ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/09/2023 - 15:39

លើក​ឡើង​នូវ​វិធាន​ការ​អភិរក្ស​វប្បធម៌ផ្សារភ្ជាប់ជាមួយនឹងបង្កើតមុខរបរចិញ្ចឹមជីវិតជូនអ្នកក្រ និងជនរួមជាតិខ្មែរ

គណៈប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​​កឹង​ធើ ទើប​ដឹក​នាំ​អង្គ​សិក្ខា​សា​លា “វិ​ធាន​ការ​អភិរក្ស ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​វេណី “បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត” ប្រ​កប​ដោយ​ចីរ​ភាព​ជូន​អ្នក​ក្រ​និង​ជន​រួម​ជាតិ​ខ្មែរ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង” នៅ​ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ។

 ​​ ទិដ្ឋភាពនៃអង្គសិក្ខាសាលា។

តាម​ប្រសាសន៍​លោក ង្វៀង​ទ្រុង​ញ៉ឹង សមា​ជិក​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ការ​ពង្រីក​មុខ​របរ​ចិញ្ចឹម​ជីវិត​ កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​លក្ខណៈ​វប្បធម៌​ប្រវេ​ណី​ល្អ​ប្រ​សើរ​របស់​ភូមិ​ស្រុក បង្ក​ជា​តម្លៃ​សម្រាប់​អភិវឌ្ឍ​ទេស​ចរណ៍​ជូន​ជន​រួម​ជាតិ​ខ្មែរ។ ឧត្ដម​ភាព​ទាំង​នេះ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម “បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត” ប្រ​កប​ដោយ​ចីរ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ។

ក្នុង​អង្គ​សិក្ខា​សាលា អ្នក​តំ​ណាង​ចូល​រួម​បាន​ឯក​ភាព​នូវ​វិធាន​ការ​ជា​ច្រើន មាន​ដូច​លើក​កម្ពស់​ស្មារតី​កសាង​និង​អនុវត្ត​គោល​នយោ​បាយ​អភិរក្ស ពង្រីក​តម្លៃ​វប្បធម៌​ប្រវេ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ; បំពាក់​បំប៉ន កសាង​កង​ជួរ​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ និង​គ្រប់​គ្រង​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​អភិបាល​កិច្ច​ស្ដី​ពី​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។ ពង្រីក​តួនាទី​របស់​សិប្ប​ករ​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រវេ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ; លើក​ទឹក​ចិត្ត​សហគមន៍​ចូល​រួម​អភិរក្ស​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​វេ​ណី​ល្អ​ប្រ​សើរ បង្ការ​ហា​និភ័យ​សាប​រលាប ឃ្លាត​ចាក​ភាព​ដើម ឬ​គ្មាន​អ្នក​ស្នង​បន្ត។ ទន្ទឹម​នឹង​នោះ គឺ​អភិរក្ស​ភូមិ​របរ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អភិវឌ្ឍ​ទេស​ចរណ៍ សំ​ដៅ​ដោះ​ស្រាយ​ ការ​ងារ​ធ្វើ​លំ​នឹង​ប្រាក់​ចំ​ណូល​ជូន​អ្នក​ក្រ​និង​ជន​រួម​ជាតិ​ខ្មែរ។ល។ ៕

                                                                          ហា​ថាញ – ថាច់ធី

ចែករំលែកអត្ថបទ