ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2026 - 19:14

ឃុំ​លីវ​ទូ ពង្រីក​ ប្រ​ពៃ​ណី "ផឹក​ទឹក​នឹក​ប្រ​ភព​" តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នា​នា​ 

ពង្រីក​សីល​ធម៌ “ផឹក​ទឹក​នឹក​ដល់​ប្រ​ភព​” រយៈ​ពេល​កន្លង ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​ងារ​គិត​គូរ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍​។ ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៧៩ ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី (២៧/​៧/១៩៤៧​ – ២៧​/៧/​២០២៦) ភូមិ​ភាគ​បាន​អនុ​វត្ត​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ផ្ដើម​ពី​នោះ រីក​សាយ​ភាយ​ទូ​លំ​ទូ​លាយ​នូវ​ស្មារតី “តប​ស្នង​សង​គុណ​” បង្ហាញ​ពី​ការ​គោរព​ដឹង​គុណ​ចំ​ពោះ​អ្នក​មាន​ស​គុណ​ជា​មួយ​បដិ​វត្តន៍។

បណ្តា​សមា​គម​ អង្គ​ការ​មហា​ជន​ឃុំ​លីវ​ទូ ដាំ​ផ្កា បោស​សម្អាត​នៅ​បរិវេណ
​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី។ .

ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​ងារ​អនុ​វត្ត​របប​គោ​លន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ស​គុណ បាន​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រប់​សព្វ​និង​ទាន់​ពេល។ ភូមិ​ភាគ​បាន​បង្កើត​បញ្ជី​ឈ្មោះ និង​បើក​ប្រាក់​ឧបត្ថម្ភ​ជា​ប្រ​ចាំដល់​អ្នក​មាន​សគុណ ធា​នា​ចំ​មុខ​សញ្ញា និង​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់។ ក្នុង​ឆ្នាំ ២០២៥ នា​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៨០ ទិវា​បុណ្យ​ជាតិ ថ្ងៃ​ទី​២ ខែ​កញ្ញា ភូមិ​ភាគ​បាន​រៀប​ចំ​ជូន​អំ​ណោយ​ទុក​ជា​ការ​គោរព​ដឹង​គុណ​ដល់​យុទ្ធ​ជន​ពិ​ការ ០១ រូប ដែល​មាន​អត្រា​ពិ​ការ​ពី ៨១% ឡើង​ទៅ ដោយ​ទឹក​ប្រាក់ ២០ លាន​ដុង នៅ​ភូមិ​តា​អុង។ ព្រម​ជា​មួយ​នោះ ឃុំ​បាន​ដោះ​ស្រាយ​ឯក​សារ​ផ្តល់​ប័ណ្ណ “មាតុ​ភូមិ​កត់​ត្រាស​គុណ​” ឡើង​វិញ​ចំ​នួន ៣ ច្បាប់  ឯក​សារ​ផ្តល់​កិត្តិ​នាម “អ្នក​ម្តាយ​វៀត​ណាម​វីរ​ភាព​”ឡើង​វិញ​ចំ​នួន ២ ច្បាប់ ឯក​សា​រស​ក្ការៈ​បូ​ជា​យុទ្ធ​ជន​ពលី ១ ច្បាប់ និង​ឯក​សារ​ឧបត្ថម្ភ​ថវិកា​បុណ្យ​សព​ជូន​អ្នក​មាន​សគុណ​ចំ​នួន ៤ ច្បាប់។ គិត​ត្រឹម ៦ ខែ​ដើម​ឆ្នាំ ២០២៦ ឃុំ​លីវ​ទូ​បាន​បើក​ប្រាក់​ឧបត្ថម្ភ​ជា​ប្រ​ចាំ ​ជូន​មុខ​សញ្ញា​ចំ​នួន ១៧៣ រូប ដោយ​ទឹក​ប្រាក់​សរុប​ជិត ១ ពាន់​លាន​ដុង។ តាម​រយៈ​នោះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ដោះ​ស្រាយ​របប​គោ​លន​យោ​បាយ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ធា​នា​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ជូន​មុខ​សញ្ញា​ទទួល​ផល ចំ​ណែក​ការ​បើក​ប្រាក់​បាន​អនុ​វត្ត​ដោយ​ចំ​ហ តម្លា​ភាព រួម​ចំ​ណែក​ធ្វើ​ឱ្យ​លំ​នឹង​ជីវ​ភាព​រស់​នៅ​របស់​គ្រួ​សា​រគោល​នយោ​បាយ​លើ​ភូមិ​ឋាន​។ អ្នក​មីង ខូវធី​ខាង ភរិយា​យុទ្ធ​ជន​ពិ​ការ ង្វៀង​ហុង​អែម នៅ​ភូមិ​តា​អុង បាន​រ៉ាយ​រ៉ាប់៖ “បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​សួរ​សុខ​ទុក្ខ ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​សម្បែង គ្រួ​សារ​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ណាស់។ សកម្ម​ភាព​ទាំង​នេះ​ទោះ​បី​សា​មញ្ញ ប៉ុន្តែ​កក់​ក្តៅ​ចិត្ត​ណាស់ ជួយ​ឱ្យ​យើង​ខ្ញុំ​មាន​កម្លាំង​ចិត្ត​បន្ថែម ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

