21/07/2026 - 22:47

ភា​ពពុះ​ពោរ​នៃ​សកម្ម​ភាព​គោរព​ដឹង​គុណ​ក្នុង​ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី​ ថ្ងៃ​ទី​២៧ ខែក​ក្កដា​ 

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​នូវ​ប្រ​ពៃ​ណី “តប​ស្នង​សង​គុណ​” ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ចំ​ពោះ​យុទ្ធ​ជន​ពិ​ការ យុទ្ធ​ជន​ជំងឺ ញាតិ​សន្តាន​យុទ្ធ​ជន​ពលី គ្រួ​សារ​គោល​នយោ​បាយ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍។ តាម​រយៈ​នោះ បាន​បញ្ជាក់​ពី​សីល​ធម៌​ដ៏​ល្អ​ប្រ​ពៃ​របស់​ប្រ​ជា​ជាតិ “ផឹក​ទឹក​នឹក​ប្រ​ភព”។

កម្មា​ភិបាល សមា​ជិក​សមា​គម និង​យុវ​ជន​សង្កាត់​សុក​ត្រាំង អុជ​ធូប ដាក់​ផ្កា និង​បោស​សម្អាត​បរិ​វេណ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​សុក​ត្រាំង។

ដល់​ខែក​ក្កដា​ជា​រៀង​រាល់​ឆ្នាំ ទៀន​អុជ​គោរព​រំលឹក​គុណ​នៅ​តាម​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​អុជ​បំ​ភ្លឺ​ឡើង​ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ និង​ពិសិដ្ឋ។ នៅ​ខាង​មុខ​ផ្នូរ​ទាំង​អស់ យើង​បាន​អុជ​ធូប ដាក់​ផ្កា រួម​នឹង​ទឹក​ចិត្ត​គោ​រព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ។ នេះ​ជា​ឱ​កាស​ដើម្បី​បុគ្គល​ម្នាក់ៗ យល់​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​តម្លៃ​នៃ​ឯក​រាជ្យ និង​សេ​រី​ភាព ដែល​បាន​ប្តូរ​ដោយ​ឈាម​ស្រស់ សាច់​ស្រស់ និង​យុវ​វ័យ​របស់​បុព្វ​បុរស​យើង​ជា​ច្រើន​ជំ​នាន់។ ដោយ​យល់​ដឹង​ស៊ី​ជម្រៅ​អំ​ពី​ប្រ​ការ​នេះ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម រៀប​ចំ​ចេញ​ដំ​ណើរ​ធ្វើ​អនា​ម័យ​បរិ​ស្ថាន កែ​លម្អ​បរិ​វេណ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​សុក​ត្រាំង។ សកម្ម​ភាព​នេះ​ទាក់​ទាញ​កម្មា​ភិ​បាល សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​យុវ​ជន​ចំ​នួន ១២០ នាក់​ចូល​រួម ដើម្បី​សម្ដែង​នូវ​ការ​គោរព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​បណ្តា​វីរ​យុទ្ធ​ជន​ពលី ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​ឯក​រាជ្យ សេ​រី​ភាព។ ទន្ទឹម​នឹង​នោះ អប់​រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ​ដល់​កម្មា​ភិបាល សមា​ជិក​និង​ប្រ​ជា​ជន ព្រម​ទាំង​ជំ​នាន់​ក្មេងៗ។

លោ​កថាច់​បឺវ​តឹង អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​មី​ហឿង ជូន​អំ​ណោយ​ដល់​គ្រួ​សារ​អ្នក​ពិ​ការ និង​អ្នក​មាន​សគុណ​លើ​ភូមិ​ឋាន​ឃុំ។

