កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងកឹងធើ លើកទីIII ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយជោគជ័យដ៏ត្រចះត្រចង់។ មហាសន្និបាតមានកិត្តិយសបានទទួលសមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ សមមិត្ត ហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគIII សមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ព្រមជាមួយនឹងអ្នកតំណាង១៤៤រូប តំណាងឱ្យជនរួមជាតិភាគតិចដែលរស់នៅលើភូមិសាស្រ្តក្រុងជាង៣៨.៩០០រូប។
លោក ង្វៀនថាញ់យ៉ុង អនុប្រធានគណៈកម្មាធិការជនជាតិក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិក្រុងដល់សមូហភាព បុគ្គលពីព្រោះសម្រេចស្នាដៃឆ្នើមក្នុងការងារជនជាតិ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។
អ្នកតំណាងចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច វៀតណាម លើកទី II នៅហាណូយបង្ហាញមុខដោយការប្តេជ្ញា ។
ក្រុងកឹងធើ មានជនជាតិភាគតិចរស់នៅចំនួន២៧ជនជាតិ ដោយមានគ្រួសារជាង៩.៥០០។ ក្នុងអំឡុង៥ឆ្នាំកន្លង (២០១៤-២០២០) គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនក្រុងបានផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ អំពីជនជាតិ និងការងារជនជាតិ។ ប្រជាជនគ្រប់ជាន់ស្រទាប់ ពិសេសគឺជនជាតិភាគតិចកាន់តែយល់ច្បាស់ពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ បង្កបានភាពសាមគ្គីជាធ្លុងមួយ ផ្សារភ្ជាប់ជាមួយនឹងជនរួមជាតិដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ។
ក្រុងតែងយកចិត្តទុកដាក់អនុវត្តនូវកម្មវិធី គម្រោង ផែនការរបស់មជ្ឈិម និងក្រុង ក្នុងការគិតគូរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដល់ជនរួមជាតិភាគតិច។ ជនរួមជាតិភាគតិចបានហ្វឹកហាត់ ណែនាំអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិតកម្ម ការបង្វែរពូជដំណាំ សត្វចិញ្ចឹមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចថយចុះគួរឱ្យកត់សម្គាល់។ ដើមឆ្នាំ២០១៤ទូទាំងក្រុងមានគ្រួសារក្រីក្រចំនួន១.០១៧ក្នុងចំណោមគ្រួសារ ជនរួមជាតិភាគតិចទាំង៨.៦៧០គ្រួសារ លុះដល់ឆ្នាំ២០១៩ ចំនួនគ្រួសារក្រីក្រថយចុះនៅត្រឹមតែ៤៨៣គ្រួសារ ក្នុងចំណោមគ្រួសារជនរួមជាតិភាគតិចទាំង៩.៥០៦គ្រួសារ។ល។ រីឯការចលនារៀនសូត្រ លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស អភិរក្សអត្តសញ្ញាណវប្បធម៌ ជំនឿសាសនា ជនជាតិ ថែទាំសុខភាព អនាម័យបរិស្ថាន ក្នុងជនរួមជាតិភាគតិច តែងបានយកចិត្តទុកដាក់អនុវត្តយ៉ាងល្អប្រសើរ។ ជនរួមជាតិភាគតិច កាន់តែមានស្មារតីខ្ពស់ក្នុងការគោរពនិងអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយក្រឹត្យ ច្បាស់របស់រដ្ឋ ផ្តើមពីនោះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានរក្សាលំនឹងជានិច្ច។
មហាសន្និបាតបានបោះឆ្នោតជ្រើសអ្នកតំណាងពេញសិទ្ធ៥រូប និងអ្នកតំណាងបម្រុង២រូប ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមលើកទីII នៅហាណូយ។ មហាសន្និបាតក៏បានអនុម័តលើសេចក្តីសម្រេចប្តេជ្ញាចិត្តរបស់មហាសន្និបាត៖ ប្តេជ្ញាអនុវត្តសម្រេចបានល្អប្រសើរនូវភាគកម្រិតសេដ្ឋកិច្ច-សង្គមរបស់ក្រុងប្រចាំឆ្នាំ ចលនាបង្កើនការខិតខំដោយខ្លួនឯងក្នុងការកែលម្អជីវភាពរបស់ជនរួមជាតិភាគតិច និងចូលរួមរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម កសាងផែនមហាសាមគ្គីជនជាតិកាន់តែរឹងមាំ រួមចំណែកកសាងក្រុងកឹងធើកាន់តែសម្បូរសប្បាយ។
ស្របក្នុងឱកាសនេះ មានសមូហភាពចំនួន៥ និងបុគ្គលចំនួន២០ បានទទួលប័ណ្ណសរសើររបស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ និងសមូហភាពចំនួន៦ បុគ្គលចំនួន២២ បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ពីព្រោះសម្រេចស្នាដៃឆ្នើមក្នុងការងារជនជាតិ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋក្នុងអាណត្តិកាល ២០១៤-២០១៩៕
ថាញ់ឡុង-វិមាន