ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/05/2024 - 15:50

ដោះ​ដូរ​ជា​មួយ​សាក្សី​ប្រ​វត្តិ​សាស្ត្រ​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ​ដៀង​បៀង​ភូ ​និង​យុទ្ធ​នា​ការ​ហូ​ជី​មិញ

សមា​គម​អតីត​យុទ្ធ​ជន​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​មន្ទីរ គណៈ ផ្នែក​ក្រុង​មួយ​ចំ​នួន​រៀប​ចំកម្ម​វិធី​ដោះ​ដូរ ក្រោម​ប្រ​ធាន​បទ “ចាប់​ពី​យុទ្ធ​នាការ​ដៀង​បៀង​ភូ​ដល់​យុទ្ធ​នា​ការ​ហូជី​មិញ - វីរក​ថារុង​រឿង​ជា​​និច្ច” ស្រប​ក្នុង​ឱកាស​នៃ​ខួប​អនុស្សាវ​រីយ៍ ៧០ ឆ្នាំ​ជ័យ​ជម្នះ​ដៀង​បៀង​ភូ (៧/៥/១៩៥៤​- ៧/៥/២០២៤) និង​៤៩ ឆ្នាំ​ទិវារំ​ដោះ​ភាគ​ខាង​ត្បូងឯក​ភាព​ទឹក​ដី (៣០/៤/១៩៧៥​ -៣០/៤/២០២៤)។

 ​​ ថ្នាក់​ដឹក​នាំ​ក្រុង ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​អ្នក​តំ​ណាង។

ថ្លែង​បើក​កម្ម​វិធី សម​មិត្ត ហ្វិញ​ថាញ​ភឿង ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជនក្រុងកឹង​ធើ បាន​អំ​ណះ​អំ​ណាង ជ័យ​ជម្នះ​នៃយុទ្ធ​នា​ការ​ដៀង​បៀង​ភូ​និង​យុទ្ធ​នា​ការ​ហូជី​មិញ ជា​និច្ច​កាល​គឺ​ជា​មោទ​នភាព និង​ជា​ប្រ​ភព​កម្លាំង​ដ៏​ធំ​ធេង​សម្រាប់​លើក​ទឹក​ចិត្ត​ទូ​​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន​និង​ទូ​ទាំង​កង​ទ័ព​យើង​បញ្ចេញ​កម្លាំង ខិត​ខំ​អនុវត្ត​ជោគ​ជ័យ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​ទូទាំង​ប្រ​ទេស​លើក​ទី១៣​របស់​បក្ស។ បំ​ផុស​និង​អនុវត្ត​ឱ្យ​បាន​សម្រេច​នូវ​បំ​ណងប្រាថ្នា​កសាង​ប្រ​ទេស​រុង​រឿង​ និង​សុភ​មង្គល។ល។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា អតីត​យុទ្ធ​ជន​ដែល​ចូល​រួម​ក្នុង​ការ​តស៊ូ​សង្គ្រោះ​ជាតិ តែង​រស់​នៅ​មាន​សុខ​ភាព​ល្អ សប្បាយ​រីក​រាយ ជា​និច្ច​កាល​ជា​ទី​បង្អែក​ខាង​ស្មារតី ជា​គំរូ​ដ៏​ល្អ​អំពី​សីល​ធម៌​បដិវត្តន៍ លក្ខណ​សម្បត្តិ “កង​ទ័ព​អ៊ំ​ហូ” ដើម្បី​ឱ្យ​កូន​ចៅ​ជំ​នាន់​ក្រោយ​យក​តម្រាប់​តាម។ រដ្ឋ​អំ​ណាច​ អង្គ​ការ​ម​ហា​ជន និង​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ តែង​យក​ចិត្ត​ទុក​ដាក់​និង​គាំ​ទ្រ​ទាំង​សម្ភារៈ​និង​ស្មារតី​ដល់​អតីត​យុទ្ធ​ជន។ កម្មា​ភិ​បាល យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អាវុធ សម្ព័ន្ធ​យុវ​ជន​ក្រុង​តែង​រៀន​សូត្រ ធ្វើ​តាម​និង​បន្ត​ប្រ​ពៃ​ណី វីរភាព​របស់​បុព្វ​បុរស...។

នៅ​ក្នុង​កម្មវិធី អតីត​យុទ្ធ​ជន សម្ព័ន្ធ​យុវ​ជន​ក្រុង​បាន​ដោះ​ដូរ​ជា​មួយ​នឹង​យុទ្ធ​ជន​ដៀង​បៀង​២នាក់ គឺ​លោក​ង្វៀង​យ្វី​ខាយ និង​លោក​ង្វៀង​វ៉ាន់​ខា និង​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រ​ជា​ជន​២​រូប ដែល​បាន​ចូល​រួម​រំ​ដោះ​ក្រុង​កឹង​ធើ​នៅ​ឆ្នាំ ១៩៧៥ គឺ​ឧត្តមសេនីយ៍​ត្រី ឡេ​សា​ហោយ អតីត​មេ​បញ្ជា​ការ​រង - នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ ៩ និង​ឧត្តមសេនីយ៍ ត្រី​ឡេ​ថាញ​សើុង អតីត​មេ​បញ្ជា​ការ​នៃ​បញ្ជា​កា​រដ្ឋាន​យោ​ធា​ខេត្ត​កឹង​ធើ។ យុទ្ធ​ជន​ដៀង​បៀង​ទាំង​ឡាយ និង​ឧត្តម​បញ្ជា​ការ​កង​ទ័ព​ចូល​និវត្តន៍ បាន​ចែក​រំលែក​អនុស្សាវ​រីយ៍​ជា​មួយ​សម​មិត្ត មិត្ត​រួម​កង​ក្នុង​យុទ្ធ​នា​ការ; ការ​ប្តេជ្ញា​ចិត្ត​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​យើង​ក្នុង​សម័យ​សង្គ្រាម; ក្តី​សង្ឃឹម​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​សព្វ​ថ្ងៃ​នេះ...៕   

                   ផាម​ទ្រុង-វិមាន

ចែករំលែកអត្ថបទ