ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/07/2026 - 14:10

រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​មី​ទូ​ ចលនា​ប្រ​ភព​ធន​ធាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​គិត​គូរ​សុខុមាល​ភាព​សង្គម​ 

គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​មី​ទូ​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​លើក​ទី​បី​ បូក​សរុប​ការ​ងារ​រណ​សិរ្ស​ និង​បណ្តា​អង្គ​កា​រន​យោ​បាយ​-សង្គម​ ៦ ខែ​ដើម​ឆ្នាំ​ ព្រម​ទាំង​ដាក់​ចេញ​ភារ​កិច្ច​ស្នូល​ ៦ ខែ​ចុង​ឆ្នាំ​ ២០២៦។

លោក​ស្រី​ ទ្រី​វធី​ង៉ុកយី​ម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​។

​ អ្នក​តំណាង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​។

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ការ​ងារ​ធានា​សុខុមា​លភាព​សង្គម​ និង​ការ​ចលនា​សង្គមូបនីយ​កម្ម​របស់​ឃុំ​មី​ទូ​ សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​។ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​ចលនា​ ទទួល​ និង​ប្រ​គល់​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​មាន​ជីវ​ភាព​លំបាក​ ១.៧២៣ ចំ​ណែ​ក សរុប​ថវិកា​ ៦៣៧ លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ ឃុំ​បាន​ចលនា​សង្គមូបនីយ​កម្ម​ បើក​ការ​ដ្ឋាន​ សាង​សង់​ស្ពាន​ចរាចរ​ណ៍ជន​បទ​ចំ​នួន​ ៦ ចំ​ ណាយ​ថវិកា​ជាង​ ២,៤ ពាន់​លាន​ដុង​ និង​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ ១ ខ្នង​តម្លៃ​ ៦០ លាន​ដុង​ ជូន​គ្រួ​សារ​ក្បែរ​ក្រ​។ រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ នៅ​ទាំង​សហ​ការ​ពិនិត្យ​ជំងឺ​ ចែក​ថ្នាំ​ពេទ្យ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ ១០០ ចំណែក​ ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​លំបាក​ ព្រម​ទាំង​ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំបាក​ ៥០ ចំណែក​ សរុប​ថវិកា​ ៤២,៥ លាន​ដុង​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ ទ្រី​វធី​ង៉ុកយី​ម ស្នើ​ឱ្យ​ឃុំ​បន្ត​ពង្រីក​តួ​នា​ទី​ស្នូល​របស់​រណ​សិរ្ស​មា​តុ​ភូមិ​ ក្នុង​កា​រក​សាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ និង​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ត្រួត​ពិនិត្យ​។ ឃុំ​ចលនា​ប្រ​ភព​ធន​ធាន​នា​នា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​គិត​គូរ​ការ​ងារ​សុខុមាល​ភាព​សង្គម​ សាង​សង់​ផ្ទះ​មហា​សាមគ្គី​ និង​ស្ពាន​ ចរាចរ​ណ៍ជន​បទ​។ បន្ថែម​លើស​ពី​នេះ​ ត្រូវ​បង្កើន​ ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពា​រប​រិស្ថាន​ កសាង​ទិដ្ឋភាព​ ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​ រួម​ចំណែក​កសាង​ជន​បទ​ថ្មី​ និង​ក្រុង​ស៊ី​វិល័យ​។

ក្នុង​ឱ​កាស​នេះ​ បុគ្គល​ម្នាក់​មាន​ការ​រួម​ចំណែក​ច្រើន​ដល់​បុព្វ​ហេ​តុ​អប់​រំ​ជំនាន់​យុវ​វ័យ​ និង​កា​រក​សាង​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ បាន​ទទួល​គ្រឿង​ ឥស្សរិយ​យស​ “ដើម្បី​ជំនាន់​យុវ​វ័យ​”។ សម្ព័ន្ធ​យុវ​ជន​ឃុំ​មី​ទូ​ ក៏​បាន​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សមូហ​ភាព​ ១ និង​បុគ្គល​ចំ​នួន​ ៤ រូប​ មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ក្រុម​ និង​ចលនា​កុមារ​ ឆ្នាំ​សិក្សា​ ២០២៥-២០២៦៕

       ថា​ច់ពេជ្រ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