គ្រួសារកសិករ សើុងង៉ុកយិន នៅភូមិលិចក្ដី ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ បានស័្មគ្រចិត្តបរិច្ចាគដី និងចលនាប្រជាជនបរិច្ចាគដីដើម្បីពង្រីកផ្លូវជនបទ។
បងសើុងង៉ុកយ៉ិន បរិច្ចាគដីកសាងផ្លូវ។
គ្រួសារបងសើុងង៉ុកយ៉ិន មានប្រាក់ចំណូលប្រមាណ ៥០ លានដុង/ឆ្នាំ ពីផ្ទៃដីធ្វើស្រែនិងផ្ទៃដីចម្ការដូង ៣៧ កុង។ ឆ្នាំ ២០១៩-២០២០ ឃុំភូកឹង មានគោលការណ៍ពង្រីកផ្លូវបេតុង ១,៥ ម៉ែត្រ ទៅជាផ្លូវកៅស៊ូទទឹង ៣,៥ ម៉ែត្រ បងសើុងង៉ុកយ៉ិន បានស្ម័គ្រចិត្តបរិច្ចាគដី និងរបងជាប់ថ្នល់ជាង ២៧០ ម២ គិតជាទឹកប្រាក់សរុបជាង ៤៥០ លានដុង។
បងសើុងង៉ុកយ៉ិន ឱ្យដឹង៖ “ពេលមានគោលការណ៍ពង្រីកដងផ្លូវជាប់នឹងផ្ទះខ្ញុំ ខ្ញុំមានក្តីត្រេកអរពន់ពេក រួចឯកភាពភ្លាម។ ព្រោះថាកាលនោះ ដងផ្លូវនេះ គឺជាផ្លូវបេតុងតូចចង្អៀត ទទឹងផ្លូវតែជាង ១ ម៉ែត្រប៉ុណ្ណោះ។ ការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញរបស់មាមីងក្នុងភូមិជួបលំបាកច្រើន។ ឃើញដូច្នោះ ខ្ញុំបានពិភាក្សាក្នុងគ្រួសារ ហើយស្រុះចិត្តស្រុះគំនិតគ្នាបរិច្ចាគដីរបង ដើម្បីរដ្ឋអំណាចភូមិភាគពង្រីកផ្លូវបានងាយស្រួល”។
លោកគៀងភឿង ប្រធានភូមិលិចក្ដី ឱ្យដឹង៖ “បច្ចុប្បន្ន ភូមិលិចក្ដី ជាសារវន្តអនុវត្តបានសម្រេចលក្ខឋានទាំង ៨/៨ អំពីជនបទថ្មីគំរូ កំពុងរង់ចាំថ្នាក់លើទទួលស្គាល់។ សម្រេចបានលទ្ធផលនេះ អាស្រ័យការចូលរួមចំណែកពីសំណាក់ទូទាំងប្រជាជន។ ក្នុងនោះ មានការរួមចំណែកយ៉ាងសកម្មរបស់គ្រួសារបងសើុងង៉ុកយ៉ិន គាត់តែងអនុវត្តបានល្អនូវតួនាទី ការទំនួលខុសត្រូវរបស់ខ្លួន និងអនុវត្តនូវទង្វើជាក់ស្តែង។ បងសើុងង៉ុកយ៉ិន បានខេត្តជូនប័ណ្ណសរសើរអំពីស្នាដៃឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមគំរូឧត្តមគតិ សីលធម៌ ឥរិយបថហូជីមិញ”៕
សឺនម៉ាល័យ-វិមាន