ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2026 - 22:16

អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ធា​នា​មាន​ប្រ​សិទ្ធ​ភាព​ ទាន់​ពេល​ ចំ​គោល​ដៅ​ និង​ចំ​មុខ​សញ្ញា​ 

(អ.ឡ​) - នា​ព្រឹក​ថ្ងៃ​ទី​៨ ខែក​ក្កដា​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ការ​ជា​មួយ​ការិយា​ល័យ​សម្រប​សម្រួល​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​ និង​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​ អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ និង​ទិស​ដៅ​ ភារ​កិច្ច​ក្នុង​ពេល​ខាង​មុខ​។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​។

យោង​តាម​ការិយា​ល័យ​សម្រប​សម្រួល​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​ ច្បាម​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​ ការ​ងារ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​អនុ​វត្ត​យ៉ាង​ប្រ​ញាប់​ប្រញាល់​ ជា​ជំ​ហាន​ៗធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​គតិ​យុទ្ធ​ និង​យន្ត​ការ​ចាត់​តាំង​អនុ​វត្ត​។ មក​ដល់​ពេល​នេះ​ មាន​កម្ម​វិធី​ចំ​នួន​ ២ ក្នុង​ចំ​ណោម​ ៥ នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​ប្រ​កាស​ផែន​ការ​អនុ​វត្ត​ដំ​ណាក់​កាល​ ២០២៦-២០៣០ និង​ឆ្នាំ​ ២០២៦ រួម​មាន​៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២៦-២០៣៥ កម្ម​វិធី​ទិស​ដៅ​ជាតិ​បង្ការ​និង​ប្រ​ឆាំង​គ្រឿង​ញៀន​ រហូត​ដល់​ឆ្នាំ​ ២០៣០។ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​ ដំ​ណាក់​កាល​ ២០២៦-២០៣៥ កម្ម​វិធី​ទិស​ដៅ​ជាតិ​ធ្វើ​ទំនើប​កម្ម​ លើក​កម្ពស់​គុណ​ភាព​អប់​រំ​និង​បណ្តុះ​បណ្តា​ល ដំ​ណាក់​កាល​ ២០២៦-២០៣៥ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​និង​ចំ​នួន​ប្រ​ជា​ជន​ ដំ​ណាក់​កាល​ ២០២៦-២០៣៥ កំ​ពុង​ប្រ​ញាប់​ប្រញាល់​ធ្វើ​ឱ្យ​សុក្រឹត​ផែន​ការ​អនុ​វត្ត​តាម​បទ​ប្បញ្ញត្តិ​។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

ទី​ក្រុង​បាន​ធ្វើ​ឱ្យ​សុក្រឹត​គណៈ​ចង្អុល​ការប​ណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ លក្ខ​ន្តិកៈ​សកម្ម​ភាព​ និង​បែង​ចែក​ភារ​កិច្ច​ដល់​សមា​ជិក​ម្នាក់​ៗ។ ទី​ក្រុង​ក៏​បាន​ធ្វើ​ការ​បែង​ចែក​ក្រុម​ឃុំ​ ក្នុង​ឆ្នាំ​ ២០២៦ នេះ​ ខិត​ខំ​មាន​ហោច​ណាស់​ ៦ ឃុំ​ ជា​សា​វន្ត​សម្រេច​ក្រម​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​ ២០២៦-២០៣០ យោង​លើ​មូល​ដ្ឋាន​ឃុំ​ចំ​នួន​ ៩ ដែល​បាន​ចុះ​ឈ្មោះ​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​។

ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​បាន​ប្រ​មូល​ផ្តុំ​អនុ​វត្ត​បណ្តា​បទ​ប្បញ្ញត្តិ​របស់​មជ្ឈិម​អំ​ពី​បទ​ដ្ឋាន​ក្រី​ក្រ​ ពហុ​វិមា​ត្រ​ ដំ​ណាក់​កាល​ ២០២៦-២០៣០ ឧបត្ថម្ភ​អភិវឌ្ឍ​ការ​ផលិត​ ធ្វើ​ពិពិធ​កម្ម​មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​លើក​កម្ពស់​សមត្ថ​ភាព​ជូន​ប្រ​ជា​ជន​។ ទី​ក្រុង​បាន​សម្រេច​ការ​កំ​ណត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២៦-២០៣០ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ សម្រាប់​ឆ្នាំ​ ២០២៦។

បណ្តា​អ្នក​តំ​ណាង​មាន​មតិ​យោបល់​ក្នុង​កិច្ច​ប្រ​ជុំ​។

នគរ​បាល​ទី​ក្រុង​បន្ត​អនុ​វត្ត​គម្រោង​បង្កើន​ការ​ងារ​បង្ការ​ បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ ខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ មាន​ ៥០% ឃុំ​ សង្កាត់​ គ្មាន​គ្រឿង​ញៀន​។ ផ្នែក​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ បន្ត​អនុ​វត្ត​បណ្តា​ភារ​កិច្ច​អំ​ពី​ការ​អភិ​រក្ស​ ជួស​ជុល​ និង​ពង្រីក​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​ អភិវឌ្ឍ​ន៍ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​ កី​ឡា​មូល​ដ្ឋាន​។ មន្ទីរ​សុខា​ភិបាល​បាន​ម្ចាស់​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ សរុប​តម្រូវ​ការវិ​និយោគ​លើស​ម្ភារៈ​បរិក្ខារ​ និង​ឧប​ករណ៍​វេជ្ជ​សាស្ត្រ​។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល បន្ត​អនុ​វត្ត​ភារ​កិច្ច​លើក​កម្ពស់​គុណ​ភាព​អប់​រំ​លើ​គ្រប់​ជ្រុង​ជ្រោយ​ អភិវឌ្ឍ​ន៍កង​ជួរ​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​គ្រប់​គ្រង​អប់​រំ​ ព្រម​ទាំង​ធ្វើ​ទំនើប​កម្ម​សម្ភារៈ​បរិក្ខារ​ជា​ជំ​ហាន​ៗ។

