មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/12/2025 - 08:37

ទម្រង់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​សម្រាប់​នា​រី​ខ្មែរ​ទី​ក្រុង​កឹង​ធើ 

ផ្តើ​មពី​របរ​សិប្ប​កម្ម​ដូច​ត្បា​ញក​ន្រ្តក ត្បាញ​ត្រ​កៀត​ប៉ោង​ មាន​បង​ប្អូន​នា​រី​ខ្មែរ​ជា​ច្រើន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ មាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំណូល​និង​លំ​នឹង​ជីវ​ភាព​។ ការ​ងារ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។

របរ​សិប្ប​កម្ម​បង្កើត​ការ​ងារ​ធ្វើ​ជូន​បង​ប្អូន​នា​រី​ខ្មែរ​។

នៅភូមិ​ដើម​ពោធិ៍​ ឃុំ​ត្រឹង​ដេ បង​ស្រី​គឹមធី​ឡា​ង ជា​នា​រី​ខ្មែរ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​ត្បា​ញក​ន្រ្តកយូរ​ឆ្នាំ​មក​ហើយ​។ បង​ស្រី​បាន​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​កាល​ពី​ ១០ ឆ្នាំ​មុន​ ដំ​បូង​ត្បាញ​សម្រាប់​ប្រើ​ក្នុង​គ្រួ​សារ​ ក្រោយ​មក​អ្នក​ជិត​ខាង​ឃើញ​ផលិតផល​នេះ​ស្អាត​ រឹង​មាំ​ល្អ​ ក៏​នាំ​គ្នា​ទិញ​យក​ទៅ​ប្រើ​។ តាម​បង​ស្រី​ឡា​ង កន្រ្តកមួយ​អាច​ត្បាញ​ប្រហែល​ពី​ ១ - ២ ម៉ោង​ទើប​ហើយ​ទៅ​តាម​ខ្នាត​តូច​ធំ​ លក់​ក្នុង​តម្លៃ​ពី​ ២៥.០០០ - ១០០.០០០ ដុង​តាម​ទំ​ហំ​តូច​ធំ​។ ក្រោយ​ពី​ផាត់​ទាត់​រួច​ បង​ស្រី​ឡា​ង អា​ចរក​បាន​ប្រាក់​ចំណូល​ប្រ​មា​ណ​ ១០០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​។

“ពេល​ធ្វើ​ការ​ងារ​ផ្ទះ​រួច​រាល់​ ទំនេរ​ខ្ញុំ​ក៏​ឆ្លៀត​ត្បាញ​។ ត្បា​ញក​ន្រ្តកមិន​ត្រឹម​តែ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទាម​ទារ​ត្រូវ​មាន​ការ​ព្យាយាម​ ផ្ចិត​ផ្ចង់​តាំង​ពី​សរសៃ​ជ័រ​នីមួយៗ​ត្បាញ​ចូល​គ្នា​បាន​ទៅ​ជា​កន្រ្តកមួន​មាំ​ ស្អាត​” បង​ស្រី​ឡា​ងបាន​ឱ្យ​ដឹង​ដូច្នេះ​។

មុន​នេះ​បង​ស្រី​ ធី​គឹមហ្វៀង​ នៅ​ភូមិ​ង៉ាបាក់​ ឃុំ​សា​ភៀងគ្មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ប្រាក់​ចំណូល​មិន​ទៀង​ទាត់​។ ក្រោយ​ពី​បាន​សមាគម​នា​រី​ឃុំ​ចលនា​ចូល​រួម​ថ្នាក់​បង្រៀន​របរ​ បង​ស្រី​ចាប់​ផ្តើ​មផ្សារ​ភ្ជាប់​ជា​មួយ​របរ​ត្បាញ​ត្រ​កៀត​ប៉ោង​ហើយ​ជីវ​ភាព​គ្រួ​សា​រតែង​បាន​លំ​នឹង​ជា​បណ្តើ​រៗ។

អា​ស្រ័យ​បាន​ក្រុម​សហ​ករណ៍​ហៀ​ងងឹង ឃុំ​សា​ភៀងផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ និង​ប្រ​មូល​ទិញ​ផលិតផល​ មាន​ច្រក​ចេញ​លំ​នឹង​ បង​ហ្វៀង​ អា​ចរក​បាន​ប្រាក់​ចំណូល​ពី​ ៧០.០០០ - ១២០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​។ បង​ហ្វៀង​ ឱ្យ​ដឹង​៖ “ត្បាញ​ត្រ​កៀត​ប៉ោង​ងាយ​ស្រួល​ណាស់​ ឆ្លៀត​ពេល​ទំនេរ​ក៏​អាច​ធ្វើ​បាន​ ថែម​ទាំង​មិន​បា​រម្ភ​ពី​ការ​រក​ច្រក​ចេញ​ ដូច្នេះ​ខ្ញុំ​តែង​ខិត​ខំ​ផ្សារ​ភ្ជាប់​នឹង​របរ​នេះ​ឱ្យ​បាន​យូរ​អង្វែង​”។ ផ្ដើម​ពី​ទម្រង់​នេះ​ បង​ស្រី​នៅ​ទាំង​ណែ​នាំ​បង​ប្អូន​នា​រី​ក្នុង​ភូមិ​ជា​ច្រើន​រូប​ទៀត​ចូល​រួម​ ដើម្បី​បង្កើត​ការ​ងារ​ធ្វើ​នៅ​ហ្នឹង​កន្លែង​។

បង​ស្រី​ត្រឹង​ធី​អ៊ុក ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង ឱ្យ​ដឹង​៖ “ក្រោយ​ពី​រួម​បញ្ចូល​ បច្ចុប្បន្ន​ សមាគម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង មាន​សមាជិក​ ៦.៦០០រូប​។ ចំ​ពោះ​សមាជិក​ខ្មែរ​ សមាគម​តែង​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​និង​សហ​ការ​ក្នុង​ការ​លក់​ផលិតផល​ ជួយ​បង​ប្អូន​នា​រី​បង្កើន​ប្រាក់​ចំណូល​ ជឿ​ជាក់​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ពិសេស​របរ​តម្បាញ​សិប្ប​កម្ម​នេះ​ សម​ស្រប​ជា​មួយ​បង​ប្អូន​នា​រី​ ពី​ព្រោះ​អាច​ធ្វើ​ក្នុង​ពេល​ទំនេរ​បាន​  ហើយ​នាំ​មក​នូវ​ប្រាក់​ចំណូល​លំ​នឹង​។ ដោយ​ឆន្ទៈ​និង​ការ​ច្នៃ​ប្រតិដ្ឋ​ របរ​តម្បាញ​សិប្ប​កម្ម​នេះ​បាន​ក្លាយ​ជា​គោល​ដៅ​សម​ស្រប​ ជួយ​បង​ប្អូន​នា​រី​ខ្មែរ​ជឿ​ជាក់​ក្នុង​ពល​កម្ម​ផលិតនិង​គិត​គូរ​សេដ្ឋ​កិច្ច​គ្រួ​សារ​”៕

         ហុង​ទើ-ដា​លី​ន​

ចែករំលែកអត្ថបទ