ស្ថិតនៅទីតាំងផ្ទះអ្នកមីងដាវធីយ៉ួង នៅភូមិដុងថាញ់ ឃុំដុងធ្វឹង ស្រុកធើយឡាយ គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានសហការជាមួយនឹងមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុង គណៈកម្មាធិការប្រជាជនស្រុកធើយឡាយ បានរៀបចំពិធីដំណើរការសង់ផ្ទះមហាសាមគ្គី ១០០ ខ្នង ជូនគ្រួសារប្រកៀកបន្ទាត់ក្រលើភូមិសាស្ត្រក្រុងលើកទី ១ ឆ្នាំ២០២៤។
លោកង្វៀងថឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង និងលោកស្រី ត្រឹងធីស្វឹងម៉ាយ នាយិកាមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ចក្រុង ជូនផ្លាកនិមិត្តរូបថវិកាសាងសង់ផ្ទះមហាសាមគ្គីដល់ខណ្ឌ ស្រុក។
ផ្ទះ ១០០ខ្នងត្រូវបានបែងចែកតាមខណ្ឌ ស្រុក រួមមាន៖ ផុងដៀង ធើយឡាយ កើ-ដ និងអូរម៉ូង ក្នុងភូមិភាគនីមួយៗមាន ១៥ ខ្នង; ថូកណូក ១០ ខ្នង និញកេវ ២ ខ្នង និងកៃរុាំង ១៣ ខ្នង។ ក្នុងមួយខ្នងៗគិតជាទឹកប្រាក់ ៥០ លានដុង ផ្តើមពីប្រភពមូលនិធិដើម្បីអ្នកក្ររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើឧបត្ថម្ភ សំដៅចូលរួមចលនាប្រឡងប្រណាំង “ព្រួតដៃលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” ដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបំផុសចលនា៕
ចឹងហ៊ឹង- លីសៀ