ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/07/2026 - 22:12

លិខិត​របស់​លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ ផ្ញើ​ជូន​ក្នុង​ឱ​កាស​ខួប​អនុ​ស្សារ​វរី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​ 

លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ មាន​បិយវាចា​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ យុទ្ធ​ជន​ពិ​ការ​និង​គ្រួ​សារ​យុទ្ធ​ជន​ពលី​ក្នុង​ឱ​កាស​ខួប​អនុ​ស្សារ​វរី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​ ថ្ងៃ​ទី​២៧ ខែក​ក្កដា​ ឆ្នាំ​២០២៦។

លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ អុជ​ធូប​គោរព​វិញ្ញាណ​ក្ខន្ធ​សម្តែង​ការ​ដឹង​គុណ​បណ្តា​វីរ​យុទ្ធ​ជន​ពលី​។ រូប​ថត​៖ (ថុងញឹក​/TTXVN)

ស្រប​ក្នុង​ឱ​កាស​ខួប​អនុ​ស្សាវ​រី​យ៍៧៩ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​ ដោយ​ទឹក​ចិត្ត​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ខ្ញុំ​គោរព​ផ្ញើ​ជូន​នូវ​វាចា​សួរ​សុខ​ទុក្ខ​ដល់​វីរ​មា​តា​វៀត​ណាម​ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ វីរ​ពល​កម្ម​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អតីត​យុទ្ធ​ជន​ អតីត​នគរ​បាល​ប្រ​ជា​ជន​ អតីត​យុទ្ធ​ជន​ឈាន​មុន​ អ្នក​ចូល​រួម​តស៊ូ​ប្រ​យុទ្ធ​និង​ទូ​ទាំង​ប្រ​ជា​ជន​ដែល​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​ នូវ​បិយវាចា​សួរ​សុខ​ទុក្ខ​ប្រ​កប​ដោយ​មនោ​សញ្ចេ​នា​តយ៉ាង​ជ្រាល​ជ្រៅ​និង​សម្តែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ស្មោះ​ត្រង់​ជា​ទី​បំ​ផុត​។

ឆ្លង​កាត់​រាប់​ពាន់​ឆ្នាំ​នៃ​ការក​សាង​និង​ការ​ពារ​ប្រ​ទេស​ ដី​មួយ​តឹកៗ​របស់​ទឹក​ដី​វៀត​ណាម​ សុទ្ធ​តែ​ទទឹក​ជោក​ដោយ​ញើស​ ឈាម​ ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​ជា​និច្ច​កាល​របស់​កូន​ចៅ​វៀត​ណាម​គ្រប់​ជំ​នាន់​។ ប្រ​ជា​ជាតិ​វៀត​ណាម​តែង​ចង​ចាំ​ជា​និច្ច​នូវ​គុណូបការៈ​ ការ​ពលី​ ការ​លះ​បង់​របស់​បុព្វ​ការី​ជន​ គោរព​រំលឹក​វិញ្ញាណ​ក្ខន្ធ​លោក​ប្រ​ធាន​ហូជី​មិញ​ដ៏​មហិមា​ យុទ្ធ​ជន​បដិវត្តន៍​ជំ​នាន់​ដើម​ វីរ​យុទ្ធ​ជន​ពលី​និង​បណ្តា​កុល​បុត្រ​ឆ្នើម​របស់​ប្រ​ជា​ជាតិ​ដែល​បាន​លះ​បង់​វ័យ​ក្មេង​ សុភ​មង្គល​ផ្ទាល់​ខ្លួន​ មួយ​ផ្នែក​រាង​កាយ​និង​ជីវិត​របស់​ខ្លួន​ដើម្បី​ឯក​រាជ្យ​របស់​មា​តុ​ប្រ​ទេស​ សេ​រី​ភាព​របស់​ប្រ​ជា​ជន​ ដើម្បី​ឧត្តម​គតិ​ប្រសើរ​ឧត្តុ​ង្គឧត្តម​របស់​បក្ស​និង​អនាគត​ជា​និច្ច​និរន្តរ​បស់ប្រ​ជា​ជាតិ​។

