13/07/2026 - 22:11

បង្ក​ភាព​លោត​ផ្លោះ​សម្រាប់​តំ​បន់​ជន​បទ​ តំ​បន់​ភ្នំ​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២៦-២០៣៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) កំ​ពុង​បាន​អនុ​វត្ត​ជា​មួយ​នឹង​វិធី​សាស្រ្ត​និង​យន្ត​ការ​ថ្មី​ៗជា​ច្រើន​។ ដើម្បី​បង្ក​ភាព​លោត​ផ្លោះ​ ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ពន្លឿន​ដោះ​ស្រាយ​ការ​លំ​បាក​ និង​នាំ​យក​ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​។

ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​ និង​ធ្វើ​ឱ្យ​ទិដ្ឋភាព​តំ​បន់​ជន​បទ​ផ្លាស់​ថ្មី​។ រូប​ថត​៖ កសាង​ស្ពាន​ ផ្លូវ​ជន​បទ​នៅ​ទី​ក្រុង​កឹង​ធើ។

ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​

បន្ទាប់​ពី​រដ្ឋ​សភា​ដាក់​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៥៧/២០២៥/QH១៥ ចុះ​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ​ ឆ្នាំ​២០២៥ បាន​អនុ​ម័ត​លើ​គោល​ការណ៍​វិនិយោគ​កម្ម​វិធី​ ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ពន្លឿន​អនុ​វត្ត​។

លោក​ ង្វៀង​ហ្វាង​ហ៊ីប​ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ឱ្យ​ដឹង​៖ ចាប់​ពី​ដើម​ឆ្នាំ​ ២០២៦ មក​ដល់​ពេល​នេះ​ ការ​ងារ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​របប​ និង​ពង្រឹង​ប្រ​ព័ន្ធ​ចាត់​តាំង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗជា​ច្រើន​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អនុ​វត្ត​ព្រម​ៗគ្នា​លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស​។ ការ​រួម​បញ្ចូល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ ៣ ដំ​ណាក់​កាល​មុន​ ជំ​ហាន​ដំ​បូង​បង្ក​ជា​ដើម​ទង​ដឹក​នាំ​ បន្ថយ​ការ​បែក​ខ្ញែក​ក្នុង​ការ​គ្រប់​គ្រង​ កាត់​បន្ថយ​ការ​ជាន់​ភូមិ​សាស្រ្ត​ មុខ​សញ្ញា​ និង​ខ្លឹម​សារ​ឧបត្ថម្ភ​។ ទន្ទឹម​នឹង​នោះ​ បើក​ទូ​លាយ​តុល្យ​ភាព​ភូមិ​សាស្រ្ត​ដើម្បី​ភូមិ​ភាគ​ម្ចាស់​ការ​ផ្គួប​បញ្ចូល​ និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ធន​ធាន​។

ច្បាម​តាម​តម្រង់​ទិស​របស់​មជ្ឈិម​ ភូមិ​ភាគ​នា​នា​សន្សឹម​ៗធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​កម្ម​វិធី​តាម​ដែន​សមត្ថ​កិច្ច​។ តាម​រយៈ​នោះ​ ទី​ក្រុង​កឹង​ធើបាន​បង្កើត​គណៈ​ចង្អុល​ការ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​ និង​ដាក់​ឱ្យ​ប្រើ​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​ឆ្នាំ​ ២០២៦ និង​ដំ​ណាក់​កាល​ ២០២៦-២០៣០។ ទី​ក្រុង​នឹង​បែង​ប្រ​ភេទ​ឃុំ​នា​នា​ និង​មាន​ឃុំ​ចំ​នួន​ ៩ បាន​ចុះ​ឈ្មោះ​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០២៦។ ទន្ទឹម​នឹង​នោះ​ បាន​កំ​ណត់​ឃុំ​  សង្កាត់​ចំ​នួន​ ៣៨ និង​ភូមិ​ តំ​បន់​ចំ​នួន​ ៤០៦  ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ (ក្នុង​នោះ​មាន​ភូមិ​ និង​តំ​បន់​លំ​បាក​ខ្លាំង​ចំ​នួន​១៦៤) ធ្វើ​ជា​មូល​ដ្ឋាន​អនុ​វត្ត​គោ​លន​យោ​បាយ​។

