(CTO) - លោកង៉ោវ៉ាំងត្វឹង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សង្កត់ធ្ងន់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ជាប្រភពព័ត៌មានដែលមានតម្លៃគតិយុត្តខ្ពស់ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្ថាប័នស្ថិតិធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ ដើម្បីបម្រើការផ្លាស់ប្តូរឆ្នាំគំរូប្រៀបធៀប។ ប្រការនេះមិនត្រឹមតែជួយដល់គណនាទំហំ GDP បានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមសភាពការណ៍ជាក់ស្តែងផង។
លោកង៉ោវ៉ាំងត្វឹង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាប្រធានគណៈចង្អុលការជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ថ្នាក់មជ្ឈិម ដឹកនាំកិច្ចប្រជុំបូកសរុបការជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦។ កិច្ចប្រជុំនេះរៀបចំឡើងតាមរូបភាពផ្ទាល់និងតាមប្រព័ន្ធអនឡាញ តភ្ជាប់ទីតាំងស្ថាប័័នស្ថិតិខេត្ត ក្រុងនានា។
លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងបណ្តាសមាជិកនៃគណៈចង្អុលការសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ របស់ទីក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំនៅទីតាំងស្ថិតិទីក្រុងកឹងធើ។

លោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អញ្ជើញចូលរួមកិច្ចប្រជុំនៅទីតាំងស្ថិតិទីក្រុងកឹងធើ។
ការជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ គឺជាការជំរឿនទ្រង់ទ្រាយធំ ក្នុងគោលបំណងប្រមូលព័ត៌មានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងសត្យានុម័តអំពីតថភាពសកម្មភាពរបស់បណ្តាគ្រឹះស្ថានសេដ្ឋកិច្ចទូទាំងប្រទេស ដើម្បីធ្វើជាមូលដ្ឋានកសាងយុទ្ធសាស្ត្រ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។
បានផ្សព្វផ្សាយអនុវត្តតាំងពីដើមឆ្នាំ២០២៦ ការជំំរឿនទូទៅនេះបានសម្រេចការប្រមូលព័ត៌មានពីអង្គភាពជិត ៦,៣ លាន រួមមាន៖ អាជីវកម្ម សហករណ៍ មូលដ្ឋានផលិតនិងធ្វើអាជីវកម្ម មូលដ្ឋានសាសនា និងជំនឿ អង្គភាពរដ្ឋបាលនិងបម្រើបុព្វហេតុរដ្ឋ សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
អាស្រ័យការជំរុញអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការជំររឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ជួយកាត់បន្ថយពេលវេលាប្រមូលព័ត៌មាន សម្រេចភារកិច្ចតាមល្បឿនកែសម្រួល និងប្រកាសលទ្ធផលដំបូងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មុន ៧ ខែប្រៀបនិងផែនការដំបូង។
