើ​ការ​នៅ​តាម​តំ​បន់​ឧស្សាហ​កម្ម​ បង​សម្រេច​ចិត្ត​នៅ​ភូមិ​ស្រុក​ បាន​មោះ​មុត​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ដោយ​បំ​ណង​ចង់​បង្កើត​ប្រ​ភព​ចំ​ណូល​លំ​នឹង​ និង​យូរ​អង្វែង​។

បង​គឹមយ៉​ត់ (ខាង​ស្តាំ) រួម​ជា​មួយ​លេខា​សាខា​បក្ស​ភូមិ​បា​តី។

ក្រោយ​ពី​បាន​បញ្ចូល​ជា​សមា​ជិក​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ បង​កាន់​តែ​មាន​ស្មារតី​ភ្ញាក់​រលឹក​ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំ​រូ​ ក្នុង​នាម​ជា​បក្ខ​ជន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​។ បង​សកម្ម​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ ដែល​ផ្នែក​កសិ​កម្ម​ចាត់​តាំង​ ព្រម​ទាំង​ម្ចាស់​ការ​ស្វែង​យល់​ចំ​ណេះ​ដឹង​តាម​រយៈ​សៀវ​ភៅ​ កាសែត​ អ៊ីនធឺ​ណិត​ និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​ទម្រង់​ផលិត​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដើម្បី​អនុ​វត្ត​ក្នុង​ភាព​ជាក់​ស្តែង​។

ផ្តើម​ពី​គោ​ញី​២ក្បាល​ដំ​បូង​ បង​គឹមយ៉​ត់បាន​ពង្រីក​ហ្វូង​គោ​ឡើង​ដល់​១៥ក្បាល​ អា​ស្រ័យ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​។

ផ្តើម​អា​ជីព​ត្រឹម​តែ​គោ​ញី​២ក្បាល​ បង​មាន​ការ​មោះ​មុត​វិនិយោគ​សង់​ក្រោល​រឹង​មាំ​ អនុ​វត្ត​ការ​ចាក់​ថ្នាំ​បង្ការ​បាន​គ្រប់​គ្រាន់​ និង​ថែ​ហ្វូង​គោ​ត្រូវ​តាម​បែប​បទ​បច្ចេក​ទេស​។ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​លើ​ការ​ចិញ្ចឹម​ បង​បាន​ប្រើ​ប្រាស់​ចំ​បើង​ក្រោយ​ពី​រដូវ​ប្រ​មូល​ផល​ស្រូវ​ម្តង​ៗ ទុក​បម្រុង​ធ្វើ​ជា​ចំ​ណី​ ព្រម​ទាំង​ទុក​ដី​ប្រហែល​២កុង​សម្រាប់​ដាំ​ស្មៅ​ សំ​ដៅ​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ពេញ​មួយ​ឆ្នាំ​។ អា​ស្រ័យ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស​ និង​ថែ​ទាំ​ល្អិត​ល្អន់​ ហ្វូង​គោ​បាន​ធំ​ធាត់​ រីក​ចម្រើន​ល្អ​។ ផ្តើម​ពី​គោ​២ក្បាល​ដំ​បូង​ មក​ទល់​ពេល​នេះ​ គ្រួ​សា​របង​បាន​ពង្រីក​ហ្វូង​គោ​ឡើង​ដល់​១៥ក្បាល​។ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ បង​លក់​គោ​សាច់​បាន​ពី​៣ទៅ​៤ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ព្រម​ទាំង​រក្សា​ទុក​គោ​ញី​ដើម្បី​ពង្រីក​ហ្វូង​គោ​ជា​បន្ត​។ ក្រៅ​ពី​ចិញ្ចឹម​គោ​ បង​ថែម​ទាំង​ពង្រីក​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​ចំ​នួន​ ៣ក្បាល​។ ក្នុង​មួយ​ឆ្នាំ​ ហ្វូង​ជ្រូក​កើត​កូន​បាន​២លើក​ ផ្តល់​ប្រាក់​ចំ​ណូល​ពី​១០ដល់​១២លាន​ដុង​/លើក​។ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ ទម្រង់​ចិញ្ចឹម​គោ​គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​ គ្រួ​សា​របង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​៦០លាន​ដុង​/ឆ្នាំ​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ និង​បង្កើត​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​បន្ត​បើក​ពង្រីក​ផលិត​។

ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សា​របង​គឹមយ៉​ត់។

មិន​បង្អង់​ត្រឹម​ណោះ​ បង​បន្ត​ផ្លាស់​ប្តូរ​ដី​២កុង​ មក​ដាំ​ត្រ​សក់​ផង​ដែរ​។ ដំ​ណាក់​កាល​ដាំ​ដុះ​ បង​ប្រើ​កម្រាល​ប្លា​ស្ទិកកសិ​កម្ម​ដើម្បី​កាត់​បន្ថយ​ការ​ដុះ​ស្មៅ​ រក្សា​សំណើម​ដី​ កាត់​បន្ថយ​សត្វ​ល្អិត​ជំងឺ​ និង​ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម​។ អា​ស្រ័យ​អនុ​វត្ត​នូវ​វិធាន​ការ​បច្ចេក​ទេស​សម​ស្រប​ ត្រ​សក់​លូត​លាស់​ល្អ​ ទិន្ន​ផល​លំ​នឹង​។ ក្រោយ​ពី​ទូ​ទាត់​រួច​ ទម្រង់​ដាំ​ត្រ​សក់​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​៦០លាន​ដុង​/ឆ្នាំ​។ បើ​តាម​បង​គឹមយ៉​ត់ ការ​គួប​ផ្សំ​ចិញ្ចឹម​សត្វ​ ជា​មួយ​នឹង​ដាំ​ដុះ​ ជួយ​ប្រើ​អស់​ពី​លទ្ធ​ភាព​មាន​ប្រ​សិទ្ធ​ភាព​ពី​ប្រ​ភព​កម្លាំង​ដែល​មាន​ស្រាប់​។ ចំ​បើង​ក្រោយ​ការ​ប្រ​មូល​ផល​ បាន​ប្រើ​ប្រាស់​ធ្វើ​ជា​ចំ​ណី​គោ​ រី​ឯ​លា​មក​គោ​ធ្វើ​ជា​ជី​សម្រាប់​ដាក់​ដំ​ណាំ​ រួម​ចំ​ណែក​កាត់​បន្ថយ​ចំ​ណាយ​ការ​ផលិត​ កែ​លម្អ​ដី​ និង​ឆ្ពោះ​ទៅ​ទម្រង់​កសិ​កម្ម​ចីរ​ភាព​។

បង​គឹមយ៉​ត់ថែ​ចំ​ការ​ត្រ​សក់​អនុ​វត្ត​កម្រាល​ផ្លា​ស្ទិក​ជួយ​បង្កើន​ទិន្ន​ផល​និង​កាត់​បន្ថយ​សត្វ​ល្អិត​និង​ជំងឺ​។

មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ បង​គឹមយ៉​ត់ ថែម​ទាំង​ជា​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស​ភូមិ​បា​តី តែង​ជា​គំ​រូ​រាល់​ចលនា​របស់​ភូមិ​ភាគ​ទៀត​ផង​។ បង​ត្រៀម​លក្ខ​ណៈចែក​រំលែក​បទ​ពិសោធន៍​ ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ជូន​មា​មីង​ ពិ​សេស​គឺ​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ជា​ច្រើន​មាន​ការ​មោះ​មុត​ផ្លាស់​ប្តូរ​ទម្រង់​ផលិត​ ជា​ជំ​ហាន​លើក​កម្ពស់​ប្រាក់​ចំ​ណូល​។

បង​គឹមអឿន លេខា​សាខា​បក្ស​ភូមិ​បា​តី ឱ្យ​ដឹង​៖ "សម​មិត្ត​គឹមយ៉​ត់ ជា​បក្ខ​ជន​វ័យ​ក្មេង​ដែល​ស្វា​ហាប់​ តែង​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។ បង​មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ កសាង​ទម្រង់​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ បង​ថែម​ទាំង​សកម្ម​ចែក​រំលែក​បទ​ពិសោធន៍​ ជួយ​មា​មីង​អភិវឌ្ឍ​ផលិត​ទៀត​ផង​។ ជា​មួយ​ការ​ចូល​រួម​យ៉ាង​សកម្ម​ បង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ស្ងើច​សរសើរ​ជូន​រង្វាន់​ច្រើន​លើក​"។

ផ្តើម​ពី​ដី​៧កុង​ ដែល​គ្រួ​សារ​ចែក​ឱ្យ​ពេល​បង្កើត​មុខ​រប​របង​គឹមយ៉​ត់ ជា​ជំ​ហា​នក​សាង​បាន​ជោគ​ជ័យ​ទម្រង់​ផលិត​កសិ​កម្ម​ចម្រុះ​ នាំ​មក​ជីវ​ភា​ពលំ​នឹង​សម្រាប់​គ្រួ​សារ​។ រឿង​រ៉ាវ​របស់​បក្ខ​ជន​វ័យ​ក្មេង​រូប​នេះ​ មិន​ត្រឹម​តែ​ជា​ភស្តុ​តាង​ពី​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ មោះ​មុត​អនុ​វត្ត​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ក្នុង​ការ​ផលិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រីក​សាយ​ភាយ​កម្លាំង​ចលករ​ផ្តើម​អា​ជីព​ ធ្វើ​មាន​ពិត​ប្រាកដ​លើ​ដី​ភូមិ​កំ​ណើត​ រួម​ចំ​ណែក​កសាង​ខឿន​កសិ​កម្ម​អភិវឌ្ឍ​តាម​ទិស​ដៅ​មាន​ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​ទៀត​ផង​៕

ទីទុយ​ - លី​សៀ

ចែករំលែកអត្ថបទ