មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/07/2026 - 21:43

ព្រះ​សង្ឃ​វ័យ​ក្មេង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ 

មិន​ត្រឹម​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​សិក្សា​ធម៌​វិន័យ​ប៉ុណ្ណោះ​ទេ​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ នៅ​ទាំង​ខិត​ខំ​ព្យា​យាម​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវ​ជន​ -  យុវ​នា​រី​និង​អភិ​រក្ស​សិល្បៈ​គំនូរ​ប្រ​ពៃ​ណី​នៅ​តាម​វត្ត​អា​រាម​ទក្ខិណនិកាយ​ខ្មែរ​ទៀត​ផង​។ តាម​រយៈ​ការ​ងារ​ដ៏​សាមញ្ញ​ ប៉ុន្តែ​ពេញ​ដោយ​ឆន្ទៈ​មោះ​មុត​ ព្រះ​សង្ឃ​វ័យ​ក្មេង​អង្គ​នេះ​កំ​ពុង​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ អក្សរ​ និង​តម្លៃ​វប្ប​ធម៌​ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។

កើត​ឆ្នាំ​ ២០០០ ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​មួយ​នៅ​ភូមិ​ក្អែប​ ឃុំ​តឹង​អាង​ ខេត្ត​វិញ​ឡុង​ ថា​ច់ង៉ុកភុក​ បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ឱ្យ​ទៅ​វត្ត​សង្វា​ឫទ្ធិ​ស័ក​ (ក្អែប​) សាង​ផ្នួស​បួស​រៀន​ តាំង​ពី​ឆ្នាំ​ ២០១៦ តាម​ទំនៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ចំ​ពោះ​ជន​ជាតិ​ខ្មែរ​ណាម​បូ​ ការ​ដែល​យុវ​ជន​ចូល​វត្ត​បួស​រៀន​ មិន​ត្រឹម​តែ​ដើម្បី​តប​ស្នង​សង​គុណ​ឪ​ពុក​ម្តាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​រៀន​សូ​ត្រ​អក្សរ​ខ្មែរ​ ធម៌​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ និង​លត់​ដំ​សីល​ធម៌​មុន​នឹង​ឈាន​ចូល​ក្នុង​ដំ​ណើរ​ជីវិត​។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ និង​សាមណេរ​ដោយ​ផ្ទាល់​នៅ​វត្ត​ឥដ្ឋ​។

ក្រោយ​ពី​រយៈ​ពេល​បួស​រៀន​នៅ​វត្ត​ក្អែប​ ចាប់​ពី​ឆ្នាំ​២០១៧ មក​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ បន្ត​ការ​សិក្សា​កម្ម​វិធី​ ខ្មែរ​-បា​លី​ តាម​វត្ត​នា​នា​ក្នុង​ខេត្ត​។ បន្ទាប់​ពី​បញ្ចប់​កម្ម​វិធី​ពុទ្ធិក​វិទ្យា​ល័យ​ ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​គង់​នៅ​វត្ត​បន្ត​បួស​រៀន​ ជួយ​សម្រួល​រាល់​សកម្ម​ភាព​កិច្ច​ការ​សាសនា​ និង​ចូល​រួម​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សម​ណ​សិស្ស​ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​។ ចំ​ពោះ​ព្រះ​អង្គ​ ការ​បង្ហាត់​បង្រៀន​ភា​សា​ អក្សរ​សាស្រ្ត​ជាតិ​ ក៏​ជា​វិធី​សាស្ត្រ​មួយ​ដែល​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ ការ​បង្រៀន​អក្សរ​ខ្មែរ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​ៗចេះ​អាន​ ចេះ​សរ​សេរ​ភា​សា​កំ​ណើត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​ទៀត​ផង​។ អា​ស្រ័យ​ហេ​តុ​នោះ​ ក្រៅ​ពី​ថ្នាក់​រៀន​នៅ​វត្ត​ក្អែប​ រៀង​រាល់​សប្តា​ហ៍ ព្រះ​អង្គ​តែង​និមន្ត​ទៅ​កាន់​វត្ត​ឥដ្ឋ​ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សិក្ខា​កាម​ប្រ​មា​ណ​៤០នាក់​ ក្នុង​នោះ​មាន​សាមណេរ​ទើប​បួស​ថ្មី​៣អង្គ​ផង​ដែរ​។ ទោះ​បី​ផ្លូវ​ធ្វើ​ដំ​ណើរ​និមន្ត​ទៅ​មក​ឆ្ងាយ​បន្តិច​ ប៉ុន្តែ​ព្រះ​អង្គ​នៅ​តែ​និមន្ត​ទៅ​បង្រៀន​ទៀង​ទាត់​ ដោយ​បំ​ណង​ចង់​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ អក្សរ​សាស្ត្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​។