តាម​ប្រ​សាសន៍​លោក​ ឡេវ៉ាំង​ភឿក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​  ភូមិ​ភាគ​ បាន​ដាក់​ឱ្យ​ប្រើ​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​ ដំ​ណាក់​កាល​ ២០២៦-២០៣០; ម្ចាស់​ការ​ដាក់​ឱ្យ​ប្រើ​ក្រម​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​  និង​ឃុំ​ជន​បទ​ថ្មី​ទំនើប​អនុ​វត្ត​លើ​ភូមិ​ឋាន​ខេត្ត​។ ចំ​ណែក​លោក​ ឡេវ៉ាំង​បៅ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ក្វាង​ទ្រី​ ឱ្យ​ដឹង​៖ ខេត្ត​ផ្តុំ​កម្លាំង​អនុ​វត្ត​កម្ម​វិធី​តាម​ទិស​ដៅ​អាទិ​ភាព​លើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ការ​ងារ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ៗ និង​លើក​កម្ពស់​កៀក​ជិត​សេ​វា​សង្គម​មូល​ដ្ឋាន​។ ក្នុង​ឆ្នាំ​ ២០២៦ ខេត្ត​ផ្តុំ​កម្លាំង​ចង្អុល​ការ​ឃុំ​ចំ​នួន​ ១៤ ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ និង​ជ្រើស​រើស​ឃុំ​ចំ​នួន​ ២ ធ្វើ​ជា​គំ​រូ​កសាង​ជន​បទ​ថ្មី​ទំនើប​ ដំ​ណាក់​កាល​ ២០២៦-២០៣០ ដើម្បី​វាយ​តម្លៃ​ ធ្វើ​ឱ្យ​សុក្រឹត​ និង​បើក​ទូ​លាយ​ជា​បណ្តើ​រៗ។

ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​ បង្ក​ភាព​លោត​ផ្លោះ​

ឆ្នាំ​ ២០២៦ ជា​ឆ្នាំ​ដំ​បូង​អនុ​វត្ត​កម្ម​វិធី​រួម​បញ្ចូល​ មាន​វិសាល​ភាព​ធំ​ទូ​លាយ​ ខ្លឹម​សារ​ច្រើន​ ទាក់​ទង​ដល់​ក្រ​សួង​ ផ្នែក​ ភូមិ​ភាគ​ និង​ក្រុម​មុខ​សញ្ញា​ទទួល​ផល​ជា​ច្រើន​។ អា​ស្រ័យ​ហេ​តុ​នោះ​ ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​នៅ​មាន​ចំ​ណុច​ខ្វះ​ខាត​មួយ​ចំ​នួន​។ ជាក់​ស្តែង​៖ លទ្ធ​ផល​អនុ​វត្ត​រហូត​មក​ដល់​ពេល​នេះ​ ជា​សំ​ខាន់​ប្រ​មូល​ផ្តុំ​លើ​ផ្នែក​ធ្វើ​ឱ្យ​សុក្រឹត​របរ​ ធ្វើ​ឱ្យ​រឹង​មាំ​ប្រ​ព័ន្ធ​ចាត់​តាំង​ រៀប​ចំ​ផែន​ការ​ និង​ប្រ​ភព​ធន​ធាន​; ការវិ​វត្ត​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​នៅ​មិន​ទាន់​ច្បាស់​លាស់​; ល្បឿន​អនុ​វត្ត​រវាង​ភូមិ​ភាគ​នា​នា​មិន​ទាន់​ស្មើ​គ្នា​ និង​លទ្ធ​ផល​រំ​សាយ​ទុន​នៅ​ទាប​...។

