ភូមិស្រុកឡុងភូ ដែលមានភាពស្រស់ស្អាត សន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ បក្ខភាគ រដ្ឋអំណាច និងប្រជាជនឡុងភូ គ្រប់ជំនាន់តែងដឹងគុណចំពោះវីរយុទ្ធជលពលី យុទ្ធជនពិការ យុទ្ធជនជំងឺដែលបានលះបង់សាច់ស្រស់ឈាមស្រស់ មួយផ្នែកនៃរាងកាយរបស់ខ្លួនចំពោះបុព្វហេតុរំដោះជាតិឱ្យរួចផុតពីបរទេសឈ្លានពាន ដណ្តើមនិងរក្សាលំនឹងឯករាជ្យ សេរីភាពជូនប្រទេសជាតិ នាំឡុងភូឈានចូលក្នុងយុគសម័យថ្មី យុគសម័យឯករាជ្យ ឯកភាពទឹកដីរួមគ្នាកសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត និងស៊ីវិល័យ។

ទិដ្ឋភាពពិធីគោរពបូជានៅទីបញ្ចុះសពយុទ្ធជនពលីឃុំឡុងភូ។
លោកប្រធានហូជីមិញជាទីគោរព ធ្លាប់បានអំណះអំណាងថា៖ "ឈាមក្រហមស្រស់របស់យុទ្ធជនពលី បានធ្វើឱ្យទង់ជាតិបដិវត្តន៍កាន់តែក្រហមចិញ្ចាច ធ្វើឱ្យប្រទេសជាតិយើងទទួលបានផ្លែផ្កាឯករាជ្យ សេរីភាព"។ ចងចាំនូវពាក្យប្រៀនប្រដៅដ៏ពិសិដ្ឋនេះ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងភូ តែងគោរពរំលឹកគុណ និងដឹងគុណជានិច្ចនូវការលះបង់ដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជនពលី អ្នកដែលបានលះបង់មួយជីវិតដើម្បីឯករាជ្យ សេរីភាពជូនប្រទេសជាតិ; ដើម្បីពង្រីកក្រមសីលធម៌ "ផឹកទឹកនឹកប្រភព" ឃុំឡុងភូកំណត់ច្បាស់ ការងារតបស្នងសងគុណ គិតគូរដល់អ្នកមានសគុណចំពោះបដិវត្តន៍ គឺជាភារកិច្ចនយោបាយជាប្រចាំ បង្ហាញពីការទទួលខុសត្រូវ មនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងបន្តប្រវេណីដ៏ល្អៗរបស់ជំនាន់មុន។ លោក ហូក្វឹកហុង សមាជិកគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ ឱ្យដឹង៖ បន្ទាប់ពីរួមបញ្ចូលរដ្ឋអំណាច២ថ្នាក់ ឃុំឡុងភូ នៅតែជួបលំបាកអំពីលក្ខណៈសេដ្ឋកិច្ច។ ថ្វីដ្បិតដូច្នោះក្តី ជាមួយនឹងការដឹងគុណដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនានោះ បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំឡុងភូ តែងយកចិត្តទុកដាក់អនុវត្តបានល្អនូវការ "តបស្នងសងគុណ" គិតគូរពីជីវភាពសម្ភារៈនិងស្មារតីដល់យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍ ដោយទង្វើជាក់ស្តែង និងពោរពេញដោយមនោសញ្ចេតនា"។

អតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តសុកត្រាំង (ចាស់) អុជធូបរំលឹកគុណនៅផ្នូរវីរយុទ្ធជនពលីនៅទីបញ្ចុះសព។
គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ មកដល់ពេលនេះ ឃុំឡុងភូ បានអនុវត្តគ្រប់គ្រាន់និងទាន់ពេលវេលានូវគោលនយោបាយអាទិភាពចំពោះអ្នកមានសគុណ; ចំណាយប្រាក់សោធនដល់មុខសញ្ញាចំនួន ១២០ នាក់ គិតជាទឹកប្រាក់សរុបជិត ០៣ ពាន់លានដុង ផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជិត ២០០ ដល់មុខសញ្ញាគោលនយោបាយ; ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃ២៧ ខែកក្កដា) ឃុំឡុងភូ បានបង្កើតគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានសគុណនៅលើភូមិឋានឃុំ ដោយមានអំណោយ ១៦៧ ចំណែក គិតជាទឹកប្រាក់ជាង ៥១ លានដុង។ ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមប៊ិញង៉ ឆ្នាំ ២០២៦ បានចាត់តាំងជូនអំណោយដល់អ្នកមានសគុណ មុខសញ្ញាគាំពារសង្គម កម្មាភិបាលចូលនិវត្តន៍ និងមុខសញ្ញាទន់ខ្សោយ ១.៣៧៨ នាក់ គិតជាទឹកប្រាក់ជាង ៥៥០ លានដុង។ ពិសេស គឺនៅទីបញ្ចុះសពវីរយុទ្ធជនពលី ឃុំតែងយកចិត្តទុកដាក់ជួសជុល រៀបចំកែលម្អ រក្សាទីគោរពបូជាដ៏ពិសិដ្ឋ មិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជា "អាសយដ្ឋានក្រហម" អប់រំប្រវេណីស្នេហាជាតិ និងបដិវត្តន៍ដល់ជំនាន់ក្រោយទៀតផង។

