គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគទីក្រុង លើកទី ៩ នីតិកាលទី ១ (បើកទូលាយ) បូកសរុបបណ្តោះអាសន្នការអនុវត្តនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មជ្ឈិម។

អ្នកតំណាងចូលរួមក្នុងឱកាសបើកកិច្ចប្រជុំ។
ដឹកនាំក្នុងកិច្ចប្រជុំ មានលោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង; លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនក្រុង; លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សក្រុង និងលោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង។

ប្រចាំការគណៈកម្មាធិការបក្សទីក្រុង ដឹកនាំដំណើរការបើកកិច្ចប្រជុំ។
ថ្លែងបញ្ជ្រាបនិងតម្រង់ទិសពិភាក្សាក្នុងកិច្ចប្រជុំ លោក ឡេក្វាងទុង បានបញ្ជាក់៖ សេចក្តីសម្រេចចិត្តបានបូកសរុបបណ្តោះអាសន្ននៅក្នុងកិច្ចប្រជុំលើកនេះ សុទ្ធសឹងជាសេចក្តីសម្រេចចិត្តសំខាន់ៗ មានអត្ថន័យជាយុទ្ធសាស្ត្រ យូរអង្វែង ជះឥទ្ធិពលដោយផ្ទាល់ដល់វិស័យសំខាន់ៗរបស់ប្រទេសជាតិនិងទីក្រុង។ ទាំងនេះគឺជាការតម្រង់ទិសដ៏ធំធេងរបស់មជ្ឈិម ដើម្បីដោះស្រាយចំណុចរាំងស្ទះនៃការអភិវឌ្ឍ បង្កជាកម្លាំងចលករកំណើនថ្មី លើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ អភិវឌ្ឍន៍ឆាប់រហ័ស និងប្រទេសជាតិរឹងមាំក្នុងដំណាក់កាលថ្មី។ ចំពោះទីក្រុងកឹងធើ ការអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនេះកាន់តែមានអត្ថន័យសំខាន់ ពិសេសគឺក្នុងបរិការណ៍ដែលទីក្រុងកំពុងបន្តអនុវត្តទិសដៅកសាងនិងអភិវឌ្ឍន៍ កឹងធើក្លាយជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង មានតួនាទីជាកម្លាំងចលករសាយភាយទូទាំងតំបន់។
.
លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងតម្រង់ទិសខ្លឹមសារនៃកិច្ចពិភាក្សាជាក្រុម។
តាមប្រសាសន៍លេខាគណៈកម្មាធិការបក្សទីក្រុង រយៈពេលកន្លង ទីក្រុងបានផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្ត សម្រេចបានលទ្ធផលដំបូងដ៏សំខាន់មួយចំនួន។ គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់បានជ្រាបអំពីទីតាំង តួនាទីរបស់សេចក្តីសម្រេចចិត្តបានលើកកម្ពស់; ភារកិច្ចជាច្រើនបានធ្វើឱ្យទៅជាភាពជាក់ស្តែង; វិស័យមួយចំនួនមានជំហានវិវឌ្ឍន៍ជាវិជ្ជមាន; យន្តការជាច្រើនបានសហការ មានរបៀបធ្វើថ្មី និងទម្រង់ថ្មីបានកកើតឡើង។
ថ្វីដ្បិតដូច្នេះក្តី ត្រូវតែទទួលស្គាល់ដោយស្មោះត្រង់ លទ្ធផលដែលសម្រេចបាននៅតែមិនសក្តិសមនឹងតម្រូវការ ទិសដៅនិងក្តីសង្ឃឹមបានដាក់ចេញ។ កន្លែងមួយចំនួនការបញ្ជ្រាប ធ្វើ សេចក្តីសម្រេចចិត្តឱ្យទៅជាភាពជាក់ស្តែងនៅយឺតយាវនិងរួមៗ; ការចាត់តាំងអនុវត្តមានពេលខ្លះ កន្លែងខ្វះមិនទាន់ម៉ឺងម៉ាត់។ ភារកិច្ចមួយចំនួននៅខ្វះផលិតផលជាក់ស្តែង និងខ្វះលំនាំដំណើរការច្បាស់លាស់; កិច្ចសហការរវាងគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ មានផ្នែកខ្លះមិនទាន់សមកាលកម្ម។ ការតាមដាន ត្រួតពិនិត្យ ដាស់តឿន និងការវាយតម្លៃលទ្ធផលអនុវត្តមិនបានញាប់ញឹកនិងហ្មត់ចត់។
លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរក្រុមពិភាក្សានានាផ្តុំកម្លាំងវិភាគស៊ីជម្រៅ ធ្វើឱ្យច្បាស់នូវបញ្ហាជាក់ស្តែងកំពុងដាក់ចេញ ការងារធ្វើបាន មូលហេតុមកពីអ្វី ហើយនៅពេលខាងមុខត្រូវធ្វើអ្វី ដើម្បីបង្កភាពវិវឌ្ឍន៍ច្បាស់ជាងទៀត។ ក្រុមពិភាក្សាទាំងអស់ គប្បីពង្រីកស្មារតីទទួលខុសត្រូវ ស្រាវជ្រាវឯកសារដោយហ្មត់ចត់ ច្បាមលើភាពជាក់ស្តែងរបស់ផ្នែក វិស័យ ភូមិភាគ និងអង្គភាពរបស់ខ្លួន។ ពិភាក្សាអំពីការងារដឹកនាំ ចង្អុលការ បញ្ជ្រាប ធ្វើឱ្យជាក់ស្តែង និងចាត់តាំងផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្ត; លទ្ធផលដែលលេចធ្លោ វិវឌ្ឍន៍ច្បាស់លាស់ គំរូល្អ និងរបៀបធ្វើមានប្រសិទ្ធភាព; រាល់ភាពខ្វះចន្លោះ ការលំបាក បញ្ហាជំពាក់ជំពិន ចំណុចរាំងស្ទះក្នុងដំណើរការអនុវត្ត; មូលហេតុខ្វះចន្លោះ ការលំបាក បំផុតគឺមូលហេតុអត្តនោម័តិ និងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គភាព ភូមិភាគជាប់ពាក់ព័ន្ធ; សំណើភារកិច្ច វិធានការសំខាន់ៗក្នុងពេលខាងមុខ ធានាច្បាស់ការងារ ច្បាស់ដំណើរការ អាចយកទៅអនុវត្តបាន មានអាសដ្ឋានអនុវត្តជាក់លាក់។ ទន្ទឹមនឹងនោះ ហ៊ានស្នើមជ្ឈិមនិងទីក្រុងនូវខ្លឹមសារដែលត្រូវដោះស្រាយ បំពេញបន្ថែម កែតម្រូវ ឬប្រមូលផ្តុំចង្អុលការ។
បន្ទាប់ពីបើកកិច្ចប្រជុំ អង្គប្រជុំបានបែងចែកការពិភាក្សាជា ៥ ក្រុម ចំណាយពេលមួយព្រឹកដើម្បីពិភាក្សាលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រចំនួន ១០ របស់មជ្ឈិម រួមមាន៖ សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ អំពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧); សេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី; សេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីផ្លាស់ថ្មីការងារកសាងនិងអនុវត្តច្បាប់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; សេចក្តីសម្រេចចិត្តលេខ ៦៨-NQ/TW ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីអភិវឌ្ឍសេដ្ឋកិច្ចឯកជន (សេចក្តីសម្រេចចិត្តលេខ ៦៨); សេចក្តីសម្រេចិត្តលេខ ៧០-NQ/TW ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីធានាសន្តិសុខថាមពលប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (សេចក្តីសម្រេចចិត្តលេខ ៧០); សេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីភាពលោតផ្លោះអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល; សេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ អំពីវិធានការលោតផ្លោះមួយចំនួន ពង្រឹងការការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន (សេចក្តីសម្រេចចិត្តលេខ ៧២); សេចក្តីសម្រេចចិត្តលេខ ៧៩-NQ/TW ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ អំពីអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ; សេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ អំពីការអភិវឌ្ឍវប្បធម៌វៀតណាម (សេចក្តីសម្រេចចិត្តលេខ ៨០); សេចក្តីសម្រេចចិត្តលេខ ១០-NQ/TW ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ អំពីអភិវឌ្ឍសេដ្ឋកិច្ចមានទុនវិនិយោគពីបរទេស។