តំ​ណាង​អង្គ​ការ​មហា​ជន​នា​នា ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ
លើភូមិឋានឃុំលីវទូ។

ឆ្ពោះ​ទៅ​ការ​រំលឹក​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ៧៩ ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី ឃុំ​លីវ​ទូ​ចាត់​តាំង​សកម្ម​ភាព​គោរព​ដឹង​គុណ​ជាក់​ស្តែង​ជា​ច្រើន។ បណ្តា​សមា​គម អង្គ​ការ​មហា​ជន សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​និង​អង្គ​ការ​នយោ​បាយ - សង្គម ចេញ​ដំ​ណើរ​ធ្វើ​អនា​ម័យ ដាំ​ផ្កា​ កែ​លម្អ​តំ​បន​ខាង​មុខ​ខ្លោង​ទ្វារ និង​ក្នុង​បរិ​វេណ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី។ រៀប​ចំ​ធ្វើ​អនា​ម័យ លាប​ថ្នាំ​ពណ៌​ផ្ទះ​ជូន​អ្នក​មាន​សគុណ និង​គ្រួ​សា​រគោល​នយោ​បាយ ព្រម​ទាំង​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ និង​អុជ​ទៀន​គោ​រព​ដឹង​គុណ​បណ្តា​វីរ​យុទ្ធ​ជន​ពលី។ សកម្ម​ភាព​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សម្រស់​ទេ​សភាព​ស្រស់​ស្អាត រក្សា​នូវ​ភាព​ហ្មត់​ចត់​ថ្លៃ​ថ្នូរ​របស់​បណ្តា​សំ​ណង់​កត់​ត្រា​សគុណ​យុទ្ធ​ជន​ពលី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អត្ថ​ន័យ​អប់​រំ​ប្រ​ពៃ​ណី​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង។ ប្អូន​ហ្វិញ​ង៉ុក​ចូវ​ សម្ព័ន្ធ​យុវ​ជន និង​ជា​និស្សិត​សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​ចែក​រំលែក​៖ “ខ្ញុំ​មក​ទី​នេះ​ដើម្បី​ធ្វើ​អនា​ម័យ និង​បោស​សម្អាត​បណ្តា​ផ្នូរ​វីរ​យុទ្ធ​ជន​ពលី​នៅ​ទី​បញ្ចុះ​សព។ ខ្ញុំ​មាន​មោទ​នភាព​ណាស់​នៅ​ពេល​បាន​រួម​ចំ​ណែក​កម្លាំង​ដ៏​តូច​តាច​របស់​ខ្លួន​ចូល​ក្នុង​បណ្តា​សកម្ម​ភាព​គោរព​ដឹង​គុណ​នេះ។ តាម​រយៈ​នោះ ខ្ញុំ​កាន់​តែ​យល់​ច្បាស់​អំ​ពី​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​អ្នក​ជំ​នាន់​មុន ផ្ដើម​ពី​នោះ​រំលឹក​ខ្លួន​ឯង​ ត្រូវ​រស់​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ស្រុក​កំ​ណើត ប្រ​ទេស​ជាតិ”។

សម្ព័ន្ធ​យុវ​ជន​ និង​សមា​ជិក​សមា​គម ចូល​រួម​លាប​ថ្នាំ​ពណ៌​ផ្ទះ​ជូន​គ្រួ​សារ​អ្នក​មាន​សគុណ។

តាម​ប្រ​សាសន៍​លោក​ង្វៀង​មិញ​ថែន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និង​ជា​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​លីវ​ទូ បាន​ឱ្យ​ដឹង​ថា ការ​ងារ​គិត​គូរ​ចំ​ពោះ​អ្នក​មាន​សគុណ តែង​បាន​ចាត់​ជា​ភារ​កិច្ច​ប្រ​ចាំ និង​យូរ​អង្វែង។ ក្រៅ​ពី​ការ​អនុ​វត្ត​គ្រប់​សព្វ​បណ្តា​របប​គោ​លន​យោ​បាយ ឃុំ​នៅ​ទាំង​ជំ​រុញ​ការ​ចលនា​បណ្តា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម ដើម្បី​គិត​គូរ​ជូន​គ្រួ​សា​រគោល​នយោ​បាយ​កាន់​តែ​ប្រសើរ​ឡើង។ បណ្តា​សកម្ម​ភាព​គោរព​ដឹង​គុណ​នា​ឱ​កាស​ទិវា​យុទ្ធ​ជន​ពិ​ការ - ពលី ថ្ងៃ​២៧ ខែក​ក្កដា មិន​ត្រឹម​តែ​បង្ហាញ​ពី​ទឹក​ចិត្ត​ដឹង​គុណ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ជូន​ជំ​នាន់​ក្រោយ​ទៀត​ផង។

តាម​រយៈ​សកម្ម​ភាព​ជាក់​លាក់​និង​ជាក់​ស្តែង ឃុំ​លីវ​ទូ​បាន​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ “តប​ស្នង​សង​គុណ​” រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​អ្នក​មាន​សគុណ។  ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​តម្លៃ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​សហ​គមន៍។ តាម​រយៈ​នោះ បន្ត​បណ្តុះ​បណ្តា​លទឹក​ចិត្ត​ស្នេហា​ជាតិ ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​គ្រប់​រូប ពិ​សេស​គឺ​ជំ​នាន់​យុវ​វ័យ​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