"ឆ្ពោះ​ដល់​ការ​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី (២៧​/៧/​១៩៤៧ - ២៧​/៧/​២០២៦) សម្ព័ន្ធ​យុវ​ជន​ឃុំ​មី​ហឿង បាន​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​សកម្ម​ភាព​ជាក់​ស្តែង និង​មាន​អត្ថ​ន័យ​ជា​ច្រើន ដើម្បី​គោ​រព​ដឹង​គុណ​បណ្តា​វីរ​យុទ្ធ​ជន​ពលី យុទ្ធ​ជន​ពិ​ការ យុទ្ធ​ជន​ជំងឺ អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព គ្រួ​សា​រគោល​នយោ​បាយ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍ ដោយ​មាន​អំ​ណោយ​ចំ​នួន ១១០ ចំ​ណែក រួម​មាន​អង្ករ​និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​" - បង​ថាច់​បឺវ​តឹង អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​មី​ហឿង បាន​ឱ្យ​ដឹង​ដូច្នោះ។ អំ​ណោយ​ទាំង​នេះ ទោះ​បី​តម្លៃ​សម្ភារៈ​មិន​ធំ​ដុំ ប៉ុន្តែ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ចែក​រំលែក ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង ជួយ​ឱ្យ​គ្រួ​សារ​ទាំង​នេះ​ជម្នះ​ការ​លំ​បាក បន្ត​ពង្រីក​ប្រ​ពៃ​ណី​បដិ​វត្តន៍ ធ្វើ​ជា​គំ​រូ​ក្នុង​ជីវ​ភាព។

សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ់​ថើយ​អាង សហ​ការ​ពិ​និត្យ​ជំងឺ ផ្ដល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ដល់​មុខ​សញ្ញា​គោល​ន​យោ​បាយ គ្រួ​សារ​មាន​ការ​លំ​បាក​លើ​ភូមិ​ឋាន​ឃុំ។

ទន្ទឹម​នឹង​នោះ កម្ម​វិធី​ពិ​និត្យ​ជំងឺ ផ្តល់​ពិ​គ្រោះ​ពី​សុខ​ភាព និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ក៏​បាន​អនុ​វត្ត​នៅ​ឃុំ​ថាញ់​ថើយ​អាង ទី​ក្រុង​កឹង​ធើ។ មុខ​សញ្ញា​គោល​ន​យោ​បាយ អ្នក​វ័យ​ចាស់ និង​អ្នក​មាន​ស្ថាន​ភា​ពលំ​បាក​រាប់​រយ​នាក់ បាន​ក្រុម​គ្រូ​ពេទ្យ​ពិ​និត្យ ផ្តល់​ពិ​គ្រោះ​ពី​ការ​ថែ​ទាំ​សុខ​ភាព និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​សហ​គមន៍ និង​រីក​សាយ​ភាយ​ស្មារតី​ចែក​រំលែក ទទួល​ខុស​ត្រូវ​ដើម្បី​ជីវ​ភាព​សហ​គមន៍​របស់​យុវ​ជន។ តាម​លោក​ង្វៀង​យ្វី​ខឿង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ់​ថើយ​អាង បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​សហ​ការ​ជា​មួ​យម​ហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង មន្ទីរ​ពេទ្យ​ភ្នែក VISI និង​ពេទ្យ​ធ្មេញ​សាយ​ហ្គង​តឹម​ឌឹក ចាត់​តាំង​ពិ​និត្យ​ជំងឺ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ជូន​អំ​ណោយ​ចំ​នួន ១០០ ចំ​ណែក​ដល់​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​លើ​ភូមិ​ឋាន។

អាច​អះ​អាង​ថា​ រាល់​ការ​ងារ រាល់​សកម្ម​ភាព​រំលឹក​ដឹង​គុណ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​តម្លៃ​ល្អ​ប្រ​សើរ ពូន​ជ្រំ​ស្មារតី​ស្នេ​ហា​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​បុគ្គល​ម្នាក់ៗ​ពិ​និត្យ​មើល​ខ្លួន​ឯង​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន ដើម្បី​រំលឹក​ខ្លួន​ឯង​ឱ្យ​រស់​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​ចំ​ពោះ​ប្រ​ទេស​ជាតិ និង​សហ​គមន៍។ ទឹក​ចិត្ត​ដឹង​គុណ ពេល​បាន​ផ្សព្វ​ផ្សាយ​និង​បន្ត​វេន​ត្រឹម​ត្រូវ នឹង​ក្លាយ​ជា​តម្លៃ​ចីរ​ភាព រួម​ចំ​ណែក​បង្ក​ជា​កម្លាំង​ផ្ទៃ​ក្នុង​របស់​ប្រ​ជា​ជាតិ ក្នុង​ដំ​ណើរ​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ៕

ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