គិតគូរដល់គ្រួសារគោលនយោបាយ។
ក្នុងរយៈពេល ៧៩ ឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាចឃុំឡុងភូ តែងយកចិត្តទុកដាក់ដឹកនាំ ចង្អុលការធ្វើបានល្អការងារយុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍ និងចាត់តាំងចលនាទូទាំងប្រជាជនសកម្មចូលរួមចលនា "តបស្នងសងគុណ" និង "ទូទាំងប្រជាជនគិតគូរដល់គ្រួសារយុទ្ធជនពិការ យុទ្ធពលី និងអ្នកមានសគុណចំពោះបដិវត្តន៍"។ គោលការណ៍ធំៗជាច្រើនរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋអំពីអាទិភាពចំពោះអ្នកមានសគុណបានដាក់ឱ្យប្រើ; មុខសញ្ញាដែលទទួលផលពីគោលនយោបាយអាទិភាពបានបើកទូលាយ របបអាទិភាពបានបំពេញបន្ថែម ធ្វើឱ្យសុក្រឹត បង្ហាញពីចំណុចសំខាន់ ការដឹងគុណ ការគិតគូររបស់បក្ខភាគនិងរដ្ឋអំណាចភូមិភាគ។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ អង្គការមហាជនគ្រប់ថ្នាក់ ព្រមជាមួយនឹងភូមិ ស្ថាប័ន អង្គភាព អង្គការ បុគ្គល និងសប្បុរសជនបានចូលរួមយ៉ាងសកម្មក្នុងចលនា "តបស្នងសងគុណ" និង "ទូទាំងប្រជាជនគិតគូរដល់គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារមានសគុណចំពោះបដិវត្តន៍" ដោយមានសកម្មភាពជាក់ស្តែង ទង្វើជាច្រើនពោរពេញដោយទទួលខុសត្រូវប្រកបដោយមនោសញ្ចេតនា។ ចលនាទាំងនោះ ទទួលបានការគាំទ្រនិងចូលរួមដោយអស់ពីចិត្តរបស់សង្គមទាំងមូល ក្លាយជាលក្ខណៈល្អក្នុងជីវភាពវប្បធម៌ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ លើកកម្ពស់ស្មារតីស្នេហាជាតិ ទទួលខុសត្រូវសង្គម ដាស់និងពូនជ្រំនូវតម្លៃមនុស្សធម៌របស់អ្នកដែលមានស្រុកកំណើតនៅឡុងភូ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស និងអតីតថ្នាក់ដឹកនាំគ្រប់ថ្នាក់ អុជធូបរំលឹកគុណនៅបូជនីយដ្ឋានយុទ្ធជនពលីឃុំឡុងភូ។
ប្រការសំខាន់ជាងទៀតនោះ ជាមួយឆន្ទៈខ្លួនទីពឹងខ្លួន មានយុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញាតិយុទ្ធជនពលី និងគ្រួសារអ្នកមានសគុណជាច្រើនបានពុះពារឆ្លងកាត់ជំងឺតម្កាត់ ការលំបាក សម្របខ្លួនក្នុងការរស់នៅ; បន្តបរិច្ចាគកម្លាំងកាយ កម្លាំងប្រាជ្ញាក្នុងពលកម្ម ផលិត ការងារ តស៊ូនិងរៀនសូត្រ… រួមចំណែកការពារ និងកសាងស្រុកកំណើតឡុងភូឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត ស័ក្តិសមជា "ពលរដ្ឋគំរូ" ជាគំរូល្អសម្រាប់សហគមន៍និងសង្គមយកតម្រាប់តាម។
បច្ចុប្បន្ន នៅលើភូមិឋានឃុំឡុងភូ មានគ្រួសារអ្នកមានសគុណនិងសាច់ញាតិទាំងអស់មានជីវភាពស្មើ ឬខ្ពស់ជាងកម្រិតរស់នៅរបស់ប្រជាជនកន្លែងស្នាក់នៅ ចាប់ពីឃុំរហូតដល់ភូមិ សុទ្ធតែអនុវត្តបានល្អនូវការងារយុទ្ធជនពិការ យុទ្ធជនពលី។ ដើម្បីពង្រីកលទ្ធផល និងសមិទ្ធផលសម្រេចបានក្នុងអំឡុងពេលជាង ៧៩ ឆ្នាំកន្លង ទន្ទឹមនឹងបន្តជំរុញការងារថែទាំយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍។ ក្នុងពេលខាងមុខ បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំឡុងភូ នឹងបន្តបញ្ជ្រាបជ្រាលជ្រៅ និងអនុវត្តមានប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីអាទិភាពដល់អ្នកមានសគុណ បំផុតគឺសេចក្តីសម្រេចចិត្តអំពីការបន្តពង្រឹងការដឹកនាំរបស់បក្ស ចំពោះការងារអ្នកមានសគុណចំពោះបដិវត្តន៍។
សកម្មភាពពោរពេញដោយមនុស្សធម៌ និងមនោសញ្ចេតនាមិត្តរួមកងមានភាពថ្លៃថ្នូរណាស់ ក្នុងនាមជាអ្នកមានស្រុកកំណើតនៅឡុងភូ។ សូមសម្តែងនូវការគោរពនិងដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះវីរមាតាវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ និងគ្រួសារយុទ្ធជនពលី ដែលអ្នកមានសគុណចំពោះប្រទេសជាតិ និងប្រជាជនយើង បាននិងកំពុងធ្វើឱ្យស្រស់ស្អាតបន្ថែមនូវប្រវេណី និងឧត្តមគតិបដិវត្តន៍ដ៏ឧត្តុង្គឧត្តម ដើម្បីឱ្យយើងទាំងអស់គ្នាមានជីវភាពសម្បូររុងរឿង និងសុភមង្គលដូចសព្វថ្ងៃនេះ៕
សុកកា - វិមាន