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​ ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​ជួប​ប្រ​ទះ​ការ​លំ​បាក​ អន់​ថយ​មួយ​ចំ​នួន​ដែល​ត្រូវ​ប្រ​មូល​ផ្តុំ​ដោះ​ស្រាយ​។ ជាក់​ស្តែង​ គឺ​ការ​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​ និង​គោ​លន​យោ​បាយ​របស់​ទី​ក្រុង​តាម​តម្រូវ​ការវិ​មជ្ឈ​ការ​នៅ​មាន​ភាព​យឺត​យ៉ាវ​ កិច្ច​សហ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ចាត់​តាំង​អនុ​វត្ត​ ពេល​ខ្លះ​មិន​ទាន់​ព្រម​ៗគ្នា​ ការ​ងារ​គ្រប់​គ្រង​និង​ផ្តល់​ផ្ទេរ​ប្រ​ភព​ទុន​មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​នៅ​ឡើយ​...។

លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។

មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ បាន​សង្កត់​ធ្ងន់​៖ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​មាន​អត្ថ​ន័យ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​ ហេ​តុ​នេះ​ត្រូវ​កំ​ណត់​ថា​ ការ​អនុ​វត្ត​កម្ម​វិធី​ទាំង​នេះ​គឺ​ជា​ភារ​កិច្ច​ស្នូល​មួយ​របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ ២០២៦-២០៣០។ បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ គប្បី​បង្កើន​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ក្នុង​ការ​ដឹក​នាំ​ ចង្អុល​ការ​ ចាត់​តាំង​អនុ​វត្ត​ និង​ដាក់​បញ្ចូល​ខ្លឹម​សារ​នេះ​ទៅ​ក្នុង​កម្ម​វិធី​ត្រួត​ពិ​និត្យ​ និង​ឃ្លាំ​មើល​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​ថ្នាក់​។ ទន្ទឹម​នឹង​នោះ​ គប្បី​ពង្រីក​តួ​នា​ទី​របស់​រណ​សិរ្ស​មា​តុ​ភូមិ​ បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ សហ​គម​ន៍អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​ ដើម្បី​បង្ក​ជា​កម្លាំង​ចម្រុះ​ នាំ​យកប​ណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​។

អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ចង្អុល​ការ​ប្រ​ញាប់​ប្រ​កាស​ដាក់​ចេញ​នូវ​ក្រម​លក្ខ​ឋាន​ ផែន​ការ​ និង​យន្ត​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ទន្ទឹម​នឹង​នោះ​ គប្បី​ជំ​រុញ​ការ​ធ្វើ​វិមជ្ឈ​ការ​ វិសហ​មជ្ឈ​ការ​ និង​ផ្តល់​ផ្ទេរ​ប្រ​ភព​ធន​ធាន​ដល់​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ គប្បី​បំ​ពេញ​ឱ្យ​បាន​ពេញ​លេញ​នូវ​ស្ថា​ប័ន​ គោ​លន​យោ​បាយ​ និង​លក្ខ​ខណ្ឌ​នា​នា​ដើម្បី​បណ្តុះ​បណ្តា​ល បំប៉ន​ និង​ណែ​នាំ​ផ្ទាល់​ដល់​កង​ជួរ​កម្មា​ភិបាល​ដែល​ទទួល​បន្ទុក​វិស័យ​នេះ​។ បណ្តា​ស្ថា​ប័ន​ដឹក​នាំ​ត្រូវ​ពិ​និត្យ​ឡើង​វិញ​ ធ្វើ​ឱ្យ​សុក្រឹត​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នីមួយៗ​ ក្នុង​នោះ​ធ្វើ​ឱ្យ​ច្បាស់​នូវ​កិច្ច​ការ​ដែល​បាន​ប្រ​កាស​ដាក់​ចេញ​ កំ​ពុង​ដាក់​ជូន​ ឬ​នៅ​មាន​ភាព​យឺត​យ៉ាវ​ មូល​ហេ​តុ​ ការ​ទទួល​ខុស​ត្រូវ​ និង​ពេល​វេលា​សម្រេច​។ មន្ទីរ​ហិរញ្ញ​វត្ថុ​សហា​ការ​ជា​មួយ​ការិយា​ល័យ​សម្រប​សម្រួល​បង្កើត​តា​រាង​វឌ្ឍន​ភាព​រួម​ ដើម្បី​តាម​ដាន​ រំលឹក​ និង​រាយ​ការណ៍​ជា​ប្រ​ចាំ​ជូន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​។ ជំ​រុញ​ការ​ផ្តល់​ផ្ទេរ​ទុន​ ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​ឱ្យ​ចំ​គោល​ដៅ​ និង​មាន​ប្រ​សិទ្ធ​ភាព​។ មន្ទីរ​ហិរញ្ញ​វត្ថុ​ដឹក​នាំ​ពិ​និត្យ​ឡើង​វិញ​នូវ​ប្រ​ភព​ទុន​ ភារ​កិច្ច​ចំ​ណាយ​ និង​គម្រោង​នីមួយៗ​ និង​ខិត​ខំ​ផ្តល់​ផ្ទេរ​ទុន​សម្រេច​ ១០០% នូវ​រាល់​ប្រ​ភព​ទុន​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​៕

ត្វៀកទិ្រញ - សុផន​

ចែករំលែកអត្ថបទ