16/07/2026 - 07:30

ជំ​រុញ​ដំ​ណើរ​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទៅ​សា​លា​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ងារ​គិត​គូរ​ដល់​សិស្សា​នុសិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តែង​បាន​ភូមិ​ភាគ​នីមួយៗ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ តាម​រយៈ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ ដើម្បី​ប្អូន​ៗស្ងប់​ចិត្ត​ទៅ​សា​លា​។

ព្រួត​ដៃ​ឧបត្ថម្ភ​  ជំ​រុញ​ដំ​ណើរ​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទៅ​សា​លា​។

នៅតាម​បណ្តា​ខេត្ត​ ទី​ក្រុង​ដែល​មាន​ជនជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ភូមិ​ភាគនីមួយៗ​ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គោលនយោ​បាយ​ជា​ច្រើន​ជំនួយ​ដល់​ការ​អប់​រំ​ ដូច​ជា​៖ ការលើក​លែង​ និង​កាត់​បន្ថយ​ថ្លៃ​សិក្សា​ ជូន​អា​ហា​រូប​ករណ៍​ ឧបត្ថម្ភ​ចំ​ណាយ​លើ​ការ​សិក្សា​ វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្រៀន​និង​រៀន​។ល។ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​នា​នា​ក៏​បាន​ជំ​រុញ​ចលនា​ក្នុង​សង្គម​ កៀរ​គរ​ប្រ​ភព​ធន​ធាន​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ តាម​រយៈ​នោះ​ មាន​កម្ម​វិធី​និង​សកម្ម​ភាព​ជា​ច្រើន​ដែល​មាន​អត្ថ​ន័យ​បាន​អនុ​វត្ត​ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​ ជំ​រុញ​កម្លាំង​បន្ថែម​ដើម្បី​ប្អូន​ៗលំ​នឹង​ចិត្ត​ក្នុង​សិក្សា​។

នៅ​ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ភូមិ​ភាគ​បាន​សកម្ម​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​ អា​ជីវ​កម្ម​ ចាត់​តាំង​ សកម្ម​ភាព​ជា​ច្រើន​ជំនួយ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ តួ​យ៉ាង​ដូច​ជា​សកម្ម​ភាព​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ DXC Technology Services Vietnam ប្រ​គល់​កុំ​ព្យូទ័រចំ​នួន​ ១០ គ្រឿង​ និង​អំ​ណោយ​ ៣០ ចំ​ណែកដល់​សិស្សា​នុសិស្ស​សា​លា​បឋម​សិក្សា​និង​អនុ​វិទ្យា​ល័យ​ណូយតូ គិត​ជា​ថវិកា​សរុប​ ៧៥ លាន​ដុង​។ អំ​ណោយ​ ជាក់​ស្តែង​ទាំង​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែ​កកែ​លម្អ​លក្ខ​ណៈរៀន​សូ​ត្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឱ្យ​សា​លា​រៀន​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន​ ពិ​សេស​ បង្ក​លក្ខ​ណៈដើម្បី​ឱ្យ​សិស្សា​នុសិស្ស​បាន​កៀក​ជិត​នឹង​បច្ចេក​វិទ្យា​ អភិវឌ្ឍ​បំ​ណិន​ឌីជី​ថល​ក្នុង​យុគ​សម័យ​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទៀត​ផង​។

ចំ​ណែក​នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ រាល់​សកម្ម​ភាព​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ក៏​បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ តាម​រយៈ​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម។ តួ​យ៉ាង​ដូច​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា​-លើក​ស្ទួយ​អនាគត​” ដែល​ចាត់​តាំង​ដោយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ សហ​ការ​ជា​មួ​យស​មា​គម​អ្នក​រួម​ស្រុក​កំ​ណើត​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គល់​កង់​ចំ​នួន​ ៥០ គ្រឿង​ មាន​តម្លៃ​សរុប​ ៨០ លាន​ដុង​ ជូន​ដល់​សិស្ស​ ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ រៀន​ពូ​កែ​លើ​ភូមិ​ឋាន​។

លោក​គឹមសិន​ អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ត្រឹង​ដេ ចែក​រំលែក​៖ “អំ​ណោយ​ដូច​ជា​កង់​នេះ​ ពិត​ជា​ចាំ​បាច់​ណាស់​ ព្រោះ​ជួយ​ឱ្យ​សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ភាគ​តិច​មាន​ជីវ​ភា​ពលំ​បាក​ មា​នល​ក្ខណៈ​ទៅ​សា​លា​ងាយ​ស្រួល​ជាង​។ នេះ​ក៏​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត ​ដើម្បី​ប្អូន​ៗបន្ត​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។”

តាម​ប្រ​សាសន៍​លោក ​ស្រី​ង្វៀង​ធី​ញ៉ឺធ្វី​  ប្រ​ធាន​សមា​គម​អ្នក​រួម​ស្រុក​កំ​ណើត​ទី​ក្រុង​កឹង​ធើ កម្ម​វិធី​នេះ ​បាន​ចាត់​តាំង​ឡើង​ក្នុង​បំ​ណង​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ក្នុង​ការ​ងារ​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ កង់​ដែល​បាន​ប្រ​គល់​ជូន​ប្អូន​ៗនេះ​ មិន​ត្រឹម​តែ​ជា​មធ្យោ​បាយ​ជំនួយ​ដល់​ការ​ធ្វើ​ដំ​ណើរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប្រ​កប​ដោយ​អត្ថ​ន័យ​ផ្នែក​ ស្មារតី​យ៉ាង​ជ្រាល​ជ្រៅ​ ផ្តល់​ទំនុក​ចិត្ត​និង​ឆន្ទៈ​ដើម្បី​ប្អូន​ៗ បន្ត​ឈាន​ឡើង​ក្នុង​ការ​រៀន​សូ​ត្រ​៕

                                     ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