ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/07/2026 - 21:26

ប្រ​ញាប់​ប្រញាល់​ពិ​និត្យ​ឡើង​វិញ​ និង​សម្រេច​របាយ​ការណ៍​ស៊ី​ជម្រៅ​ ដើម្បី​នាំ​យក​លទ្ធ​ផល​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ក្នុង​ទាញ​យក​ជាក់​ស្តែង​ 

(CTO) - លោក​ង៉ោវ៉ាំង​ត្វឹង​ រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​ សង្កត់​ធ្ងន់​ថា​ ទិន្ន​ន័យ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ជា​ប្រ​ភព​ព័ត៌​មាន​ដែល​មាន​តម្លៃ​គតិ​យុត្ត​ខ្ពស់​ និង​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ស្ថា​ប័ន​ស្ថិតិ​ធ្វើ​បច្ចុប្បន្ន​ភាព​មូល​ដ្ឋាន​ទិន្ន​ន័យ​ ដើម្បី​បម្រើ​ការ​ផ្លាស់​ប្តូរ​ឆ្នាំ​គំ​រូ​ប្រៀប​ធៀប​។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​គណ​នា​ទំ​ហំ​ GDP បាន​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មូល​ដ្ឋាន​រៀប​ចំ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ស្រប​តាម​សភាព​ការណ៍​ជាក់​ស្តែង​ផង​។

លោក​ង៉ោវ៉ាំង​ត្វឹង​ រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ថ្នាក់​មជ្ឈិម​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦។ កិច្ច​ប្រ​ជុំ​នេះ​រៀប​ចំ​ឡើង​តាម​រូប​ភាព​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ តភ្ជាប់​ទី​តាំង​ស្ថា​ប័័នស្ថិតិ​ខេត្ត​ ក្រុង​នា​នា​។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​បណ្តា​សមា​ជិក​នៃ​គណៈ​ចង្អុល​ការ​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ របស់​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​ស្ថិតិ​ទី​ក្រុង​កឹង​ធើ។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​ស្ថិតិ​ទី​ក្រុង​កឹង​ធើ។

ការ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ គឺ​ជា​ការ​ជំរឿន​ទ្រង់​ទ្រាយ​ធំ​ ក្នុង​គោល​បំ​ណង​ប្រ​មូល​ព័ត៌​មាន​គ្រប់​គ្រាន់​ គ្រប់​ជ្រុង​ជ្រោយ​ និង​សត្យា​នុម័ត​អំ​ពី​តថភាព​សកម្ម​ភាព​របស់​បណ្តា​គ្រឹះ​ស្ថាន​សេដ្ឋ​កិច្ច​ទូ​ទាំង​ប្រ​ទេស​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​កសាង​យុទ្ធ​សាស្ត្រ​ និង​រៀប​ចំ​គោ​លន​យោ​បាយ​អភិវឌ្ឍ​ន៍ក្នុង​ដំ​ណាក់​កាល​ថ្មី​។

បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​តាំង​ពី​ដើម​ឆ្នាំ​២០២៦ ការ​ជំំរឿ​នទូ​ទៅ​នេះ​បាន​សម្រេច​ការ​ប្រ​មូល​ព័ត៌​មាន​ពី​អង្គ​ភាព​ជិត​ ៦,៣ លាន​ រួម​មាន​៖ អា​ជីវ​កម្ម​ សហ​ករណ៍​ មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ មូល​ដ្ឋាន​សាសនា​ និង​ជំនឿ​ អង្គ​ភាព​រដ្ឋ​បាល​និង​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ សមា​គម​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​។

អា​ស្រ័យ​ការ​ជំ​រុញ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ការ​ជំ​ររឿ​នសេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ជួយ​កាត់​បន្ថយ​ពេល​វេលា​ប្រ​មូល​ព័ត៌​មាន​ សម្រេច​ភារ​កិច្ច​តាម​ល្បឿន​កែ​សម្រួល​ និង​ប្រ​កាស​លទ្ធ​ផល​ដំ​បូង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ មុន​ ៧ ខែ​ប្រៀប​និង​ផែន​ការ​ដំ​បូង​។