លោកស្រី ត្រឹងធីធៀងធឺ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំទ្រឿង ថាញ់ ពិភាក្សានៅក្រុមទី ២។
ពិនិត្យជារួម យោបល់ពិភាក្សាទាំង៥ក្រុម គឺសុទ្ធតែមានចំណុចស្នូលសំខាន់ៗ មានគុណភាព កៀកនឹងភាពជាក់ស្តែងរបស់ទីក្រុង ភូមិភាគ អង្គភាពនានា និងត្រូវតាមការណែនាំ តម្រង់ ទិសរបស់ប្រចាំការគណៈកម្មាធិការបក្សទីក្រុង។
ក្រុមទី ១ (មានអ្នកតំណាង ១០៦ នាក់) លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ពិភាក្សាពីលទ្ធផល ការលំបាក វិធានការអនុវត្តនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មជ្ឈិម; លោក ង្វៀងវុាំងត្រេវ នាយករងប្រចាំការកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ពិភាក្សាពីអនុវត្តផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៨០; លោក ម៉ាយវុាំងតិន លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំផុងហ៊ីប និងលោក វ៉វុាំងតឹង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ថូកណូក ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨; លោក ផាមត្វឹង សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំមីទូ និងលោក ង្វៀងទ្រីយុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់វិញភឿក ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧…។
ក្រុមទី ២ (មានអ្នកតំណាង ៩៨ នាក់) លោកស្រី ត្រឹងធីធៀងធឺ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំទ្រឿងថាញ់ ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ និងសេចក្តីសម្រេចចិត្តលេខ ៧២; លោកស្រី ហ្វិញធីយីមង៉ុក សមាជិកាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំដាយង៉ាយ ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧…។

លោក ឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ ពិភាក្សានៅក្រុមទី៣។
ក្រុមទី៣ (មានអ្នកតំណាង ៥៧ នាក់) លោក ឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ និងសេចក្តីសម្រេចចិត្តលេខ ៧២; លោក តូត្វឹងងៀ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ទ្រុងញឹត ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ និងសេចក្តីសម្រេចចិត្តលេខ ៦៨…។
ក្រុមទី៤ (មានអ្នកតំណាង ៤៨ នាក់) លោក ឡេថាញតឹម សមាជិកគណៈកម្មាធិការបក្សទី ក្រុង ប្រធានមន្ទីរហិរញ្ញវត្ថុ ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨; លោក ហ្វាងក្វឹកកឿង នាយកមន្ទីរសុខាភិបាល ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២។

លោក ហាវ៉ូវស៊ើង នាយកមន្ទីរឧស្សាហពាណិជ្ជកម្ម ពិភាក្សានៅក្រុមទី៥។
ក្រុមទី៥ (មានអ្នកតំណាង ៥៧ នាក់) លោក ហាវ៉ូវស៊ើង នាយកមន្ទីរឧស្សាហពាណិជ្ជកម្ម ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ៧០; លោក ត្រឹងថាយង៉ីម លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំថាញ់ភូ ពិភាក្សាពីអនុវត្តសេចក្តីសម្រេចចិត្តលេខ៥៧ និងសេចក្តីសម្រេចចិត្តលេខ៦៨…។
តាមកម្មវិធីនៃកិច្ចប្រជុំ ពេលរសៀល ប្រចាំការគណៈកម្មាធិការបក្សទីក្រុង ធ្វើការជាមួយប្រធានក្រុម និងលេខាធិការរបស់ក្រុមពិភាក្សា ដើម្បីក្តាប់ពីស្ថានភាព តម្រង់ទិសអំពីខ្លឹមសាររួម និងឯកភាពលើបញ្ហាមួយចំនួនដែលគប្បីរាយការណ៍នៅក្នុងកិច្ចប្រជុំ។ តំណាងមន្ទីរ ផ្នែកបានប្រគល់ឱ្យទទួលបន្ទុកលើខ្លឹមសារនៃសេចក្តីសម្រេចចិត្ត រាយការណ៍ ស្រាយបំភ្លឺ និងធ្វើឱ្យច្បាស់នូវយោបល់ពិភាក្សារបស់អ្នកតំណាង។ ប្រចាំការគណៈកម្មាធិការបក្ស បានថ្លែងចង្អុលការដូច្នេះ៕
អាញយុង - វិមាន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