សាមណេរ​ ថា​ច់ង៉ុកយ្វី​ កំ​ពុង​សិក្សា​នៅ​វត្ត​ឥដ្ឋ​ មាន​ថេរ​ដីកា​៖ "មុន​ពេល​ចូល​វត្ត​ អាត្មា​ភាព​ចេះ​និយាយ​តែ​ភា​សា​ខ្មែរ​ប៉ុណ្ណោះ​ មិន​ទាន់​ចេះ​អាន​ ឬ​សរ​សេរ​ឡើយ​។ ដោយ​សា​រលោក​គ្រូ​  ថា​ច់ង៉ុកភុក​ អស់​ពី​ព្រះ​ទ័យ​ណែ​នាំ​បង្រៀន​ បង្ហាញ​តាំង​ពី​អក្សរ​មួយ​តួ​ៗឡើង​ទៅ​ មក​ដល់​ពេល​នេះ​ អាត្មា​ភាព​អាច​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​បាន​ហើយ​។ អាត្មា​ភាព​សប្បាយ​ចិត្ត​ណាស់​ពី​ព្រោះ​មាន​ឱ​កាស​បាន​រៀន​ភា​សា​កំ​ណើត​របស់​ជាតិ​ខ្លួន​។ ទៅ​ថ្ងៃ​អនាគត​ អាត្មា​ភាព​នឹង​បន្ត​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​អាច​នឹង​បង្ហាត់​បង្រៀន​តៗ ដល់​សាមណេរ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​អភិ​រក្ស​អក្សសាស្រ្ត​របស់​ជាតិ​"។

ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ កំ​ពុង​គូរ​ក្បូរ​ក្បាច់​រចនា​ប្រ​ពៃ​ណី​ខ្មែរ​លើ​សំ​ណង់​វត្ត​។

ទន្ទឹង​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ​ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ ង៉ុកភុក​ ក៏​បាន​ចំ​ណាយ​ពេល​ច្រើន​ស្រាវ​ជ្រាវ​ និង​អនុ​វត្ត​សិល្បៈ​គំនូរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។ ស្នា​ដៃ​ដែល​ព្រះ​អង្គ​បាន​គូរ​សំ​ខាន់​គឺ​គូ​រលើ​ជញ្ជាំង​ ក្បូរ​ក្បាច់​តុ​បតែង​រាន​ទេវ​តា​ ព្រះ​វិហារ​ និង​ផ្នែក​តូច​ៗផ្សេង​ទៀត​ក្នុង​បរិវេណ​វត្ត​។

ព្រះ​តេជ​ព្រះ​គុណ​ គឹមឡាយ​ ចៅ​អធិការ​វត្ត​សង្វា​ឫទ្ធិ​ស័ក​(ក្អែប​) មាន​ថេរ​ដីកា​៖ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ ង៉ុកភុក​ មាន​ទេព​កោស​ល្យខាង​គំនូរ​តាំង​ពី​ពេល​ទើប​ចូល​មក​បួស​ម៉្លេះ​។ ដំ​បូង​ឡើយ​ ព្រះ​អង្គ​បាន​សង្កេត​មើល​ក្បូរ​ក្បាច់​រចនា​ប្រ​ពៃ​ណី​ក្នុង​វត្ត​ដោយ​ខ្លួន​ឯង​ រួច​ហើយ​ព្យា​យាម​ហាត់​គូរ​។ ឆ្លង​កាត់​រយៈ​ពេល​ច្រើន​ឆ្នាំ​ហ្វឹក​ហាត់​ មក​ដល់​ពេល​នេះ​ ព្រះ​អង្គ​អាច​គូរ​រាល់​ក្បូរ​ក្បាច់​រចនា​ គំនូរ​លើ​ជញ្ជាំង​ និង​ផ្នែក​សំ​ណង់​វិចិត្រ​សិល្បៈ​មួយ​ចំ​នួន​ទៀត​ សម្រាប់​បម្រើ​ក្នុង​វត្ត​ទក្ខិណនិកាយ​ខ្មែរ​។

ស្រប​ពេល​ដែល​ចង្វាក់​នៃ​ការ​រស់​នៅ​ទំនើប​ ខណៈ​ពេល​អភិ​រក្ស​ភា​សា​ អក្សរ​ និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​កំ​ពុង​ជួប​នូវ​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ ចំ​ពោះ​យុវ​ជន​វ័យ​ក្មេង​ដូច​ជា​ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ង៉ុកភុក​ រឹត​តែ​មាន​តម្លៃ​គួរ​កោត​សរសើរ​។ ការ​អស់​ពី​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​  មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រីក​សាយ​ភាយ​ស្មារតី​បម្រើ​សហ​គម​ន៍ បន្ត​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​ពៃ​របស់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ ក្នុង​ការ​ងារ​អប់​រំ​ អភិ​រក្ស​វប្ប​ធម៌​ និង​រួម​ដំ​ណើរ​ជា​មួយ​ការ​អភិវឌ្ឍ​ន៍របស់​ភូមិ​ភាគ​៕

លី​សៀ​

ចែករំលែកអត្ថបទ