យោង​តាម​លទ្ធ​ផល​ដំ​បូង​នៃ​ការ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ផ្នែក​អា​ជីវ​កម្ម​បន្ត​ដើរ​តួ​នា​ទី​ជា​កម្លាំង​ចលករ​សំ​ខាន់​ក្នុង​ការ​កំ​ណើន​នៃ​ខឿន​សេដ្ឋ​កិច្ច​។

ទោះ​បី​បរិយាកាស​ធ្វើ​អា​ជីវ​កម្ម​នៅ​ជួប​ការ​លំ​បាក​ច្រើន​ក្តី​ ចំ​នួន​អា​ជីវ​កម្ម​កំ​ពុង​ដំ​ណើរ​ការ​នៅ​តែ​រក្សា​បាន​និន្នាការ​កើន​ឡើង​ ដែល​ឆ្លុះ​បញ្ចាំង​ពី​សមត្ថ​ភាព​បន្ស៊ាំ​ និង​ការ​ងើប​ឡើង​វិញ​នៃ​ផ្នែក​អា​ជីវ​កម្ម​។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ទូ​ទាំង​ប្រ​ទេ​សមាន​អា​ជីវ​កម្ម​ចំ​នួន​ ៨៥៩.០៤៨ កំ​ពុង​ដំ​ណើរ​ការ​ និង​មាន​លទ្ធ​ផល​ផលិត​ធ្វើ​អា​ជីវ​កម្ម​ កើន​ឡើង​ ២,៤% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ និង​កើន​ឡើង​ ២៥,៥% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ក្នុង​នោះ​ អា​ជីវ​កម្ម​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ (FDI) កើន​ឡើង​ ៣៣,៩% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ពល​ករ​សរុប​បំ​ពេញ​ការ​ងារ​ក្នុង​វិស័យ​អា​ជីវ​កម្ម​ឆ្នាំ​២០២៥ សម្រេច​ជិត​ ១៧,៦ លាន​នាក់​ កើន​ឡើង​ ៧,៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ និង​កើន​ឡើង​ ១៩,៧% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ក្នុង​ឆ្នាំ​២០២៥ ទូ​ទាំង​ប្រ​ទេ​សមាន​មូល​ដ្ឋាន​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ឯក​ត្តបុគ្គល​ក្រៅ​វិស័យ​កសិ​កម្ម​ រុក្ខ​កម្ម​ និង​ជល​ផល​ ជិត​ ៥,៣ លាន​ កើន​ឡើង​ ១,១% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ទោះ​បី​ចំ​នួន​មូល​ដ្ឋាន​បន្ត​កើន​ឡើង​ក្តី​ ប៉ុន្តែ​ល្បឿន​កំ​ណើន​យឺត​ជាង​បើ​ធៀប​នឹង​ទិន្ន​ន័យ​ជំរឿន​ទូ​ទៅ​លើក​មុន​ៗ។ ចំ​នួន​ពល​ករ​ក្នុង​មូល​ដ្ឋាន​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ឯក​ត្តបុគ្គល​សម្រេច​ជិត​ ៨,៦ លាន​នាក់​ ថយ​ចុះ​ ១,១% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

តំ​ណាង​នា​យក​ដ្ឋាន​ស្ថិតិ​បង្ហាញ​ផលិត​ផល​លើ​ប្រ​ព័ន្ធ​ GIS ស្តី​ពី​លទ្ធ​ផល​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ក្នុង​កិច្ច​ប្រ​ជុំ​។