យោងតាមលទ្ធផលដំបូងនៃការជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ផ្នែកអាជីវកម្មបន្តដើរតួនាទីជាកម្លាំងចលករសំខាន់ក្នុងការកំណើននៃខឿនសេដ្ឋកិច្ច។
ទោះបីបរិយាកាសធ្វើអាជីវកម្មនៅជួបការលំបាកច្រើនក្តី ចំនួនអាជីវកម្មកំពុងដំណើរការនៅតែរក្សាបាននិន្នាការកើនឡើង ដែលឆ្លុះបញ្ចាំងពីសមត្ថភាពបន្ស៊ាំ និងការងើបឡើងវិញនៃផ្នែកអាជីវកម្ម។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទូទាំងប្រទេសមានអាជីវកម្មចំនួន ៨៥៩.០៤៨ កំពុងដំណើរការ និងមានលទ្ធផលផលិតធ្វើអាជីវកម្ម កើនឡើង ២,៤% បើធៀបនឹងឆ្នាំ២០២៤ និងកើនឡើង ២៥,៥% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះ អាជីវកម្មវិនិយោគផ្ទាល់ពីបរទេស (FDI) កើនឡើង ៣៣,៩% បើធៀបនឹងឆ្នាំ២០២០។
ពលករសរុបបំពេញការងារក្នុងវិស័យអាជីវកម្មឆ្នាំ២០២៥ សម្រេចជិត ១៧,៦ លាននាក់ កើនឡើង ៧,៥% បើធៀបនឹងឆ្នាំ២០២៤ និងកើនឡើង ១៩,៧% បើធៀបនឹងឆ្នាំ២០២០។
ក្នុងឆ្នាំ២០២៥ ទូទាំងប្រទេសមានមូលដ្ឋានផលិត ធ្វើអាជីវកម្មឯកត្តបុគ្គលក្រៅវិស័យកសិកម្ម រុក្ខកម្ម និងជលផល ជិត ៥,៣ លាន កើនឡើង ១,១% បើធៀបនឹងឆ្នាំ២០២០។
ទោះបីចំនួនមូលដ្ឋានបន្តកើនឡើងក្តី ប៉ុន្តែល្បឿនកំណើនយឺតជាងបើធៀបនឹងទិន្នន័យជំរឿនទូទៅលើកមុនៗ។ ចំនួនពលករក្នុងមូលដ្ឋានផលិត ធ្វើអាជីវកម្មឯកត្តបុគ្គលសម្រេចជិត ៨,៦ លាននាក់ ថយចុះ ១,១% បើធៀបនឹងឆ្នាំ២០២០។

តំណាងនាយកដ្ឋានស្ថិតិបង្ហាញផលិតផលលើប្រព័ន្ធ GIS ស្តីពីលទ្ធផលជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំ។
ទូទាំងប្រទេសមានសហករណ៍ចំនួន ១៧.១៤៥ កំពុងដំណើរការ និងមានលទ្ធផលផលិត ធ្វើអាជីវកម្ម។ ទ្រង់ទ្រាយនេះបានកត់ត្រាអត្រាថយចុះ ១% បើធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែកើនឡើង ១២% បើធៀបនឹងឆ្នាំ២០២០។
ចំនួនពលករសរុបបំពេញការងារក្នុងសហករណ៍ គិតត្រឹមចុងឆ្នាំ២០២៥ សម្រេច ១៥៦.៧៨៩ នាក់។ កម្លាំងពលករនេះបានកត់ត្រាអត្រាថយចុះ ៨,៩% បើធៀបនឹងឆ្នាំ២០២៤ និងថយចុះ ៦,១% បើធៀបនឹងឆ្នាំ២០២០ បង្ហាញពីកម្រិតរងឥទ្ធិពលជាក់លាក់ពីដំណើរការរៀបចំឡើងវិញនូវប្រភពធនធានផលិត។
អង្គភាពរដ្ឋបាល និងបម្រើបុព្វហេតុរដ្ឋក្នុងឆ្នាំ២០២៥ បន្តថយចុះទាំងចំនួនអង្គភាព និងពលករ បើធៀបនឹងឆ្នាំ២០២០។ ការថយចុះនេះ ភាគច្រើនដោយសារដំណើរការរៀបចំឡើងវិញអង្គការចាត់តាំងនៃប្រព័ន្ធនយោបាយ រៀបចំអង្គភាពរដ្ឋបាលគ្រប់ថ្នាក់ និងកែទម្រង់ប្រព័ន្ធអង្គភាពបម្រើបុព្វហេតុរដ្ឋ។
ក្នុងឆ្នាំ២០២៥ ទូទាំងប្រទេសមានអង្គភាពរដ្ឋបាលនិងបម្រើបុព្វហេតុរដ្ឋចំនួន ៧០.៩០០ អង្គភាព ថយចុះ ១៦,៤% បើធៀបនឹងឆ្នាំ២០២០ ជាមធ្យមក្នុងដំណាក់កាល ២០២១-២០២៥ ថយចុះ ៣,៥%/ឆ្នាំ។ ចំនួនពលករក្នុងអង្គភាពរដ្ឋបាល និងបម្រើបុព្វហេតុរដ្ឋ សម្រេច ៣.៦៩៣.២០០ នាក់ ថយចុះ ២,២% បើធៀបនឹងឆ្នាំ២០២០ ជាមធ្យមថយចុះ ០,៤%/ឆ្នាំ។
