មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/07/2020 - 15:23

ព្រះ​សង្ឃ​កសាង​ស្ពាន​ ផ្លូវ​និង​គិត​គូរ​ដល់​អ្នក​ក្រី​ក្រ

មក​កាន់​វត្ត​សិយាម​វង្សាស្រែ​សៀម​ចាស់​ ភូមិ​ស្រែ​សៀម​ ឃុំ​ប៊ិ​ញអា​ន ស្រុក​ចូវ​ថា​ញ់ ខេត្ត​គៀង​យ៉ាង​ មាន​ផ្លូវ​ស្ពាន​បេ​តុង​រាប​រលូន​ត្រង់​ភ្លឹង​ គ្មាន​អ្នក​ណា​នឹក​ស្មាន​ថា​ នេះ​ជាស្នា​ព្រះ​ហស្ត​ ព្រះ​តេជព្រះ​គុណ​ ហា​វ៉ាន់​ភុង ។​

ព្រះ​តេជព្រះ​គុណ​ហា​វ៉ាន់​ភុង កសាង​ផ្លូវ​ដោយ​អង្គ​ឯង​ផ្ទាល់​។​

ព្រះតេជព្រះ​គុណ​ភុង បាន​ពិត​ឱ្យ​ដឹង​ អា​ត្មា​ជាជន​ជាតិ​ខ្មែរ​ ដោយ​យក​គោ​ត្តនា​មខាង​ម្តាយ​ និង​នា​មក​ណ្តាល​ ដូច​នា​មត្រកូល​ជន​ជាតិ​កិញ។​ ព្រះ​តេជព្រះ​គុណ​ភុង កើត​ឆ្នា​ំ​ ១​៩​៦​៦​ ធំ​ដឹង​ក្តី​នៅ​ជន​បទ​ក្រី​ក្រ គ្រួ​សារ​មាន​បង​ប្អូន​ ៩​ នា​ក់។​ ឆ្នាំ​ ២​០០៤​ ព្រះអង្គ​ត្រូវ​បាន​តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​សិយាម​វង្សាស្រែ​សៀម​ចាស់​។​

ព្រះ​តេជព្រះ​គុណ​ហា​វ៉ាន់​ភុង  ជាមួយពុទ្ធបរិស័ទ និមន្តលើស្ពានដែលទើបកសាង។

ចាប់​ពី​ឆ្នាំ​ ២​០០៥​ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ជូយឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ សប្បុរស​ជន​ និង​ប្រ​ជា​ជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ព្រះ​តេជព្រះ​គុណ​ បាន​កសាង​ស្ពាន​បេ​តុង​ជាច្រើនខ្សែ​ និង​ផ្លូវ​គមនា​គមន៍​ជន​បទ​រាប់​ពាន់​ម៉ែ​ត្រ។​ ស្ពាន​ដែល​ព្រះ​អង្គ​ជំ​ហរ​កសាង​ ចំ​ណែ​ក​ពុទ្ធ​បរិស័ទ​ចំ​ណា​យ​កម្លាំង​ពលកម្ម​ ដូច្នេះ​កាត់បន្ថយ​ប្រាក់​ចំ​ណា​យ​១​/៣​។​ ស្ពាន​ជន​បទ​ចំនួន​ ៤​ ខ្សែ​ ក្នុង​តំ​បន់​ដែល​ព្រះ​អង្គ​កសាង​មានតម្លៃ​ជាង​ ១​ ពាន់​លាន​ដុង​។​ ក្រៅ​ពី​នេះ​ ជារៀង​រាល់​ឆ្នា​ំ​ព្រះ​តេជព្រះ​គុណ​ នៅ​ទាំងឧបត្ថម្ភ​ជាអង្ករ​ ប្រាក់​ សៀវ​ភៅ​ ប៊ិ​ច ដល់​អ្នកក្រ និង​សិស្ស​សាលា​ទៀត​ផង​។​ នៅ​រដូវ​វិស្សមកាល​ម្ដង​ៗ​ វត្ត​បាន​បើ​ក​ថ្នា​ក់​បង្រៀន​ភាសា​ខ្មែរ​ដល់​ព្រះ​សង្ឃ ​និង​កុមារ​ប្រ​មាណ​ជាង​ ២​០០ នា​ក់ នៅ​ភូមិ​ភាគ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​ក​ពង្រឹង​និង​ពង្រីក​អក្សរ​សាស្ត្រខែ្មរ និង​វប្បធម៌​របស់​ជន​ជាតិ​ខ្លួន​។​

លោក​ ង្វៀន​ហុឹងទ្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ប៊ិ​ញអា​ន ឱ្យ​ដឹង​៖ ព្រះតេជព្រះ​គុណ​ ហា​វ៉ាន់​ភុង បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​និង​ខេត្ត​ ប្រ​គេន​លិខិតសរ​សើរ​ ប័ណ្ណ​សរ​សើរ​ជាច្រើន ​ទាំង​នេះ​បញ្ជា​ក់​ពី​ស្នា​ព្រះ​ហស្ដក្នុង​ការ​ងារ​សប្បុរស​ធម៌​សង្គម​ និង​ចលនា​ “រៀន​សូត្រ​និង​ធ្វើតាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​”។​ ព្រះ​អង្គ​ក៏​បាន​រដ្ឋ​មន្ត្រី​  ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​     ប្រ​គេន​ជូន​មេដាយ​អនុស្សាវរីយ៍   “ដើម្បី​បុព្វ​ហេតុ​អភិវឌ្ឍ​ន៍ជន     ​ជាតិ​” ៕​

                              ឡេស៊ាង​-លេង​មី

 

ចែករំលែកអត្ថបទ