24/03/2025 - 10:54

ព័ត៌​មាន​ថ្មី​បំ​ផុត​អំ​ពី​ការ​កែ​សម្រួល​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា​តំ​បន់​ឆ្នាំ​២០២៥ 

យោង​តាម​ច្រក​ទ្វារ​ព័ត៌​មាន​រដ្ឋា​ភិបាល ក្រ​សួង​ការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច ទើប​ចេញ​សារ​លិ​ខិត​ផ្ញើ​ជូន​ភូមិ​ភាគ​នា​នា ស្នើ​ឱ្យ​ពិ​និត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​កម្រិត​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា​តំ​បន់​ឆ្នាំ ២០២៤ ព្រម​ទាំង​វាយ​តម្លៃ​និង​សំ​ណូម​ពរ​កែ​តម្រូវ​តាម​ការ​បែង​ចែក​តំ​បន់ ជា​ធរ​មាន។

រូប​ជា​ឧទា​ហរណ៍។

នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ជំ​ហាន​ត្រៀម​បម្រុង​សម្រាប់​គម្រោង​ដាក់​សំ​ណើ​ជូន​រដ្ឋា​ភិបាល កែ​សម្រួល​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា​តំ​បន់​ឆ្នាំ ២០២៥ នា​ពេល​ខាង​មុខ។

តាម​រយៈ​នោះ ភូមិ​ភាគ​នា​នា​ពិ​និត្យ​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​វិញ​នូវ​ឈ្មោះ​ភូមិ​សាស្ត្រ​អនុវត្ត​កម្រិត​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា ពិ​សេស​គឺ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ដែល​បាន​រៀប​ចំ​ឡើង​វិញ ដូច​ជា​ការ​ប្តូរ​ឈ្មោះ បង្កើត​ថ្មី បញ្ចូល​គ្នា​រំសាយ កែ​តម្រូវ​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ចាប់​ពី​ថ្ងៃ​ទី ០១/​៧/​២០២៤ មក​ទល់​នឹង​បច្ចុប្បន្ន។

ករណី​មាន​ដាក់​សំ​ណើ​កែ​សម្រួល​ការ​បែង​ចែក​តំ​បន់ គឺ​ស្ថា​ប័ន​អភិ​បាល​កិច្ច​អំពី​ការ​ងារ​នៅ​ភូមិ​ភាគ​សហ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​មណ្ឌល​កែ​ច្នៃ​នាំ​ចេញ មណ្ឌល​ឧស្សា​ហកម្ម ពិ​ភាក្សា​ដោយ​លាយ​លក្ខណ៍​អក្សរ​ជា​មួយ​នឹង​សម្ព័ន្ធ​សហ​ជីព​ថ្នាក់​ខេត្ត សា​ខា​សហ​ព័ន្ធ​ពា​ណិជ្ជ​កម្ម​និង​ឧស្សា​ហកម្ម​វៀត​ណាម​ថ្នាក់​ខេត្ត​និង​តំ​បន់ សម្ព័ន្ធ​សមា​គម​វិជ្ជា​ជីវៈ វិនិ​យោ​គិន​និង​សហ​គ្រាស​លើ​ភូមិ​សាស្ត្រ។ ផ្អែក​លើ​មូលដ្ឋាន​នេះ ធ្វើ​របាយ​ការណ៍​ដើម្បី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ក្រុង ចំ​ណុះ​មជ្ឈិម ផ្តល់​មតិ​ផ្ញើ​ទៅ​ក្រ​សួង​ការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច។

កន្លង​មក ក្រ​សួង​ការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច ក៏​បាន​ធ្វើ​ការ​សើុប​អង្កេត​ពី​ស្ថាន​ភាព​ការ​ងារ ប្រាក់​ខែ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​អំ​ពី​ការ​ផលិត​ធ្វើ​អា​ជីវ​កម្ម ការ​ងារ​និង​ប្រាក់​ឈ្មួល​ក្នុង​សហ​គ្រាស ផ្តើម​ពី​នោះ មាន​មូល​ដ្ឋាន​សម្រាប់​ក្រុម​ប្រឹក្សា​ប្រាក់​បៀ​វត្សរ៍​ជាតិ ធ្វើ​ការ​ពិ​និត្យ គណ​នា​ដំ​ឡើង​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា​តំ​បន់​ឆ្នាំ ២០២៥ ក៏​ដូច​ជា​បម្រើ​ការ​គ្រប់​គ្រង ប្រ​កាស​ជា​សា​ធា​រណៈ​ប្រាក់​ខែ​ជា​មធ្យម​ភាគ​តាម​កាល​កំ​ណត់។

អគ្គ​សម្ព័ន្ធ​សហ​ជីព​វៀត​ណាម បាន​ឱ្យ​ដឹង៖ ថ្មីៗ​នេះ ស្ថា​ប័ន​នេះ​គ្រោង​នឹង​ស្នើ​ដំ​ឡើង​ប្រាក់​បៀ​វត្សរ៍​អប្ប​បរ​មា​តំ​បន់ នា​ដើម​ខែ​មី​នា​ ឆ្នាំ ២០២៥ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ពិ​និត្យ​ជាក់​ស្តែង និង​បន្ទាប់​ពី​ការ​វាយ​តម្លៃ​ទូ​ទៅ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម។ នេះ​ក៏​ជា​ពេល​វេលា​ដែល​ស្ថា​ប័ន​នា​នា​អនុវត្ត​សម្រេច​រួច​រាល់​ការ​រួម​បញ្ចូល រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ឡើង​វិញ៕

 យោង៖ luatvietnam.vn-ប្រ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