ក្រោយពីច្រើនឆ្នាំចាកឆ្ងាយស្រុកធ្វើការរកស៊ីចិញ្ចឹមជីវិត បងទ្រីវធូយ នៅភូមិកិញងៃ២ ឃុំវិញឡើយ (ទីក្រុងកឹងធើ) វិលមកស្រុកជាមួយបំណងរកទិសដៅស្ថិរភាពដើម្បីកសាងជីវភាពយូរអង្វែង។ ឃើញគ្រួសារមានផ្ទៃដីធំទូលាយ ប្រភពចំណីមានស្រាប់ពីផលិតកសិកម្ម បងធូយ សម្រេចចិត្តបង្កើតអាជីពពីទម្រង់ចិញ្ចឹមក្របីបន្តពូជគួបផ្សំផលិតកសិកម្ម។

ទម្រង់ចិញ្ចឹមក្របីបន្តពូជរបស់បង ទ្រីវធូយ សន្សឹមៗអភិវឌ្ឍស្ថិរភាព។
ឆ្នាំ២០២៥ ពីចំនួនទុនសន្សំបាន បងធូយ ចំណាយប្រហែល ៣៥០ លានដុង កសាងរោងនិងទិញក្របីពូជ ៩ ក្បាល។ “មុនពេលធ្វើខ្ញុំក៏គិតច្រើនណាស់ ព្រោះចិញ្ចឹមក្របីបន្តពូជត្រូវការចំណាយពេលយូរ មិនអាចគិតដល់រឿងយកដើមវិញឆាប់បានទេ។ ប៉ន្តែប្រសិនបើស៊ូទ្រាំលំបាកក្នុងការថែទាំ គឺហ្វូងក្របីនឹងឆាប់ធំ ស្ថិរភាព” បងធូយ ឱ្យដឹងដូច្នេះ។
ពីប៉ុន្មានថ្ងៃដំបូងនៅថ្មីថ្មោង បងធូយ សន្សឹមៗដកបទពិសោធន៍ថែទាំហ្វូងក្របី និងសុក្រឹតវិធីធ្វើសមស្របជាមួយលក្ខណៈគ្រួសារ។ មកដល់ពេលនេះពីក្របី ៩ ក្បាលដំបូង បានកើនឡើង ១២ ក្បាល។ ថ្មីៗនេះ បងលក់ ២ ក្បាល បានប្រាក់ ៦១ លានដុង និងបន្តវិនិយោគទៀត។
ដើម្បីរក្សាទម្រង់ បងធូយ អនុវត្តវិធីធ្វើគួបផ្សំរវាងចិញ្ចឹមនិងដាំដុះ។ បងជួលដី ២៧ កុង ដើម្បីផលិតស្រូវផងនិងមានស្មៅធ្វើចំណីឱ្យហ្វូងក្របីផង។ ចំបើងក្រោយពីប្រមូលផលស្រូវក៏បានប្រមូលសម្រាប់ចិញ្ចឹមសត្វ ជួយបន្ថយថវិកានិងម្ចាស់ការបានប្រភពចំណី។ តាមបងធូយ ចិញ្ចឹមក្របីមិនមែនជាទិសដៅធ្វើមានឆាប់ទេ គឺត្រូវមានការព្យាយាម។ អ្នកចិញ្ចឹមត្រូវកំណត់ថា នេះជាដំណាក់កាលសន្សំសំចៃ ដើម្បីបង្កើតហ្វូងសត្វរយៈពេលវែង។
លោកង្វៀងវ៉ាំងសាង ក៏នៅភូមិភាគនិយាយ៖ “សព្វថ្ងៃមិនសូវមានគ្រួសារណាចិញ្ចឹមក្របីទេ ព្រោះត្រូវការទុននិងរយៈពេលថែទាំយូរអង្វែង។ តែបងធូយ មានទិសដៅដោយឡែក ចេះឆ្លៀតលក្ខណៈមានស្រាប់ទើបទម្រង់អភិវឌ្ឍល្អ។ វិធីធ្វើនេះគួរបានមាមីងដកពិសោធន៍រៀននិងធ្វើតាម”។
លោកអូវត្វងហាវ អនុប្រធានសមាគមកសិករឃុំវិញឡើយ ឱ្យដឹង៖ “ទម្រង់របស់បងទ្រីវធូយ បានបង្ហាញពីស្មារតីម្ចាស់ការក្នុងបង្កើតអាជីព ដោយចេះគួបផ្សំរវាងចិញ្ចឹមសត្វនិងផលិតកសិកម្ម។ ភូមិភាគបានចាត់តាំងឱ្យសមាជិកកសិករមកទស្សនាផ្លាស់ប្តូរបទពិសោធន៍នៅគ្រួសារបងធូយ។ តាំងពីនោះកសិករជាច្រើនវាយតម្លៃខ្ពស់វិធីធ្វើម្ចាស់ពីប្រភពចំណី បន្ថយចំណាយ និងសមស្របជាមួយលក្ខណៈផលិតរបស់កសិករ”។
“រឿងរបស់បងធូយ បញ្ជាក់ឱ្យឃើញការបង្កើតអាជីពមិនស្ថិតនៅការស្វែងរកបណ្តាឱកាសថ្មីទេ តែនៅត្រង់លទ្ធភាពរកឃើញសក្តានុពលពីប្រការធ្លាប់ស្គាល់ ចេះអត់ធ្មត់ព្យាយាមតាមការជ្រើសរើសរបស់ខ្លួន” លោកអូវត្វងហាវ ឱ្យដឹងដូច្នេះ៕
គីមងុក - ចន្ថា