មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/08/2024 - 08:51

គំរូ​ព្រះ​តេជព្រះ​គុណ​ ថាច់​តា​រា​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តា​រា​ ព្រះ​ចៅ​អធិ​ការ​វត្ត​សិលា​ជលធី (គគីរ​) នៅ​ភូមិ​គគីរ​ ឃុំ​ហ្វា​ទ្វឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​បាន​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ជំ​នឿ​ទុក​ចិត្ត​និង​គោ​រព​រាប់​អាន។​ ព្រោះ​ថា​ ព្រះ​អង្គ​មិន​ត្រឹម​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ លើក​កម្ពស់​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ព្រះ​អង្គ​ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​អក្សរ​សាស្រ្ត​ ភា​សា​និង​វប្បធម៌​របស់​ជន​ជាតិ​ខ្មែរ...។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តា​រា។​

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តា​រា​ កើត​ឆ្នាំ​ ១៩៧៨ ក្នុង​គ្រួ​សារ​ខ្មែរ​នៅ​ភូមិ​សំ​រោង​ ឃុំ​ម៉ី​ចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​។​ ពេល​ធំ​ដឹង​ក្ដី​ យុវ​ជន​ថាច់​តា​រា​ ក៏​ដូច​ជា​យុវ​ជន​ខ្មែរ​ឯទៀត​ដែរ​ បាន​ម្ដាយ​ឪ​ពុក​នាំ​ចូល​វត្ត​សំ​រោង​ធំ​ បួស​រៀន​ធម៌​វិន័យ​ អក្សរ​សាស្រ្ត​ជាតិ។​ ព្រះ​តេជ​ព្រះ​គុណ​ថាច់​តា​រា​ មាន​ព្រះ​ថេរដី​កា៖ “ឆ្នាំ​ ២០០៣ បន្ទាប់​ពី​ប្រ​ឡង​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​បាលី​ខ្មែរ​-វៀត​ ព្រះ​អង្គ​បាន​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​ បញ្ជូន​ទៅ​សិក្សា​នៅ​ប្រ​ទេស​ថៃ។​ ព្រះ​អង្គ​បាន​បញ្ចប់​កម្ម​សិក្សា​ការី​ និង​ទទួល​សញ្ញា​បត្រ​បណ្ឌិត។​ ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​ខ្មែរ​ដំ​បូង​នៅ​ខេត្ត​ត្រា​វិញ​ ដែល​បាន​ទទួល​សញ្ញា​បត្រ​ដ៏​ខ្ពង់​ខ្ពស់​នេះ”។​

  ព្រះ​តេជ​ព្រះគុណ​ ថាច់​តា​រា​ ពិភាក្សា​ការ​ងារ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​អំ​ពី​ការ​សិក្សា​រៀន​សូត្រ​និង​ប្រ​ឡង​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​នៅ​រដូវ​វិស្សម​កាល។

លោក​ថាច់​រឿន​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិលាជល​ធី (គគីរ​) ឱ្យ​ដឹង៖ “កាល​នោះ​ វត្ត​យើង​ខ្ញុំ​គ្មាន​ព្រះ​ចៅ​អធិ​ការ​គ្រប់​គ្រង​ ម៉្លោះ​ហើយ​ការ​បួស​រៀន​របស់​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ជួប​ការ​លំ​បាក​ច្រើន។​ សំ​ណង់​នា​នា​ក្នុង​វត្ត​ទ្រុឌ​ទ្រោម​ គ្មាន​អ្នក​ណា​ជួស​ជុល​ ដូច្នេះ​យើង​ខ្ញុំ​ធ្វើ​លិខិត​សំ​ណើ​ទៅ​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ស្រុក​ចូវ​ថាញ់ តែង​តាំង​ព្រះ​សង្ឃ​អង្គ​ណា​ដែល​មាន​គុណ​ធម៌​ និង​មាន​ចំ​ណេះ​ដឹង​ដើម្បី​ធ្វើ​ព្រះ​ចៅ​អធិ​ការ​វត្ត។​ ឆ្នាំ​២០១៨ ព្រះ​តេជ​ព្រះ​គុណ​ថាច់​តារា​ ទើប​តែ​បញ្ចប់​វគ្គ​សិក្សា​នៅ​ប្រ​ទេស​ថៃ​ ហើយ​ត្រូវ​បាន​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ស្រុក​ចូវ​ថាញ់ ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ​យើង​ខ្ញុំ​ជំ​នឿ​ទុក​ចិត្ត​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សិលា​ជល​ធី (គគីរ​) រហូត​មក​ដល់​បច្ចុប្បន្ន។​ ក្នុង​តួនា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​ ព្រះ​តេជ​ព្រះ​គុណ​ថាច់​តារា​ មិន​ខ្លាច​នឿយ​លំ​បាក​ ហើយ​សកម្ម​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ សប្បុរស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ រួម​វិភាគ​ទាន​ដើម្បី​កសាង​វត្ត​អា​រាម។​  បច្ចុប្បន្ន​ វត្ត​កំ​ពុង​ដំ​ណើរ​ការ​ជួស​ជុល​និង​កសាង​កុដិ​ សា​លា​រៀន... បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ពុទ្ធ​បរិស័ទ​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន”។​

បើ​តាម​លោក​ថាច់​រឿន​ ឱ្យ​ដឹង៖ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​តា​រា​ មិន​ត្រឹម​តែ​បាន​ជួស​ជុល​និង​កសាង​វត្ត​ប៉ុណ្ណោះ​ទេ​ ព្រះ​អង្គ​ថែម​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ជូន​ព្រះ​សង្ឃ​ក្នុង​វត្ត​សិក្សា​ធម៌​វិន័យ​ និង​អក្សរ​សាស្រ្ត​ជាតិ​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង។​ បច្ចុប្បន្ន​ វត្ត​សិលាជល​ធី (គគីរ​) តែង​បើក​សា​លា​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​ នៅ​រដូវ​វិស្សម​កាល​ពី​ថ្នាក់​ទី ១ ដល់​ទី ៤ និង​ថ្នាក់​បាលី​ទី​១ រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​អក្សរ​សាស្រ្ត​ ភាសា​ វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ពិសេស​ ក្នុង​ឱកាស​បុណ្យ​ទាន​ម្ដងៗ​ ព្រះ​តេជ​ព្រះ​គុណ​ថាច់​តា​រា​ ទេស​នា​ពន្យល់​ណែ​នាំ​មាមីង​ពុទ្ធ​បរិស័ទ​រស់​នៅ​ប្រ​កប​ដោយ​សីល​ធម៌​និង​អនុវត្ត​ល្អ​គោល​នយោ​បាយ​ ច្បាប់​របស់​បក្ស​និង​រដ្ឋ៕​

                        អត្ថ​បទ​និង​រូប​ថត​៖ ទីទុយ​

ចែករំលែកអត្ថបទ