24/07/2018 - 10:04

ភាព​ប្រ​ណីត​នៅ​វត្ត​ភឿក​ថាញ់​

វត្ត​ភឿក​ថាញ់ ស្ថិត​នៅ​លើ​កោះ​យៀង នៅ​កណ្ដាល​ទន្លេ​តៀង​ដ៏​ធំ​ល្វឹង​ល្វើយ​ (ឃុំ​ប៊ិញ​ភឿក​ស្វឹង​ ស្រុក​ចើ​មើយ​ ខេត្ត​អាន​យ៉ាង​) តាំង​ពី​យូរ​លង់​មក​គឺ​ជា​សំ​ណង់​សាស​នា​មួយ​ល្បី​រន្ទឺ​នៅ​ភាគ​ខាង​លិច​។

ទិដ្ឋ​ភាព​វត្ត​ភឿក​ថាញ់​។

ក្រោយ​ពី​ជួស​ជុល​និង​កែ​លម្អ​​ជា​ច្រើន​លើក​ គួប​ផ្សំ​ជា​មួយ​នឹង​ប្រ​ជុំ​សំ​ណង់​ប​ដិ​មា​នៃ​ព្រះ​អា​មី​តា​ភៈ និង​ប​ដិ​មា​ព្រះ​ពោធិ​សត្វ​ សា​វ័ក​របស់​ព្រះ​អង្គ​ចំ​នួន​៤​៨​អង្គ ត្រូវ​បាន​បង្កើត​ជា​ឯត​ទគ្គ​កម្ម​វៀត​ណាម ផ្តើម​ពី​នោះ​មក​​វត្ត​កាន់​តែ​ទាក់​ទាញ​ការ​ចាប់​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរ​ទាំង​ចតុ​ទ្ទិស​។

តាម​ប្រ​សាសន៍​របស់​ដូន​ជី​ក្នុង​វត្ត​ភឿក​ថាញ់​ វត្ត​ក​សាង​នៅ​ឆ្នាំ​១៨៧២ រ​ហូត​មក​ទល់​ពេល​នេះ  ឆ្លង​កាត់​ការ​ជួស​ជុល​២​លើក​។ នៅ​ឆ្នាំ​១៩៧៣ ព្រះ​ឧបជ្ឈាយ៍​ធិច​ហ្វែ​តាយ​ បាន​ជួស​ជុល​លើក​ដំ​បូង​។ លុះ​ដល់​ឆ្នាំ​២០​០​៥ វត្ត​បាន​ដំ​ណើរ​ការ​ជួស​ជុល​កសាង​សំ​ណង់​ធំ​ៗ​ ដូច​ជា​ព្រះ​វិ​ហារ​ លែ្វង​គោ​រព​បុព្វ​បុ​រស​ កុដិ​ខាង​ក្រោយ​ របៀង​ខាង​កើត​របៀង​ខាង​លិច​ និង​រោង​ជួង​ជា​ដើម​។

វត្ត​ភឿក​ថាញ់​ បាន​ក​សាង​នៅ​លើ​ផ្ទៃ​ដីប្រ​មាណ​៣.០០០​ម២  ដោយ​មាន​ស្ថា​បត្យ​កម្ម​ជា​ច្រើន​ តាម​បែប​ព្រះ​ពុទ្ធ​សា​សនា​ មាន​តម្លៃ​ខាង​សិល្បៈ​ដ៏​វិ​សេស​វិ​សាល​។ ពិ​សេស​គឺ​នៅ​ឆ្នាំ​២០១២ វត្ត​ដំ​ណើរ​ការ​កសាង​បដិ​មា​ព្រះ​អា​មី​តា​ភៈ កម្ពស់​៣៩​ម៉ែត្រ និង​បដិ​មា​ព្រះ​ពោធិ​សត្វ​ សា​វ័ក​ព្រះ​អង្គ​ចំ​នួន​៤៨​អង្គ បដិ​មា​នី​មួយ​ៗ​មាន​កម្ពស់​​៥​ម៉ែត្រ  កសាង​ដោយ​បេ​តុង​។ សំ​ណង់​នេះ​ កសាង​​សម្រេច​​​នៅ​ឆ្នាំ​២០១៦ តាម​បែប​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​បុ​រាណ​ ប្រ​ពៃ​ណី​ពិ​សេស​ដោយ​ឡែក​របស់​ពុទ្ធ​សាស​នា​។