ទូ​ទាំង​ប្រ​ទេ​សមាន​សហ​ករណ៍​ចំ​នួន​ ១៧.១៤៥ កំ​ពុង​ដំ​ណើរ​ការ​ និង​មាន​លទ្ធ​ផល​ផលិត​ ធ្វើ​អា​ជីវ​កម្ម​។ ទ្រង់​ទ្រាយ​នេះ​បាន​កត់​ត្រា​អត្រា​ថយ​ចុះ​ ១% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ប៉ុន្តែ​កើន​ឡើង​ ១២% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ចំ​នួន​ពល​ករ​សរុប​បំ​ពេញ​ការ​ងារ​ក្នុង​សហ​ករណ៍​ គិត​ត្រឹម​ចុង​ឆ្នាំ​២០២៥ សម្រេច​ ១៥៦.៧៨៩ នាក់​។ កម្លាំង​ពល​ករ​នេះ​បាន​កត់​ត្រា​អត្រា​ថយ​ចុះ​ ៨,៩% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ និង​ថយ​ចុះ​ ៦,១% បើ​ធៀប​នឹង​ឆ្នាំ​​២០២០ បង្ហាញ​ពី​កម្រិត​រង​ឥទ្ធិ​ពល​ជាក់​លាក់​ពី​ដំ​ណើរ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ប្រ​ភព​ធន​ធាន​ផលិត​។

អង្គ​ភាព​រដ្ឋ​បាល​ និង​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ក្នុង​ឆ្នាំ​​២០២៥ បន្ត​ថយ​ចុះ​ទាំង​ចំ​នួន​អង្គ​ភាព​ និង​ពល​ករ​ បើ​ធៀប​នឹង​ឆ្នាំ​២០២០។ ការ​ថយ​ចុះ​នេះ​ ភាគ​ច្រើន​ដោយ​សារ​ដំ​ណើរ​ការ​រៀប​ចំ​ឡើង​វិញ​អង្គ​ការ​ចាត់​តាំង​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​ថ្នាក់​ និង​កែ​ទម្រង់​ប្រ​ព័ន្ធ​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​។

ក្នុង​ឆ្នាំ​២០២៥ ទូ​ទាំង​ប្រ​ទេ​សមាន​អង្គ​ភាព​រដ្ឋ​បាល​និង​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ចំ​នួន​ ៧០.៩០០ អង្គ​ភាព​ ថយ​ចុះ​ ១៦,៤% បើ​ធៀប​នឹង​ឆ្នាំ​​២០២០ ជា​មធ្យម​ក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥ ថយ​ចុះ​ ៣,៥%/ឆ្នាំ​។ ចំ​នួន​ពល​ករ​ក្នុង​អង្គ​ភាព​រដ្ឋ​បាល​ និង​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ សម្រេច​ ៣.៦៩៣​.២០០ នាក់​ ថយ​ចុះ​ ២,២% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ជា​មធ្យម​ថយ​ចុះ​ ០,៤%/ឆ្នាំ​។

បណ្តា​សមា​គម​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​ចំ​នួន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ថយ​ចុះ​បន្តិច​បន្តួច​បើ​ធៀប​នឹង​ឆ្នាំ​២០២០។

កំ​ណើន​នៃ​វិស័យ​សមា​គម​ ភាគ​ច្រើន​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​ទម្រង់​ចាត់​តាំង​រដ្ឋ​បាល​នៅ​តាម​ភូមិ​ភាគ​ នាំ​ឱ្យ​មាន​ការ​បង្កើត​ថ្មី​សមា​គម​ និង​សម្ព័ន្ធ​សមា​គម​ជា​ច្រើន​។

