(អ.ឡ) នៅថ្ងៃទី១៨ ខែកក្កដា មន្ទីរសាងសង់ទីក្រុងកឹងធើ បានចាត់តាំងសន្និសីទឯកទេស “អភិវឌ្ឍក្រុងឆ្លាតវៃនៅទីក្រុងកឹងធើ” ក្រោមប្រធានបទ“កំណត់យុទ្ធសាស្ត្រអភិវឌ្ឍក្រុងឆ្លាតវៃនៅទីក្រុងកឹងធើ ជាមជ្ឈមណ្ឌលផ្លាស់ថ្មីរបស់តំបន់វាលរាបទន្លេគឺវឡុង”។
អញ្ជើញចូលរួមសន្និសីទ រួមមាន ៖ លោកឡេហ្វាងទ្រុង អនុប្រធាននាយកដ្ឋានអភិវឌ្ឍទីក្រុងនៃក្រសួងសាងសង់ លោកឡេកុងលី សមាជិកគណះអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមមាន លោកស្រី ង្វៀងធីង៉ុកឌេប លោកង្វៀងវ៉ាំងហ្វា លោកង្វៀងវ៉ាំងខើយ លោកវឿងក្វឹកណាម និងបណ្តាថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងភូមិភាគនានា ក្រុមអ្នកជំនាញ ក្រុមអ្នកវិទ្យាសាស្ត្រ...។

ថ្នាក់ដឹកនាំទីក្រុងកឹងធើចូលរួមសន្និសីទ។

អ្នកតំណាងទាំងឡាយចូលរួមសន្និសីទ។
នៅក្នុងសន្និសីទ អ្នកតំណាងទាំងឡាយបានដោះដូរបទពិសោធន៍ ចែករំលែកទម្រង់ ព្រមទាំងដំណោះស្រាយនិងនិន្នាការអភិវឌ្ឍថ្មីៗនៃទីក្រុងនានាលើពិភពលោក។ ទន្ទឹមនឹងនោះ បានពិភាក្សានិងផ្តល់អនុសាសន៍លើការកំណត់ទិសដៅយុទ្ធសាស្ត្រនិងដំណោះស្រាយសំខាន់ៗ ដើម្បីឧបត្ថម្ភទីក្រុងកឹងធើកសាងនិងអភិវឌ្ឍទីក្រុងឆ្លាតវៃក្នុងដំណាក់កាលថ្មី ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍឆាប់រហ័ស ប្រកបដោយចីរភាពនិងអំណះអំណាងពីតួនាទីនាំមុខរបស់ទីក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង…។

វាគ្មិនទាំងឡាយពិភាក្សាក្នុងកិច្ចសន្ទនា។
នៅក្នុងក្របខ័ណ្ឌសន្និសីទ មានកិច្ចពិភាក្សាក្រោមប្រធានបទ“កំណត់យុទ្ធសាស្ត្រអភិវឌ្ឍក្រុងឆ្លាតវៃនៅទីក្រុងកឹងធើ”។ វាគ្មិនទាំងឡាយបានផ្តោតលើការពិភាក្សាពីដំណោះស្រាយអភិវឌ្ឍទីក្រុងឆ្លាតវៃលើទិដ្ឋភាពគ្រប់គ្រង ទិន្នន័យ បញ្ញាសិប្បនិម្មិត ការរៀបគម្រោងប្លង់ Living Lab និងយន្តការសហការពហុភាគី ដើម្បីអនុវត្តគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃរបស់ទីក្រុងកឹងធើ។

ក្រុមអ្នកជំនាញបរទេសធ្វើបទអន្តរគមន៍នៅក្នុងសនិ្នសីទ។
ថ្លែងការណ៍នៅក្នុងសន្និសីទ លោកង្វៀងវ៉ាំងហ្វា បញ្ជាក់៖“សន្និសីទនេះបានបើកបង្ហាញពីផ្នត់គំនិត របៀបបង្ខិតជិត ទម្រង់អភិវឌ្ឍសមស្របនឹងលក្ខណៈជាក់ស្តែងរបស់ទីក្រុងកឹងធើនិងតំបន់វាលរាបទន្លេគឺវឡុង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីទីក្រុងកសាងទម្រង់ទីក្រុងឆ្លាតវៃទំនើប ចីរភាព មានអត្តសញ្ញាណដោយឡែកនិងប្រកបដោយលក្ខណៈដឹកនាំទូទាំងតំបន់។

លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍
នៅក្នុងសន្និសីទ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរគ្រប់មន្ទីរ គណៈ ផ្នែកនិងភូមិភាគនានា គប្បីស្រាវជ្រាវនិងទទួលយកគ្រប់មតិយោបល់នៅក្នុងសន្និសីទដើម្បីធ្វើឱ្យសុក្រឹតគម្រោងក្រុងឆ្លាតវៃរបស់ទីក្រុង។ ជាជំហានៗកសាងទីក្រុងកឹងធើក្លាយជាទីក្រុងឆ្លាតវៃ បៃតង គួរឱ្យរស់នៅនិងជាមជ្ឈមណ្ឌលផ្លាស់ថ្មីច្នៃប្រតិដ្ឋរបស់តំបន់វាលរាបទន្លេគឺវឡុង តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ៥៩-NQ/TW របស់ការិយាល័យនយោបាយ។ ទីក្រុងកឹងធើសន្យានឹងបន្តការបង្កបរិស្ថានងាយស្រួល ដើម្បីទាក់ទាញប្រភពធនធានក្នុងសង្គម បើកទូលាយកិច្ចសហការជាមួយសាលាមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្មបច្ចេកវិទ្យា បណ្តាអង្គការអន្តរជាតិក្នុងការសិក្សាស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលប្រភពធនធានមនុស្ស ផ្សព្វផ្សាយអនុវត្តគម្រោងទម្រង់គំរូនៅលើភូមិឋាន៕
ត្វៀកត្រិញ-មុនី