ចំ​ពោះ​ភាព​ជាក់​ស្តែង​នេះ​ ក្នុង​នាម​ជា​ស្ថា​ប័ន​ដឹក​នាំ​កម្ម​វិធី​ លោក​ ង្វៀង​ហ្វាង​ហ៊ីប​ ឱ្យ​ដឹង​៖ ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​នឹង​បន្ត​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ តាម​ដាន​ បូក​សរុប​ និង​រៀប​ចំ​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​ជាប់​ជំ​ពាក់​ ។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ភូមិ​ភាគ​នា​នា​ដែល​អនុ​វត្ត​យឺត​យ៉ាវ​ និង​រាយ​ការណ៍​ទាន់​ពេល​វេលា​ទៅ​ថ្នាក់​លើ​ចំ​ពោះ​ខ្លឹម​សារ​ដែល​ហួស​ដែន​សមត្ថ​កិច្ច​។

ដើម្បី​ជំ​រុញ​ល្បឿន​អនុ​វត្ត​រំ​សាយ​ថវិកា​ក្នុង​ ៦ ខែ​ចុង​ឆ្នាំ​ លោក​ តា​អាញ​ត្វឹង​ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ហិរញ្ញ​វត្ថុ​ បាន​ស្នើ​ឱ្យ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ក្រ​សួង​ជន​ជាតិ​និង​សាសនា​ គប្បី​ពន្លឿន​ការ​ត្រួត​ពិ​និត្យ​ ប្រ​មូល​ និង​ដោះ​ស្រាយ​សំណើ​របស់​ភូមិ​ភាគ​; បំ​ពេញ​បន្ថែម​នូវ​ការ​ណែ​នាំ​ដែល​នៅ​ខ្វះ​ខាត​ ឬ​ខ្លឹម​សារ​ដែល​មិន​ទាន់​ឯក​ភាព​ ដើម្បី​ធា​នា​ប្រ​កប​ដោយ​លក្ខ​ណៈព្រម​ៗគ្នា​ដល់​ភូមិ​ភាគ​អនុ​វត្ត​។ ផ្នែក​ខាង​ភូមិ​ភាគ​នា​នា​ ឆាប់​កសាង​ និង​ដាក់​ឱ្យ​ប្រើ​នូវ​គោល​ការណ៍​ លក្ខ​ឋាន​ និង​កម្រិត​ផ្តល់​ថវិកា​នៅ​ភូមិ​ភាគ​។ ម្ចាស់​ការ​ដាក់​ឱ្យ​ប្រើ​នូវ​យន្ត​ការ​គោ​លន​យោ​បាយ​ផ្សេង​ៗទៀត​តាម​ដែន​សមត្ថ​កិច្ច​ ដើម្បី​ធ្វើ​ឱ្យ​មូល​ដ្ឋាន​ច្បាប់​សុក្រឹត​គ្រប់​គ្រាន់​។

ដើម្បី​អនុ​វត្ត​កម្ម​វិធី​មាន​ប្រ​សិទ្ធ​ភាព​ ឧប​នា​យក​រដ្ឋ​មន្ត្រី​  ហូក្វឹក​យុង​ សំ​ណូម​ពរ​ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ពន្លឿន​អនុ​វត្ត​ភារ​កិច្ច​ ពង្រីក​ស្មារតី​ម្ចាស់​ការ​ ទទួល​ខុស​ត្រូវ​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​។ ប្តេជ្ញា​ឆ្នាំ​ ២០២៦ រំ​សាយ​ថវិកា​មជ្ឈិម​ប្រ​គល់​ ១០០%... ពិ​សេស​ ការ​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​អនុ​វត្ត​កម្ម​វិធី​ត្រូវ​ធា​នា​មាន​ចំ​ណុច​ស្នូល​ ចំ​ណុច​សំ​ខាន់​ ជៀស​វាង​រាត់​រាយ​ ផ្តុំ​កម្លាំង​អាទិ​ភាព​ប្រ​ភព​ធន​ធាន​ដល់​តំ​បន់​លំ​បាក​។ កំ​ណត់​ច្បាស់​តម្រូវ​បន្ទាន់​អំ​ពី​ដី​ធារ​ផ្ទះ​ ផ្ទះ​សម្បែង​ ដី​ផលិត​ អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សង្គម​ចាំ​បាច់​ ដើម្បី​រៀប​ចំ​ប្រ​ភព​ធន​ធាន​ឱ្យ​បាន​សម​ស្រប​៕

ត. ត្រិញ - វិមាន​

ចែករំលែកអត្ថបទ