(កឹងធើ) - ថ្ងៃទី ២២ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងកឹងធើ ដឹកនាំដោយលោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍នៅឃុំដុងធ្វឹង នាឱកាសខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។

លោក ង្វៀងត្វឹងអាញ (ទី៣ពីឆ្វេង) អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ រួមជាមួយសមាជិកគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារលោកង្វៀងថាញ់តិញ នៅភូមិដុងឡើយ ឃុំដុងធ្វឹង។
អញ្ជើញចូលរួមជាមួយគណៈប្រតិភូ មានលោកស្រី ឡេ ធីថាញឡាម សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានទទួលបន្ទុកពិសេសប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកស្រី ឡេធីសឿងម៉ាយ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ប្រធានសម្ព័ន្ធសហជីពកម្មករក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ផ្នែកមួយចំនួនរបស់ទីក្រុង។
គណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារលោក ង្វៀនថាញ់តិញ (នៅភូមិដុងឡើយ) - យុទ្ធជនពិការ អត្រាពិការជាង ៨១%, លោក វ៉ូវ៉ាំងញ៉ាញ - យុទ្ធជនពិការ ១/៤ នៅភូមិដុងថាញ់ និងលោក ត្រឹងវ៉ាំងកាញ់ - យុទ្ធជនពិការ ១/៤ នៅភូមិដុងថាញ់។ យុទ្ធជនពិការទាំង៣រូប សុទ្ធតែធ្លាប់បំពេញភារកិច្ច និងបានរងរបួសនៅសមរភូមិកម្ពុជា។

លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ សួរសុខទុក្ខសុខភាពលោក វ៉ូវ៉ាំងញ៉ាញ នៅភូមិដុងថាញ់ ឃុំដុងធ្វឹង។
តំណាងឱ្យគណៈប្រតិភូ លោកង្វៀងត្វឹងអាញ បានរាក់ទាក់សួរសុខទុក្ខសុខភាព ជីវភាពគ្រួសារ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់យុទ្ធជនពិការក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ ការពារមាតុភូមិ។ ទន្ទឹមនឹងនោះ សង្ឃឹមថា យុទ្ធជនពិការទាំងអស់នឹងបន្តពង្រីកគុណធម៌ "កងទ័ពអ៊ំហូ" ជាគំរូឆ្នើមអប់រំប្រពៃណីបដិវត្តន៍ដល់យុវវ័យជំនាន់ក្រោយ និងលើកទឹកចិត្តកូនចៅឱ្យអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកកសាងមាតុភូមិកឹងធើរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ជូនអំណោយ និងជូនពរសុខភាពចំពោះលោកត្រឹងវ៉ាំងកាញ់ នៅភូមិដុងថាញ់ ឃុំដុងធ្វឹង។
ថ្នាក់ដឹកនាំទីក្រុងក៏បានស្តាប់ពីបំណងប្រាថ្នារបស់គ្រួសារយុទ្ធជនពិការ ហើយបានស្នើដល់ភូមិភាគបន្តជួយឧបត្ថម្ភ ដើម្បីយុទ្ធជនពិការមានលក្ខណៈឈានឡើងអភិវឌ្ឍន៍ លំនឹងជីវភាព។
ក្វឹកថាយ - លីសៀ