មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/11/2024 - 15:53

៣៨​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ 

ជាង ៣៨ ឆ្នាំ​កន្លង លោក​គ្រូ​គៀង​ម៉ួង តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ និង​ព្រះ​សង្ឃ​នៅ​វត្ត​ប្រ​ខុប ឃុំ​ង៉ូវ​ឡាក។ មក​ទល់​ពេល​នេះ មាន​សិស្ស​ជា​ច្រើន​របស់​លោក​គ្រូ មាន​វ័យ​វឌ្ឍនា​ការ​និង​សម្រេច​ជោគ​ជ័យ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន គឺ​បណ្តុះ​ពន្លក​សិស្ស​ជំ​នាន់​ថ្មី។

 លោក​គ្រូ​គៀង​ម៉ួង សិក្សា​ស្រាវ​ជ្រាវ​បន្ថែម ដើម្បី​ជំ​នួយ​ដល់​ការ​បង្ហាត់​បង្រៀន​នៅ​វត្ត​ប្រ​ខុប។

លោក​គ្រូ​គៀង​ម៉ួង នៅ​ភូមិ​ប្រ​ខុប ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ប្រ​ខុប និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ លោក​គ្រូ​គៀង​ម៉ួង ឱ្យ​ដឹង៖ “បាន​ឈរ​ក្នុង​ថ្នាក់​បង្ហាត់​បង្រៀន ដើម្បី​ផ្ទេរ​ចំ​ណេះ​ដឹង​ដល់​កូន​ចៅ​ខ្មែរ​និង​ព្រះ​សង្ឃ​មក​សិក្សា​នៅ​វត្ត​ប្រ​ខុប គឺ​ជា​ក្តី​មោទនៈ​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្តើម​បង្ហាត់​បង្រៀន​តាំង​ពី​ឆ្នាំ ១៩៨៦ រហូត​មក​ដល់​សព្វ​ថ្ងៃ គោល​បំ​ណង​របស់​ខ្ញុំ​ចង់​ជួយ​ឱ្យ​ព្រះ​សង្ឃ សិស្សា​នុសិស្ស​ចេះ​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ខ្លួន​និង​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​វប្ប​ធម៌​ខ្មែរ”។

  លោក​គ្រូ​គៀង​ម៉ួង (ខាង​ឆ្វេង) កំ​ពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​
និងគណៈកម្មការវត្តប្រខុប។

ច្រើន​ឆ្នាំ​កន្លង លោក​គ្រូ​គៀង​ម៉ួង តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សមណ​សិស្ស ដោយ​គ្មាន​បំ​ណង​ចង់​បាន​អ្វី​ឡើយ បំ​ណង​ធំ​បំ​ផុតដែល​គាត់​ទន្ទឹង​ចង់​បាន​នោះ​គឺ ភាព​ជោគ​ជ័យ​របស់​សិស្ស លោក​គ្រូ​ចង់​ជួយ​ឱ្យ​កូន​ចៅ​ចេះ​ភា​សា អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​ឯង និង​ដឹង​ពី​វប្ប​ធម៌​របស់​ជន​រួម​ជាតិ ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ។ ភាព​ជោគ​ជ័យ​របស់​សិស្ស គឺ​ជា​រង្វាន់​ដ៏​មាន​តម្លៃ​បំ​ផុត​ចំ​ពោះ​គ្រូៗ​គ្រប់​រូប រី​ឯលោក​គ្រូ​គៀង​ម៉ួង​ក៏​ដូច្នោះ​ដែរ។ ប្រ​ការ​គួរ​ឱ្យ​គោ​រព​បំ​ផុត គឺ​គាត់​តស៊ូ​ព្យា​យាម​ជា​មួយ​នឹង​ការ​បង្ហាត់​បង្រៀន ទោះ​បី​ស្ថាន​ភាព​គ្រួ​សារ​មាន​ពេល​ខ្លះ​ជួប​លំ​បាក ហើយ​សុខ​ភាព​គាត់​ថយ​ចុះ​ក៏​ដោយ។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​និង​ការ​លើក​ទឹក​ចិត្ត​របស់​ភរិយា លោក​គ្រូ​គៀង​ម៉ួង បាន​បន្ត​នូវ​ការ​ងារ​និង​បំ​ពេញ​កា​តព្វ​កិច្ច​របស់​ខ្លួន​ជា​មួយ​នឹង​ការ​បង្ហាត់​បង្រៀន​សម្រេច​បន្ទុក​ជា​មួយ​នឹង​សង្គម។

ព្រះ​តេជ​ព្រះ​គុណ ថាច់​រឿន ព្រះ​ចៅ​អធិ​ការ​វត្ត​ប្រ​ខុប មាន​ថេរ​ដី​កា៖ “លោក​គ្រូ​គៀង​ម៉ួង រស់​នៅ​សា​មញ្ញ មាន​បន្ទុក​ជា​មួយ​នឹង​សង្គម និង​ជា​គ្រូ​បង្រៀន​មួយ​រូប​ពោរ​ពេញ​ដោយ​ការ​ប្តូរ​ផ្តាច់។ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់​ដល់​ការ​សិក្សា​របស់​ព្រះ​សង្ឃ និង​ជីវ​ភាព​របស់​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត។ ទន្ទឹម​នឹង​នោះ គាត់​នៅ​ទាំង​ចលនា​មា​មីង​ខ្មែរ​រស់​នៅ​គោ​រព​តាម​ច្បាប់ គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​ចលនា​កុមារ​ទៅ​សា​លា​រៀន។ល។ ម្ល៉ោះ​ហើយ មា​មីង​ពុទ្ធ​បរិ​ស័ទ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​គោ​រព​ស្រ​ឡាញ់​រាប់​អាន​គាត់”។

លោក ថាច់​កុសល ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​យ្វៀង​ហាយ ឱ្យ​ដឹង៖ “លោក​គ្រូ​គៀង​ម៉ួង ជា​គ្រូ​បង្រៀន​មួយ​រូប​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ។ ខ្ញុំ​ក៏​ធ្លាប់​ជា​កូន​សិស្ស​របស់​គាត់។ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់​ដល់​ការ​សិក្សា​របស់​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​មា​មីង​ពុទ្ធ​បរិស័ទ ហេតុ​នោះ​តែង​បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​គោ​រព​រាប់​អាន”៕

                          សើុង​ម៉ា​ល័យ - វិមាន

ចែករំលែកអត្ថបទ