07/07/2026 - 21:37

បង្កើត​របរ​ចិញ្ចឹម​ជីវិត​ជូន​ប្រ​ជា​ជន​ពី​ទម្រង់​ត្បាញ​កក់​ 

ឧបត្ថម្ភ​របរ​ចិញ្ចឹម​ជីវិត​ផ្សារ​ភ្ជាប់​នឹង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​ កំ​ពុង​ជា​ទិស​ដៅ​បាន​សង្កាត់​សុក​ត្រាំង​ និង​ឃុំ​ង៉ុកតូ ជ្រើស​រើស​ក្នុង​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​។ ទម្រង់​ត្បាញ​កក់​ មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​របរ​ចិញ្ចឹម​ជីវិត​ស្ថិរ​ភាព​ជូន​ប្រ​ជា​ជន​ ពិ​សេស​គឺ​ក្នុង​ពេល​ទំនេរ​ពី​ការ​ងារ​កសិ​កម្ម​។

ដោយ​លក្ខ​ណៈការ​ងារ​សាមញ្ញ​  មិន​រើស​អាយុ​ ឬ​ភេទ​ មុខ​របរ​នេះ​គឺ​សម​ស្រប​នឹង​អ្នក​ជា​ច្រើន​។ មិន​ចាំ​បាច់​ត្រូវ​ការ​ទុន​វិនិយោគ​ មា​មីង​អាច​ឆ្លៀត​ពេល​ទំនេរ​ យក​កម្លាំង​ពល​កម្ម​ធ្វើ​  ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។

ក្រុម​សហ​ការ​ត្បាញ​កក់​ កំ​ពុង​រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​
នៅ​សង្កាត់​សុក​ត្រាំង​។

ពេល​ទៅ​ជួប​ក្រុម​សហ​ការ​ត្បាញ​កក់​របស់​សមា​គម​កសិ​ករ​សង្កាត់​សុក​ត្រាំង​ យើង​ខ្ញុំ​ឃើញ​ពល​ករ​ជាង​ដប់​នាក់​កំ​ពុង​ព្យា​យាម​ត្បាញ​ផលិត​ផល​សិប្ប​កម្ម​ពី​កក់​មូល​ តាម​ការ​កុម្ម៉ង់ទិញ​របស់​អា​ជីវ​កម្ម​ជិត​ ៦ ឆ្នាំ​មក​ហើយ​។ ទោះ​បី​ជា​ចំ​ណូល​មិន​ទាន់​ខ្ពស់​ ប៉ុន្តែ​ទម្រង់​នេះ​នៅ​តែ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ដ៏​សំ​ខាន់​ ជួយ​ឱ្យ​សមាជិកា​រក​បាន​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​។ បង​ស្រី​ត្រឹង​ង្វៀត​ហុង​ សមា​ជិក​ក្រុម​សហ​ការ​ បាន​ឱ្យ​ដឹង​៖ "ការ​ងារ​នេះ​មិន​ពិ​បាក​ពេក​ទេ​ គ្រាន់​តែ​បាន​ណែ​នាំ​ពីរ​បី​ថ្ងៃ​គឺ​អាច​ធ្វើ​បាន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំ​ណូល​បច្ចុប្បន្ន​នៅ​ទាប​ ដោយ​សារ​តម្លៃ​ត្បាញ​ឈ្នួល​មិន​ទាន់​ខ្ពស់​ ផលិត​ផល​មួយ​ទទួល​បាន​តែ​ប្រហែល​ ១៨.០០០ ដុង​ប៉ុណ្ណោះ​។ រាល់​សប្តា​ហ៍ បើ​មាន​ពេល​ទំនេរ​ច្រើន​ ខ្ញុំ​ធ្វើ​បាន​ប្រហែល​ ១៨ ផលិត​ផល​ ចំ​ណែក​ពេល​រវល់​ការ​ងារ​ផ្ទះ​ ធ្វើ​បាន​ត្រឹម​តែ​ ១០ ផលិត​ផល​ប៉ុណ្ណោះ​។ ទោះ​បី​ចំ​នួន​ទឹក​ប្រាក់​មិន​ច្រើន​ ប៉ុន្តែ​វា​បាន​ជួ​យស​មា​ជិក​ដោះ​ស្រាយ​ការ​ចំ​ណាយ​ក្នុង​គ្រួ​សារ​"។ 

ក្រុម​សហ​ការ​ត្បាញ​កក់​កនៅ​ភូមិ​យូថ ឃុំ​ង៉ុកតូ កំ​ពុង​រក្សា​ការ​ត្បាញ​ដោយ​ដៃ​។

អ្នក​មីង​ឌៀងធី​សឿង​ (ខាង​ឆ្វេង​) នៅ​ឃុំ​ង៉ុកតូ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ការ​ត្បាញ​កក់​។