ក្នុង​ឆ្នាំ​២០២៥ ទូ​ទាំង​ប្រ​ទេ​សមាន​សមា​គម​ចំ​នួន​ ១១.៥០០ កំ​ពុង​ដំ​ណើរ​ការ​ កើន​ឡើង​ ៨២,១% បើ​ធៀប​នឹង​ឆ្នាំ​​២០២០ ចំ​នួន​ពល​ករ​សម្រេច​ ៣៤.២០០ នាក់​ កើន​ឡើង​ ៩,៨% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ក្នុង​ពេល​នោះ​ ចំ​នួន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​កំ​ពុង​ដំ​ណើរ​ការ​នៅ​វៀត​ណាម​មាន​ ១៧៦ អង្គ​ការ​ ថយ​ចុះ​ ៤,៣% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ចំ​នួន​ពល​ករ​មាន​ជាង​ ២.៧០០ នាក់​ ថយ​ចុះ​ ៤០,៧% បើ​ធៀប​នឹង​ឆ្នាំ​២០២០។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តា​ញស្ថិតិ​ទី​ក្រុង​កឹង​ធើ។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ង៉ោវ៉ាំង​ត្វឹង​ សង្កត់​ធ្ងន់​ថា​ ទិន្ន​ន័យ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ ជា​ប្រ​ភព​ព័ត៌​មាន​មាន​តម្លៃ​គតិ​យុត្ត​ខ្ពស់​ និង​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ស្ថា​ប័ន​ស្ថិតិ​ធ្វើ​បច្ចុប្បន្ន​ភាព​មូល​ដ្ឋាន​ទិន្ន​ន័យ​ ដើម្បី​បម្រើ​ការ​ផ្លាស់​ប្តូរ​ឆ្នាំ​គំ​រូ​ប្រៀប​ធៀប​។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​ជួយ​គណ​នា​ទំ​ហំ​ GDP បាន​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មូល​ដ្ឋាន​រៀប​ចំ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ទៀត​ផង​។

រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​សំ​ណូម​ពរ​គណៈ​ចង្អុល​ការ​ជំរឿន​សេដ្ឋ​កិច្ច​ទូ​ទៅ​ឆ្នាំ​២០២៦ គ្រប់​ថ្នាក់​ ប្រ​ញាប់​ប្រញាល់​ពិ​និត្យ​ឡើង​វិញ​ និង​សម្រេច​របាយ​ការណ៍​ជំ​ររឿ​នទូ​ទៅ​ រួម​ជា​មួយ​នឹង​ប្រ​ធាន​បទ​ពាក់​ព័ន្ធ​។ ជា​ពិ​សេស​ ត្រូវ​យក​លទ្ធ​ផល​ទៅ​ប្រើ​ប្រាស់​ក្នុង​ភាព​ជាក់​ស្តែង​ភ្លាម​ៗ ដោយ​បំ​ប្លែង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជា​ធន​ធាន​ឌីជី​ថល​ពិត​ប្រាកដ​ ជៀស​វាង​ការ​ទុក​ត្រឹម​តែ​ជា​ "តួ​លេខ​លើ​ក្រ​ដាស​" ដើម្បី​បម្រើ​ដោយ​ផ្ទាល់​ដល់​ការ​ងារ​ដឹក​នាំ​ និង​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ និង​វិស័យ​នីមួយៗ​។

សូម​កត់​សម្គាល់​ថា​ ប្រ​ព័ន្ធ​ទិន្ន​ន័យ​ត្រូវ​តែ​គោរព​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ស្នូល​៖ "ត្រឹម​ត្រូវ​ គ្រប់​គ្រាន់​ ស្អាត​ស្អំ​ រស់​រវើក​" ដោយ​ធា​នា​ការត​ភ្ជាប់​ និង​ចែក​រំលែក​។

ផ្ដើម​ពី​មេ​រៀន​បទ​ពិសោធន៍​ដក​ស្រង់​បាន​ក្នុង​ការ​ជំរឿន​លើក​នេះ​ វិស័យ​ស្ថិតិ​គប្បី​បន្ត​ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ទៅ​ក្នុង​ការ​ងារ​ជំ​នាញ​មុខ​ជំ​នាញ​៕

ត្វៀកទ្រិញ - ថា​ច់ធី​

ចែករំលែកអត្ថបទ