បណ្តាសមាគមបន្តកើនឡើងយ៉ាងខ្លាំង ខណៈចំនួនអង្គការក្រៅរដ្ឋាភិបាលថយចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២០។
កំណើននៃវិស័យសមាគម ភាគច្រើនដោយសារការផ្លាស់ប្តូរទម្រង់ចាត់តាំងរដ្ឋបាលនៅតាមភូមិភាគ នាំឱ្យមានការបង្កើតថ្មីសមាគម និងសម្ព័ន្ធសមាគមជាច្រើន។
ក្នុងឆ្នាំ២០២៥ ទូទាំងប្រទេសមានសមាគមចំនួន ១១.៥០០ កំពុងដំណើរការ កើនឡើង ៨២,១% បើធៀបនឹងឆ្នាំ២០២០ ចំនួនពលករសម្រេច ៣៤.២០០ នាក់ កើនឡើង ៩,៨% បើធៀបនឹងឆ្នាំ២០២០។
ក្នុងពេលនោះ ចំនួនអង្គការក្រៅរដ្ឋាភិបាលកំពុងដំណើរការនៅវៀតណាមមាន ១៧៦ អង្គការ ថយចុះ ៤,៣% បើធៀបនឹងឆ្នាំ២០២០ ចំនួនពលករមានជាង ២.៧០០ នាក់ ថយចុះ ៤០,៧% បើធៀបនឹងឆ្នាំ២០២០។

ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្តាញស្ថិតិទីក្រុងកឹងធើ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកង៉ោវ៉ាំងត្វឹង សង្កត់ធ្ងន់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ ជាប្រភពព័ត៌មានមានតម្លៃគតិយុត្តខ្ពស់ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្ថាប័នស្ថិតិធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ ដើម្បីបម្រើការផ្លាស់ប្តូរឆ្នាំគំរូប្រៀបធៀប។ ប្រការនេះមិនត្រឹមតែជួយគណនាទំហំ GDP បានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របនឹងស្ថានភាពជាក់ស្តែងទៀតផង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសំណូមពរគណៈចង្អុលការជំរឿនសេដ្ឋកិច្ចទូទៅឆ្នាំ២០២៦ គ្រប់ថ្នាក់ ប្រញាប់ប្រញាល់ពិនិត្យឡើងវិញ និងសម្រេចរបាយការណ៍ជំររឿនទូទៅ រួមជាមួយនឹងប្រធានបទពាក់ព័ន្ធ។ ជាពិសេស ត្រូវយកលទ្ធផលទៅប្រើប្រាស់ក្នុងភាពជាក់ស្តែងភ្លាមៗ ដោយបំប្លែងមូលដ្ឋានទិន្នន័យជាធនធានឌីជីថលពិតប្រាកដ ជៀសវាងការទុកត្រឹមតែជា "តួលេខលើក្រដាស" ដើម្បីបម្រើដោយផ្ទាល់ដល់ការងារដឹកនាំ និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ភូមិភាគ និងវិស័យនីមួយៗ។
សូមកត់សម្គាល់ថា ប្រព័ន្ធទិន្នន័យត្រូវតែគោរពម៉ឺងម៉ាត់នូវគោលការណ៍ស្នូល៖ "ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាតស្អំ រស់រវើក" ដោយធានាការតភ្ជាប់ និងចែករំលែក។
ផ្ដើមពីមេរៀនបទពិសោធន៍ដកស្រង់បានក្នុងការជំរឿនលើកនេះ វិស័យស្ថិតិគប្បីបន្តជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល និងអនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងការងារជំនាញមុខជំនាញ៕
ត្វៀកទ្រិញ - ថាច់ធី