ជិត​មួយ​សត​វត្សរ៍​ក្រោម​ទង់​ជ័យ​ដ៏​ត្រចះ​ត្រ​ចង់​របស់​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ សម​មិត្ត​និង​ជន​រួម​ជាតិ​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​មិន​ញញើត​ចំ​ពោះ​គុក​ ច្រ​វ៉ា​ក់ គ្រាប់​បែក​ ការ​លំ​បាក​និង​ការ​លះ​បង់​ដោយ​ភាព​អត់​ធ្មត់​ជម្នះ​រាល់​ការ​សាក​ល្បង​យ៉ាង​ឃោរឃៅ​បំ​ផុត​នៃ​ប្រ​វត្តិ​សាស្ត្រ​។ មាន​អ្នក​ខ្លះ​ត្រ​ឡប់​មក​វិញ​ជា​មួយ​ស្នា​មរ​បួស​ជាប់​ខ្លួន​អស់​មួយ​ជីវិត​ មាន​អ្នក​ខ្លះ​ស្លាប់​លើ​សមរ​ភូមិ​ប្រ​យុទ្ធ​ កណ្តា​លព្រៃ​ភ្នំ​ ព្រែក​ទន្លេ​ឬ​ក្នុង​រូង​ដី​ រហូត​មក​ទល់​ពេល​នេះ​ នៅ​តែ​មិន​ទាន់​កំ​ណត់​បាន​កន្លែង​នៅ​ឡើយ​។ ទោះ​ជា​នៅ​កន្លែង​ណា​ក៏​ដោយ​ សម​មិត្ត​ទាំង​អស់​សុទ្ធ​តែ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ស្រស់​ប្រិមប្រិយ​ ក្លាយ​ជា​តា​រា​នាំ​ផ្លូវ​ បំ​ភ្លឺ​ផ្លូវ​ឯក​រាជ្យ​ជាតិ​ សង្គម​និយមក​និង​បំ​ណង​ប្រាថ្នា​អភិវឌ្ឍ​រុង​រឿង​ សុភ​មង្គល​របស់​ប្រ​ទេស​ជាតិ​ ជា​ដុំ​ឥដ្ឋ​គ្រឹះ​ធារ​ដ៏​រឹង​មាំ​បំ​ផុត​ក្នុង​ការក​សាង​កំ​ពែង​បដិវត្តន៍​វៀត​ណាម​ ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ប្រ​ជា​ជាតិ​យើង​មាន​មូល​ដ្ឋាន​ធន​ធាន​ សក្កានុពល​ ឋានៈ​និង​កិត្យានុ​ភាព​លើ​ឆាក​អន្តរ​ជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​។

ការ​លះ​បង់​និង​បូ​ជា​របស់​រៀម​ច្បង​គ្រប់​ជំ​នាន់​ បាន​ធ្វើ​ឱ្យ​ប្រ​វត្តិ​សាស្ត្រ​ប្រ​ជា​ជាតិ​យើង​កាន់​តែ​មាន​ភាព​ត្រចះ​ត្រ​ចង់​ ពូន​ជ្រំ​ភាព​អង់​អាច​ របៀប​របប​និង​កម្លាំង​ប្រ​ជា​ជាតិ​វៀត​ណាម​នៅ​រាល់​សម័យ​កាល​។សាច់​ស្រស់​ឈាម​ស្រស់​របស់​វីរ​យុទ្ធ​ជន​បាន​លាប​ពណ៌​ទង់​ជាតិ​កាន់​តែ​ក្រ​ហម​ឆ្អិន​ឆ្អៅ​ ឈ្មោះ​របស់​យុទ្ធ​ជន​ពលី​បាន​ចារ​លើ​ផ្នូរ​ឬ​មិន​ទាន់​បាន​សរ​សេរ​ឈ្មោះ​នៅ​ឡើយ​ ប៉ុន្តែ​វិញ្ញាណ​ក្ខន្ធ​ ភាព​អង់​អាច​និង​កិត្តិ​នាម​របស់​បណ្តា​សម​មិត្ត​ស្ថិត​នៅ​ជា​និច្ច​ជា​មួយ​ទឹក​ដី​វៀត​ណាម​ រស់​នៅ​ជា​និច្ច​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​និង​សាយ​ភាយ​ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍ​របស់​ប្រ​ទេស​ជាតិ​។

បណ្តា​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​និង​អ្នក​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​ ជា​និច្ច​កាល​ជា​ផ្នែក​មួយ​នៃ​សាច់​ឈាម​ដ៏​ពិសិដ្ឋ​ មិន​អាច​កាត់​ផ្តា​ច់របស់​ប្រ​ជា​ជាតិ​និង​របស់​បុព្វ​ហេ​តុ​បដិវត្តន៍​។ ការ​ដឹង​គុណ​ គឺ​ជា​សីល​ធម៌​ពាន់​ឆ្នាំ​របស់​ប្រ​ជា​ជាតិ​វៀត​ណាម​ ជា​ភារ​កិច្ច​នយោ​បាយ​ ជា​បទ​បញ្ជា​ចេញ​ពី​បេះ​ដូង​និង​ជា​កិត្តិ​យស​របស់​ប្រ​ជា​ជន​វៀត​ណាម​គ្រប់​រូប​។ ប្រ​ការ​ដែល​មាន​អត្ថ​ន័យ​បំ​ផុត​ ដើម្បី​រំលឹក​គុណ​ចំ​ពោះ​អ្នក​ដែល​បាន​បូ​ជា​និង​លះ​បង់​ គឺ​បន្ត​រក្សា​សមិទ្ធ​ផល​បដិវត្តន៍​ កសាង​ប្រ​ទេស​វៀត​ណាម​មួយ​ដែល​មាន​សន្តិ​ភាព​ ឯក​រាជ្យ​ ប្រ​ជា​ធិ​បតេយ្យ​ សម្បូរ​សប្បាយ​ រុង​រឿង​ ស៊ី​វិល័យ​ សុភ​មង្គល​និង​បោះ​ជំ​ហាន​រឹង​មាំ​ឆ្ពោះ​ទៅ​រក​សង្គម​និយម​។ នោះ​ជា​ពាក្យ​សច្ចា​ដ៏​ស្មោះ​ត្រង់​របស់​ជំ​នាន់​បច្ចុប្បន្ន​សម្រាប់​ជំ​នាន់​មុន​ៗ ដើម្បី​ឱ្យ​ការ​បូ​ជា​និង​លះ​បង់​របស់​សម​មិត្ត​និង​ជន​រួម​ជាតិ​ សាយ​ភាយ​ជា​និច្ច​លើ​ផ្ទៃ​មេឃ​នៃ​មា​តុ​ភូមិ​ បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ​វៀត​ណាម​ឈាន​ទៅ​មុខ​រឹង​មាំ​ក្នុង​យុគ​សម័យ​អភិវឌ្ឍ​ថ្មី​។

