លោកត្រឹងវាំុងហ្គាំង សមាជិកគណៈកម្មាធិការបក្សស្រុក លេខាបក្សឃុំទ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ឲ្យតម្លៃ៖ “ថាច់ភិរម្យ ជាភ្នាក់ងារនគរបាលនៅភូមិត្រាកីម បានរួមចំណែកកសាងនិងការពារសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
បងថាច់ភិរម្យ (អ្នកទី២ខាងឆ្វេង) ពិភាក្សាអំពីសន្តិសុខសណ្តាប់ធ្នាប់ជាមួយនឹង
រដ្ឋអំណាចភូមិភាគ។
ត្រាកីមគឺភូមិវប្បធម៌ដំបូងបង្អស់របស់ឃុំ ហើយក៏ជាភូមិមានជនរួមជាតិខ្មែររស់នៅជាង៩៨%។ រយៈពេលជាង២៥ឆ្នាំទទួលបន្ទុកជាភ្នាក់ងារនគរបាលភូមិ បងថាច់ភិរម្យ បានចូលរួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអនុវត្តល្អភារកិច្ចដែលបានប្រគល់ឲ្យ។ លេចធ្លោគឺក្នុងការងារគ្រប់គ្រងអប់រំ បញ្ចុះបញ្ចូលមុខសញ្ញាដែលបាននគរបាលថ្នាក់លើបញ្ជូនមកភូមិភាគ។ បច្ចុប្បន្ន លើភូមិសាស្រ្តបានកាត់បន្ថយករណីប្រព្រឹត្តបាបគ្រោះសង្គមជាង៩៥%។ល។ ជាមួយនឹងស្នាដៃខាងលើ ថាច់ភិរម្យ មានកិត្តិយសបានក្រសួងនគរបាលជូនមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ”។ បងថាច់ភិរម្យ ឲ្យដឹង៖ “ ខ្ញុំចូលរួមកងកម្លាំងនគរបាលភូមិតាំងពីឆ្នាំ១៩៩០ ប៉ុន្មានឆ្នាំទើបទទួលភារកិច្ច ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិមានភាពស្មុគ្រស្មាញ យុវជនច្រើនតែផ្ដុំគ្នាស៊ីផឹកបង្កឲ្យខូចសណ្តាប់ធ្នាប់ ករណីជល់មាន់ ល្បែងស៊ីសងកើតមានសឹងរាល់ថ្ងៃ ចាប់តាំងពីបានគណៈកម្មាធិការបក្ស នគរបាលឃុំ ប្រគល់ភារកិច្ចឲ្យនគរបាលទទួលបន្ទុកនៅតាមភូមិ ខ្ញុំបានចលនាឧបត្ថម្ភដោយផ្ទាល់ចំពោះគ្រួសារណាដែលមានកូនចៅធ្លាប់ប្រព្រឹត្តល្មើសសន្តិសុខសណ្តាប់ធ្នាប់ បាបគ្រោះសង្គម ដើម្បីគ្រួសារនិងផ្នែកអង្គការមហាជននានា ជួយគ្នាធ្វើការអប់រំ”។ ជាពិសេស បងថាច់ភិរម្យតែងបង្កើតទំនាក់ទំនងល្អជាមួយនឹងគ្រួសារទាំងឡាយក្នុងភូមិ និងទទួលបានការគាំទ្រអំពីសំណាក់ព្រះសង្ឃនិងគណៈកម្មការវត្តចុងផ្នោ ដើម្បីមានឱកាសផ្សព្វផ្សាយនូវគោលនយោបាយនិងច្បាប់ក្នុងថ្ងៃពេញបូណ៌ ខែដាច់ជូនដល់មាមីងពុទ្ធបរិស័ទ។ អស់រយៈពេលជាង២៥ឆ្នាំបំពេញការងារភ្នាក់ងារជានគរបាលភូមិត្រាកីម បងថាច់ភិរម្យបានដោះស្រាយនិងឧបត្ថម្ភភូមិភាគអប់រំដោយផ្ទាល់ចំពោះយុវជនប្រព្រឹត្តល្មើសច្បាប់។
បងថាច់ភិរម្យ រ៉ាយរ៉ាប់៖ “មានមុខសញ្ញាជាច្រើន មុននេះតែងនាំគ្នាបង្កអុកឡុកធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅភូមិភាគ។ល។ ខ្ញុំចុះទៅជួបផ្ទាល់និងជជែកលេង បកស្រាយជូនប្អូនៗអំពើអ្វីដែលត្រូវអ្វីដែលខុស។ល។ មកទល់ឥឡូវ ប្អូនៗទាំងនោះក៏ចេះគិតគូររកស៊ី”។ ជាពិសេស ដោយការឈ្លាសវៃ ជិតដិតជាមួយនឹងមូលដ្ឋាន បងថាច់ភិរម្យបានរកឃើញទាន់ពេល២ករណីលួចរបស់របរ។ ក្នុងនោះ មាន១ករណីលួចរបស់របរមានតម្លៃជាង៦០លានដុងនៅឆ្នាំ២០១៣ ហើយរឹបយករបស់របរសងម្ចាស់ដើមវិញ។ ខណៈនោះ បងភិរម្យបាននគរបាលឃុំទ្វឹងហ្វាជូនលិខិតសរសើរនិងរង្វាន់លើកទឹកចិត្តបន្ទាន់៕
សឺនមាល័យ-ថាច់ធី