បច្ចុ​ប្បន្ន គយ​គន់​ជុំ​វិញ​បរិ​វេណ​វត្ត​ភឿក​ថាញ់ មាន​សំ​ណង់​ថ្មី​ៗ​ចម្លែក​និង​វិ​សេស​វិ​សាល​ នៅ​ខាង​មុខ​មាន​ជណ្ដើរ​កាច់​២ ត​​ភ្ជាប់​ពី​ប្រា​សាទ​មួយ​ទៅ​ប្រា​សាទ​មួយ​ពេល​ឈរ​នៅ​ទី​នេះ ​ភ្ញៀវ​ទេស​ចរ​អាច​ទស្ស​នា​ព្រះ​បដិ​មា​យ៉ាង​ច្បាស់​ ក៏​ដូច​ជា​ឃើញ​នូវ​ភាព​ម​ហ​ស្ចារ្យ​ភាព​ប្រ​ណី​ត​នៃ​ប​ដិ​មា​។

កាល​ពី​ថ្ងៃ​៦​/៥​/២០​១៧​ នៅ​ពិ​ធី​ជួប​ជុំ​នៃ​អ្នក​ឯត​ទគ្គ​កម្ម​វៀត​ណាម លើក​ទី​៣៣​ វត្ត​ភឿក​ថាញ់​ ត្រូវ​បាន​បញ្ចូល​ក្នុង​សៀវ​ភៅ​ឯត​ទគ្គ​កម្ម​វៀត​ណាម​ជា​ផ្លូវ​ការ លើ​សំ​ណង់​“ប្រ​ជុំ​ប​ដិ​មា​ព្រះ​អា​មី​តា​ភៈ និង​ប​ដិ​មា​ព្រះ​ពោធិ​សត្វ​ សា​វ័ក​របស់​ព្រះ​អង្គ​ចំ​នួន​៤៨​អង្គ ដែល​វិ​សេស​បំ​ផុត​”។

ជា​ច្រើន​ឆ្នាំ​ក​ន្លង ពិ​ធី​បុណ្យ​មួយ​ក្នុង​ចំ​ណោម​ពិ​ធី​បុណ្យ​ធំ​បំ​ផុត បាន​ប្រា​រព្ធ​ឡើង​នៅ​វត្ត​ភឿក​ថាញ់​ នោះ​គឺ​ពិ​ធី​បុណ្យ​កី​អៀង​។ ពិ​ធី​បុណ្យ​នេះ ត្រូវ​បាន​ចាត់​ចែង​ឡើង​ប្រ​ចាំ​ឆ្នាំ​ ដើម្បី​ប្រ​ជា​ជន​ក្នុង​ភូមិ​មក​សែន​ថ្វាយ​ បួង​សួង​សូម​ឲ្យ​ប្រ​ទេស​ជាតិ​និង​ប្រ​ជា​ជន​បាន​សុខ​ក្សេម​ក្សាន្ត​និង​ជា​កន្លែង​កម្សាន្ត​សប្បាយ​ ​អភិ​រក្ស​នូវ​លក្ខណ​វប្ប​ធម៌​សហ​គមន៍​។

បច្ចុ​ប្បន្ន នៅ​ពេល​មក​កាន់​កោះ​យៀង​ ភ្ញៀវ​ទេស​ចរ​ងាយ​នឹង​ស្វែង​រក​វត្ត​ភឿក​ថាញ់​ អា​ស្រ័យ​មាន​បដិ​មា​ព្រះ​អា​មី​តា​ភៈ​ខ្ពស់​ត្រ​ដែត​នៅ​កណ្ដាល​ចម្ការ​ឈើ​ហូប​ផ្លែ​បៃ​តង ពេល​គយ​គន់​ពី​ចម្ងាយ​។ ព្រះ​បដិ​មាកា​ន់​តែ​មាន​ភាព​មហ​ស្ចារ្យ​ពេល​នៅ​កណ្ដាល​លំ​ហ​អា​កាស​ដ៏​ធំ​ធេង​ សម្លឹង​ចុះ​ជុំ​វិញ​គឺ​ទិដ្ឋ​ភាព​កោះ​យ៉ាង​ស្រស់​ស្អាត​គួ​រឲ្យ​គយ​គន់​៕     

                              ប៊ិញ​ង្វៀន​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្ត​ភឿក​ថាញ់​