មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/06/2024 - 17:15

ពិធី​ការិ​នី​ស្រ​ឡាញ់​អា​ជីព​

រយៈ​ពេល​ជាង​ ២៨ ឆ្នាំ​ បំ​ពេញ​ការ​ងារ​នៅ​ការិ​យាល័យ​កម្ម​វិធី​ភាសា​ជន​ជាតិ​នៃ​ស្ថានី​យវិទ្យុ​ និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ រូប​ភាព​អ្នក​កា​សែត​ សើុង​គឹម​មី​អាញ់ បាន​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ៗ​ ជា​ច្រើន​ដល់​ទស្ស​និក​ជន​ ឆ្លង​តាម​រយៈ​កម្ម​វិធី​ព័ត៌​មាន​កម្សាន្ត​ផ្សេង​ៗ។​

អ្នក​កាសែត​ សើុង​គឹម​មី​អាញ់។​

ឆ្នាំ ១៩៩៦ ពេល​ជាប់​ជម្រើស​ចូល​ធ្វើ​ការ​នៅ​ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ អ្នក​កា​សែត​សើុង​ធីមី​អាញ់ ត្រូវ​បាន​ប្រ​គល់​ការ​ងារ​ជា​ពិធី​ការិ​នីកម្ម​វិធី​ផ្សាយ​សំ​ឡេង​ជា​ភាសា​ខ្មែរ។​ ដ្បិត​អី​ពី​មុន​នេះ​ បង​ស្រី​ធ្លាប់​ជា​អ្នក​ប​ញ្ចូល​សំ​ឡេង​ភាព​យន្ត​ឱ្យ​ក្រុម​ហ៊ុន​ភាព​យន្ត​ចំ​ណុះ​មន្ទីរ​វប្បធម៌​ខេត្ត​សុក​ត្រាំង។​ មិន​ត្រឹម​តែ​ជា​ពិធី​ការិ​នីប៉ុណ្ណោះ​ទេ​ បង​ស្រី​មី​អាញ់ នៅ​ទាំង​ជា​អ្នក​បកប្រែ​ពី​ភាសា​វៀត​ទៅ​ភាសា​ខ្មែរ​ កាត់​តភាព​យន្ត​ បញ្ចូល​សំ​ឡេង​ភាព​យន្ត​ និង​ដំ​ឡើង​កម្ម​វិធី​សិល្បៈ​កម្សាន្ត​ទៀត​ផង។​ បង​ស្រី​មីអាញ់ ឱ្យ​ដឹង៖ “ដើម្បី​មាន​សំ​ឡេង​ល្អ​ ឬ​អាន​ព័ត៌​មាន​បាន​ល្អ​ នាងខ្ញុំ​បាន​ប្រឹង​ប្រែង​ហាត់​ពត់ លត់​ដំ​ខ្លាំង​ណាស់​ ពិសេស​ពេល​បង្ហាញ​ខ្លួន​នៅ​មុខ​កា​មេរ៉ា​ យើង​ត្រូវ​ការ​ពេល​យូរ​ទើប​សុាំ។​ ពី​មុន​ អត្ថ​បទ​ព័ត៌​មាន​សុទ្ធ​សឹង​សរ​សេរ​ដោយ​ដៃ​ ហេតុ​នោះ​ហើយ​ ដើម្បី​ធានា​ភាព​ត្រឹម​ត្រូវ​ ខ្ញុំ​បាន​ពិនិត្យ​និង​អាន​ទៅ​វិញ​ទៅ​មក​ច្រើន​សា។​ ទោះ​បី​មាន​ការ​លំ​បាក​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​នាង​ខ្ញុំ​តែង​ធានា​ឱ្យ​មាន​អត្ថ​បទ​ព័ត៌​មាន​ជុំ​វិញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​នៅ​ភូមិ​ភាគ​និង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ចាក់​ផ្សាយ​ទាន់​ពេល​វេលា​ តាម​រយៈ​ស្ថានីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ បម្រើ​ការ​ជូន​មាមីង​ទស្ស​និក​ជន​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ជា​ដើម”។​

អ្នក​កាសែត​សើុង​គឹម​មីអាញ់ ណែ​នាំ​មិត្ត​រួម​អា​ជីព​ក្នុង​ការ​ដំ​ឡើង​រូប​ភាព​និង​សំ​ឡេង។​