ចំ​ពោះ​អ្នក​មីង​ឌៀងធី​សឿង​ សមា​ជិក​ក្រុម​សហ​ការ​ត្បាញ​កក់​ នៅ​ភូមិ​យូថ ឃុំ​ង៉ុកតូ ការ​ងារ​ត្បាញ​កក់​ឈ្នួល​នេះ​ គឺ​សម​ស្រប​នឹង​សុខ​ភាព​របស់​ខ្លួន​ ដូច្នេះ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ អ្នក​មីង​បាន​ទទួល​ផលិត​ផល​មក​ធ្វើ​នៅ​ផ្ទះ​ ដោយ​ក្នុង​មួយ​ថ្ងៃ​ត្បាញ​បាន​ប្រហែល​ពី​ ២ ដល់​ ៣ គ្រឿង​ អា​ស្រ័យ​ហេ​តុ​នេះ​ ក្នុង​មួយ​ខែ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១ លាន​ដុង​ ទោះ​ជា​ចំ​នួន​ទឹក​ប្រាក់​មិន​ច្រើន​ ប៉ុន្តែ​គ្រប់​គ្រាន់​សម្រាប់​អ្នក​មីង​ម្ចាស់​ការ​លើ​ការ​ចំ​ណាយ​ក្នុង​វ័យ​ជរា​។ ជា​សមា​ជិក​ក្រុម​សហ​ការ​ត្បាញ​កក់​ដែរ​ អ្នក​មីង​ ឡឹម​ធី​ណឿង បាន​ចែក​រំលែក​៖ "ការ​ងារ​មិន​ពិ​បាក​ទេ​ ប៉ុន្តែ​ទាម​ទារ​មាន​ការ​ផ្ចិត​ផ្ចង់​ ពិ​សេស​គឺ​វគ្គ​ធ្វើ​មាត់​ផលិត​ផល​។ ចំ​ពោះ​ខ្ញុំ​ ការ​ងារ​នេះ​គឺ​សម​ស្រប​ណាស់​ ព្រោះ​ត្រូវ​មើល​ថែ​ចៅ​តូច​ៗ។ រាល់​ថ្ងៃ​ ខ្ញុំ​ធ្វើ​បាន​ប្រហែល​ ៣ ផលិត​ផល​ ថ្ងៃ​ណា​ដែល​រវល់​គឺ​បាន​ ១ ឬ​ ២ ផលិត​ផល​ ហើយ​ផលិត​ផល​នីមួយៗ​ត្រូវ​ចំ​ណាយ​ពេល​ប្រហែល​ ៤ ម៉ោង​ដើម្បី​ធ្វើ​សម្រេច​"។ 

ផ្ដើម​ពី​ភាព​ ងាយ​ស្រួល​ធ្វើ​ និង​សម​ស្រប​ជា​មួយ​លក្ខ​ណៈពល​កម្ម​នៅ​ភូមិ​ភាគ​ មុខ​របរ​ត្បាញ​កក់​ បាន​ទាក់​ទាញ​បង​ប្អូន​នា​រី​ចូល​រួម​យ៉ាង​ច្រើន​។ "ក្រុម​សហ​ការ​ត្បាញ​កក់​របស់​សមា​គម​នា​រី​ឃុំ​ង៉ុកតូ បាន​បង្ហាញ​មុខ​កាល​ពី​ដើម​ខែ​មិថុនា​ ដោយ​មាន​សមា​ជិក​ ១៨ នាក់​ ដែល​ភាគ​ច្រើន​ជា​នា​រី​នៅ​ភូមិ​ភាគ​មាន​អាយុ​ច្រើន​ ឬ​មាន​កូន​តូច​ មិន​អាច​ទៅ​ធ្វើ​ការ​ឆ្ងាយ​បាន​។ ជា​មធ្យម​រៀង​រាល់​ថ្ងៃ​ បង​ប្អូន​នា​រី​ធ្វើ​បាន​ពី​ ២ ទៅ​ ៣ ផលិត​ផល​ប៉ុណ្ណោះ​ ទទួល​បាន​ចំ​ណូល​ប្រហែល​ ៦០.០០០ ដុង​។ ទោះ​បី​ជា​នៅ​ទាប​ ប៉ុន្តែ​ចំ​ណុច​គួរ​ឱ្យ​កោត​សរសើរ​ គឺ​បង​ប្អូន​នា​រី​ខិត​ខំ​ធ្វើ​ការ​ មិន​រង់​ចាំ​ ឬ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ឡើយ​" - លោក​ស្រី​ ត្រឹង​ហុង​នី​ ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ង៉ុកតូ មាន​ប្រ​សាសន៍​ដូច្នេះ​។

ទម្រង់​ត្បាញ​កក់​បាន​និង​កំ​ពុង​រួម​ចំ​ណែក​បង្ក​ការ​ងារ​ធ្វើ​ ជួយ​ដល់​សមាជិកា​ ពិ​សេស​គឺ​នា​រី​មាន​អាយុ​ច្រើន​ និង​ចិញ្ចឹម​កូន​តូច​ នៅ​សង្កាត់​សុក​ត្រាំង​ និង​ឃុំ​ង៉ុកតូ ទី​ក្រុង​កឹង​ធើ រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​។ ការ​នាំ​យក​មុខ​របរ​ចិញ្ចឹម​ជីវិត​មក​ដល់​ផ្ទះ​ ​បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ ជួយ​លើក​កម្ពស់​តម្លៃ​ពល​កម្ម​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​ឈាន​ឡើង​បន្ថយ​ភាព​ក្រី​ក្រ​ ជា​ជំ​ហាន​ៗឆ្លង​ផុត​ពី​ភាព​ក្រី​ក្រ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ សង្គម​នៅ​ភូមិ​ភាគ​៕

ថាញ​វ៉ាង​ - សុផន​

ចែករំលែកអត្ថបទ