នៅសួនច្បារស៊ុងហូវ (ខណ្ឌនិញកេវ) មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានសហការជាមួយស្ថានីយវិទ្យុនិងទូរទស្សន៍ក្រុងកឹងធើ រៀបចំកម្មវិធីសិល្បៈ “កឹងធើទទួលអំណរឆ្នាំថ្មី ២០២៥”។
ឈុតសម្ដែងក្នុងកម្មវិធីសិល្បៈ “កឹងធើទទួលអំណរឆ្នាំថ្មី ២០២៥”។
កម្មវិធីត្រូវបានប្រារព្ធឡើងតាមរយៈរូបភាពសិល្បៈច្រៀងរាំ; ខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូ ស្នេហាមាតុភូមិ ប្រទេសជាតិ និងសមិទ្ធផលនានា ភាពវិវឌ្ឍនៃក្រុងកឹងធើក្នុងចង្វាក់នៃជីវភាពសម័យទំនើប។ ចំពោះទំនុកច្រៀងរៀបរាប់ពីនិទាឃរដូវ អំពីសម្រស់នៃក្រុងកឹងធើ បានបង្កើតជាចំណុចសំខាន់សម្រាប់កម្មវិធី។ ពិសេស បន្ទាប់ពីកម្មវិធីសិល្បៈនេះ គឺកម្មវិធីសមោសរតន្រ្តី countdown ស្វាគមន៍ឆ្នាំថ្មី ២០០២៥ ដោយមានការចូលរួមពីសិល្បករ-ការិនី វ័យក្មេងល្បីៗជាច្រើនរូបមកពីក្រុងហូជីមិញ បង្កើតបរិយាកាសសប្បាយរីករាយក្នុងពេលផ្លាស់ប្ដូរឆ្នាំចាស់និងឆ្នាំថ្មី។
ទិវាបុណ្យទេសចរណ៍ - រាត្រីបណ្ដែតប្រទីបនិញកេវ ក្រុងកឹងធើលើកទី ៧ ឆ្នាំ២០២៤ បន្តប្រព្រឹត្តឡើងដោយសកម្មភាព សម្ដែងសិល្បៈពន្លឺ បណ្ដែតប្រទីបជ្វាលានិងល្វែងផ្សព្វផ្សាយ ជំរុញដំណើរការទេសចរណ៍ ផលិតផលពិសេសរបស់ភូមិភាគ។ មានមនុស្សរាប់ពាន់នាក់ចូលរួមនិងទទួលបទពិសោធន៍ពីទិវាបុណ្យនេះ។
ក្រុងកឹងធើទទួលអំណរឆ្នាំថ្មី ២០២៥ ជាមួយនឹងបរិយាកាសអ៊ូអរ សប្បាយរីករាយទូទាំងក្រុងសង្កាត់៕
យ្វីឃូយ - ថាច់ធី