ស្រប​ក្នុង​ឱ​កាស​នេះ​ ខ្ញុំ​សូម​ស្ងើច​សរសើរ​ចំ​ពោះ​កម្មា​ភិបាល​ យុទ្ធ​ជន​ អតីត​យុទ្ធ​ជន​ អ្នក​ជំ​នាញ​ អ្នក​វិទ្យា​សាស្ត្រ​ សាក្សី​ប្រ​វត្តិ​សាស្ត្រ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​និង​ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស​ដែល​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ​ទាំង​យប់​ក្នុង​ការ​ស្វែង​រក​ ប្រ​មូល​ កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​។ "យុទ្ធ​នា​ការ​៥០០ថ្ងៃ​យប់​ ជំ​រុញ​ការ​ស្វែង​រក​ ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​" គឺ​ជា​បទ​បញ្ជា​ពី​បេះ​ដូង​ គឺ​ជា​ការ​ប្រតិ​បត្តិ​ការ​យោ​ធា​ក្នុង​សម័យ​សន្តិ​ភាព​ ដើម្បី​ស្វែង​រក​អ្នក​បង្កើត​សន្តិ​ភាព​ និង​ជា​ការ​បន្ត​នូវ​សីល​ធម៌​"ផឹក​ទឹក​នឹក​ប្រ​ភព​","តប​ស្នង​សង​គុណ​"របស់​ប្រ​ជា​ជាតិ​។ ខ្ញុំ​ថ្លែង​អំ​ណរ​គុណ​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​ សូម​ស្ងើច​សរ​សើ​រនិង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ ការ​អស់​ពី​ចិត្ត​និង​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​របស់​កង​កម្លាំង​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ​។ ខ្ញុំ​សង្ឃឹម​ថា​ សម​មិត្ត​ទាំង​ឡាយ​នឹង​រក្សា​រឹង​មាំ​នូវ​ឆន្ទៈ​ ទំនុក​ចិត្ត​និង​ភារ​កិច្ច​ ជម្នះ​ការ​លំ​បាក​ បញ្ជូន​យុទ្ធ​ជន​ពលី​ជា​ច្រើន​ទៀត​ត្រ​ឡប់​មក​កាន់​មា​តុ​ប្រ​ទេស​ គ្រួ​សា​រនិង​មិត្ត​រួម​កង​។

ខ្ញុំ​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ សហ​គម​ន៍អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​ បន្ត​រួម​ដំ​ណើរ​អនុ​វត្ត​ការ​ងារ​គោរព​ដឹង​គុណ​ ដោយ​ការ​ឧបត្ថម្ភ​និង​អនុ​វត្ត​គោ​លន​យោ​បាយ​អាទិ​ភាព​ជាក់​ស្តែង​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ បង្ក​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ដោយ​ចីរ​ភាព​ ជួយ​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​និង​អ្នក​មាន​សគុណ​ បន្ត​ការ​ឈាន​ឡើង​ធ្វើ​មាន​ផ្ទាល់​ខ្លួន​ សម្រាប់​គ្រួ​សា​រនិង​សង្គម​។

គោរព​ជូន​ពរ​ដល់​វីរ​មា​តា​វៀត​ណាម​ វីរ​យុទ្ធ​ជន​ យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អតីត​យុទ្ធ​ជន​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ ព្រម​ទាំង​គ្រួ​សារ​មាន​សុខ​ភាព​ល្អ​និង​សុភ​មង្គល។ សូម​ជូន​ពរ​កម្មា​ភិបាល​ យុទ្ធ​ជន​ កង​កម្លាំង​និង​ប្រ​ជា​ជន​ចូល​រួម​"យុទ្ធ​នា​ការ​៥០០ថ្ងៃ​យប់​"រក្សា​ភាព​សាមគ្គី​ ជម្នះ​ការ​លំ​បាក​ អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​៕

ដោយ​មេ​ត្រី​

តូឡឹម​
អគ្គ​លេខា​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​
ប្រ​ធាន​រដ្ឋ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

យោង​៖ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុនី​

ចែករំលែកអត្ថបទ