ឆ្នាំ​ ២០២៣ បង​ស្រី​មី​អាញ់ ត្រូវ​បាន​តែង​តាំង​ជា​អនុប្រ​ធាន​ការិ​យា​ល័យ​កម្ម​វិធី​ភាសា​ជន​ជាតិ។​ ជា​មួយ​នឹង​ភារ​កិច្ច​នោះ​ សព្វ​ថ្ងៃ​បង​ស្រី​កំ​ពុង​បណ្ដុះ​បណ្ដាល​ដល់​សហ​ការី​ដែល​បំ​ពេញ​ការ​ងារ​ខាង​បក​ប្រែ ផ្សាយ​សំ​ឡេង​ បញ្ចូល​សំ​ឡេង​ភាព​យន្ត​និង​កាត់​តភាព​យន្ត​ ដើម្បី​បង្កើត​ធន​ធាន​មនុស្ស​វ័យ​ក្មេង​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​កម្ម​វិធី​ផ្សាយ​ភាសា​ខ្មែរ។​ ពិធី​ករ​ គឹម​ង៉ុក​ហាន់ អ្នក​រួម​អា​ជីព​ជា​មួយ​នឹង​បង​ស្រី​មី​អាញ់ ឱ្យ​ដឹង៖ “បង​ស្រី​មី​អាញ់ គឺ​អ្នក​ដឹក​នាំ​ម្នាក់​មាន​ភាព​ជិត​ស្និទ្ធ​ ស្រុះ​ស្រួល​និង​អស់​ពី​ចិត្ត​ណែ​នាំ​មុខ​វិជ្ជា​ជីវៈ​ដល់​មិត្ត​រួម​អា​ជីព។​ ខ្ញុំ​ធ្លាប់​បាន​បង​ស្រី​មីអាញ់ ណែ​នាំ​យ៉ាង​ហ្មត់​ចត់​នូវ​របៀប​បង្ហាញ​ខ្លួន​មុខ​កា​មេរ៉ា​ របៀប​អាន ការ​លើក​ដាក់​សំ​ឡេង​ទៅ​តាម​ឃ្លា ប្រ​យោគ​ជា​ដើម​។​ ការ​អាន​ភាសា​ខ្មែរ​គឺពិបាក​គួរ​សម ប៉ុន្តែ​នៅ​ពេល​បាន​បង​ស្រី​មី​អាញ់ គាត់​ជួយ​ណែ​នាំ​ទើប​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ ហើយ​សំ​ឡេង​អាន​ក៏​ទទួល​បាន​ការ​ស្ងើច​សសើរ​ពី​ទស្សនិក​ជន​ មិត្ត​អ្នក​ស្ដាប់​និង​ថ្នាក់​ដឹក​នាំ។​ ក្រៅ​ពី​នោះ​ បង​ស្រី​មី​អាញ់ នៅ​ទាំង​ណែ​នាំ​របៀប​ដំ​ឡើង​ បញ្ចូល​សំ​ឡេង​ភាព​យន្ត​ និង​អនុវត្ត​កម្ម​វិធី​សិល្បៈ​ទៀត​ផង”។​

ដោយ​សារ​មាន​ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ បង​ស្រី​មី​អាញ់ បាន​ជម្នះ​ការ​លំ​បាក​ដើម្បី​បន្ត​ការ​សិក្សា​បន្ថែម​ផ្នែក​ភាសា​ខ្មែរ​ ភាសា​បាលី​ បញ្ចប់​បរិញ្ញា​បត្រ​អក្សរ​សាស្រ្ត​ និង​ចូល​រួម​ក្នុង​វគ្គ​បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ជា​ច្រើន។​  អា​ស្រ័យ​ហេតុ​នោះ​ ទើប​បង​ស្រី​មី​អាញ់ ស្ទាត់​ជំ​នាញ​វាក្យ​ស័ព្ទ​វៀត​ - ខ្មែរ​សម្រាប់​អនុវត្ត​ល្អ​ការ​ងារ​បក​ប្រែ បញ្ចូល​សំ​ឡេង​ភាព​យន្ត​ទូរ​ទស្សន៍​និង​កម្ម​វិធី​កម្សាន្ត​ សិល្បៈ​ផ្សេង​ៗ។​ បង​ស្រី​មី​អាញ់ រ៉ាយ​រ៉ាប់៖ “ទោះ​បី​ការ​ងារ​លំ​បាក​ក៏​ដោយ​ ប៉ុន្តែ​ នាងខ្ញុំ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច​ ម្ល៉ោះ​ហើយ​កាន់​តែ​មាន​ទឹក​ចិត្ត​ស្រឡាញ់​អា​ជីព​ និង​មោទន​ភាព​ចំ​ពោះ​អា​ជីព​ជាពិធី​ការិនី។​ ការ​ងារ​នេះ​ ជួយ​នាង​ខ្ញុំ​បាន​រួម​ចំ​ណែក​ក្នុង​ការ​នាំ​យក​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ និង​តម្លៃ​វប្បធម៌​ ពិធីបុណ្យ​របស់​ជន​ជាតិ​ជូន​ដល់​ជន​រួម​ជាតិ​ខ្មែរ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ នាង​ខ្ញុំ​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ នេះ​ក៏​ជាកម្លាំង​ចលករ​សម្រាប់​នាង​ខ្ញុំ​បំ​ពេញ​ល្អ​ភារ​កិច្ច​របស់​ខ្លួន”៕​     

         លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