មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/07/2023 - 08:54

អ្នក​មីង​ហាយ​សិត នៅ​ភូមិ​វិញ​ហា​

អ្នក​មីង​នាង​សិត ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​វិញ​ហា​ ឃុំ​វិញ​ទ្រុង​ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ តែង​បាន​មាមីង​ហៅ​ដោយ​ស្និទ្ធ​ស្នាល​ថា​ មីង​ហាយ​សិត។​ រយៈ​ពេល​ជាង​ ១៥ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​សមា​គម​ អ្នក​មីង​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ សមា​ជិកា​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ទំ​នុក​ចិត្ត​ ស្រ​ឡាញ់​រាប់​អាន។​

អា​យុ​៧៣ឆ្នាំ​ តាម​ពិត​ត្រូវ​ឈប់​សម្រាក​ហើយ​ ប៉ុន្តែ​អ្នក​មីង​នៅ​តែ​ខ្នះ​ខ្នែង​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​សមាគម​ និង​កិច្ច​ចលនា​នារី​ភូមិ​ភាគ។

តាម​អ្នក​មីង​សិត ជីវ​ភាព​របស់​មាមីង​ក្នុង​ភូមិ​ភាគ​ច្រើន​នៅ​មាន​ការ​លំ​បាក​ គ្រួ​សារ​ខ្លះ​ទៅ​ធ្វើ​ការ​ឈ្នួល​ព្រឹក​ល្ងាច​ លក់​ដូរ​បន្តិច​បន្តួច​ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ពេល​វេលា​គិត​គូរ​ផ្ទះ​សម្បែង​ ថែ​ទាំ​កូន​ចៅ​។​ ដោយ​យល់​ច្បាស់​ពី​ទំ​នៀម​ទម្លាប់​ ចរិត​លក្ខណៈ​ ការ​រស់​នៅ​និង​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​សហគមន៍​ជន​ជាតិ​ខ្មែរ​ អ្នក​មីង​ព្យា​យាម​ចលនា​បង​ប្អូន​នា​រីកសាង​ចលនា​ស៊ី​ជម្រៅ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ជាក់​ស្តែង។​ ទោះ​បី​ភ្លៀង​ក្តៅ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មីង​តែង​ចុះ​ទៅ​មូល​ដ្ឋាន​ ក្តាប់​ពី​ការ​ប្រែ​ប្រួល​នៃ​ចំ​នួន​ប្រ​ជា​ជន​ ការ​កើត​កូន​ ផ្សព្វ​ផ្សាយ​ពី​ការ​ថែទាំ​សុខ​ភាព​ស្រ្តី​មាន​ផ្ទៃ​ពោះ​ និង​ក្រោយ​ពី​សម្រាល​កូន​ លើក​ទឹក​ចិត្ត​ស្រ្តី​មិន​ឱ្យ​កើត​កូន​ទី​៣ ចាក់​ថ្នាំ​បង្ការ​លើ​កុមារ​ត្រូវ​តាម​កាល​បរិច្ឆេទ​ ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​រដូវ​ជំ​ងឺ​ COVID-១៩ ។ល។​

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ អ្នក​មីង​ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​ដល់​កុមារ​ក្រី​ក្រ; សហ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ភូមិ​ស្រុក​ ខ្នះ​ខ្នែង​អនុវត្ត​ កសាង​សំ​ណង់​ ផ្នែក​ការ​ងារ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ដូច​៖ ជំ​រុញ​ការ​បង្ក​បង្កើន​ផល​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​; អនា​ម័យ​បរិស្ថាន​បៃ​តង​-ជ្រះ​ -ស្អាត​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​តាម​ផ្លូវ​គមនា​គមន៍​ជន​បទ​; ដាំ​ឈើ​លម្អ​ធ្វើ​របង​មុខ​ផ្ទះ​ និង​លើ​ផ្ទៃ​ដី​របស់​គ្រួ​សារ។ល។​ ទន្ទឹម​នឹង​នោះ​ ឧទ្ទេស​នាម​សមា​ជិកា​នារី​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ។ល។​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

ប្រ​ធាន​សមា​គម​សម្ព័ន្ធ​នារី​ឃុំ​វិញ​ទ្រុង​ ប៊ូយ​ធី​ត្វៀក ឱ្យ​ដឹង៖ “អ្នក​មីង​នាង​សិត តែង​រវៀស​រវៃ អស់​ពី​ចិត្ត​ មាន​ប្រ​ជា​ប្រិយ​ ហើយ​បាន​ជន​រួម​ជាតិ​ខ្មែរ​ទំ​នុក​ចិត្ត​ ស្រ​ឡាញ់​រាប់​អាន។​ ជា​មួយ​ការ​រស់​នៅ​សា​មញ្ញ​ ជិត​ស្និទ្ធ​ របៀប​ផ្សព្វ​ផ្សាយ​ងាយ​យល់​ គាត់​បាន​ទាក់​ទាញ​និង​ប្រ​មូល​សមា​ជិកា​ជា​ច្រើន​ចូល​រួម​សកម្ម​ភាព​ក្នុង​សាខា​សមា​គម។​ បច្ចុប្បន្ន​ អ្នក​មីង​ជា​ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​បោះ​បំ​ពង់​ជ្រូក​ដី​ សន្សំ​លុយ​ទិញ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​សមា​ជិកា​ដែល​ក្រលំ​បាក​ ប្រ​ធាន​សាខា​សមា​គម​ម្ចាស់​ការ​ (ក្តាប់​ពី​គោល​បំ​ណង​របស់​នា​រី ធ្វើ​សេនា​ធិការ​ជួយ​នារី​ក្រ​លំ​បាក​ ខ្វះ​ខាត) រួម​ចំ​ណែក​ជា​មួយ​សមា​គម​សម្ព័ន្ធ​នារី​ឃុំ​ យក​ចិត្ត​ទុក​ដាក់​ជួយ​បង​ប្អូន​សមា​ជិកា​បាន​ល្អ​ប្រ​សើរ។​ ដូច្នេះ​ អ្នក​មីង​សិត​ ស័ក្តិ​សម​ជា​គំរូ​ឆ្នើម​រៀន​សូត្រ​តាម​អ៊ំ​ហូ សម្រាប់​អ្នក​ដទៃ​យក​តម្រាប់​តាម។​ ជា​មួយ​ការ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ អ្នក​មីង​បាន​ទទួល​លិខិត​សរ​សើរ​ និង​បណ្ណ​សរ​សើរ​ជា​បន្ត​បន្ទាប់​របស់​ភូមិ​ភាគ​និង​មជ្ឈិម”៕​

  យោង៖ កាសែត​អាង​យ៉ាង​-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