(អ.ឡ) - ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានសំណូមពរឱ្យបណ្តាភូមិភាគម្ចាស់ការផ្សព្វផ្សាយនិងប្រកាសឱ្យប្រើនូវបណ្តាគោលការណ៍ លក្ខឋាន យន្តការគោលនយោបាយទៅតាមសមត្ថកិច្ច ដើម្បីផ្តល់ផ្ទេរប្រភពទុននៃកម្មវិធីឆ្នាំ២០២៦ និងយន្តការដឹកនាំ។ យកលទ្ធផលនៃការអនុវត្ត អត្រានៃការផ្តល់ថវិកា ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងកម្រិតនៃការលើកកម្ពស់ជីវភាពរបស់ប្រជាជន ធ្វើជាបន្ទាត់វាស់ វាយតម្លៃចម្បង និងធ្វើជាមូលដ្ឋានសម្រាប់ចង្អុលការដឹកនាំ។
នារសៀលថ្ងៃទី៦ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទជំរុញការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣៥ (ដំណាក់កាលទី១ ឆ្នាំ២០២៦-២០៣០)។
សន្និសីទនេះបានរៀបចំឡើងដោយរូបភាពផ្ទាល់ រួមនឹងការតភ្ជាប់បណ្ដាញពីទីតាំងទីស្នាក់ការរដ្ឋាភិបាលទៅកាន់ទីតាំងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុង។
អញ្ជើញចូលរួមសន្និសីទនៅទីតាំងតភ្ជាប់បន្ដាញទីក្រុងកឹងធើ មានលោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងសមាជិកទាំងឡាយនៃគណៈចង្អុលការបណ្តាកម្មវិធីទិសដៅជាតិរបស់ទីក្រុង។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ចូលរួមសន្និសីទនៅទីតាំងតភ្ជាប់បណ្ដាញនៃគណៈកម្មាធិការប្រជាជនទីក្រុង។
តាមក្រសួងកសិកម្មនិងបរិស្ថាន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ បណ្តាមូលដ្ឋានគ្រឹះដើម្បីអនុវត្តកម្មវិធី ជាសារវ័ន្តបានបង្កើតឡើងគ្រប់សព្វ។ ប្រព័ន្ធយន្តការ គោលនយោបាយ និងឯកសារណែនាំនៅថ្នាក់មជ្ឈិម បានប្រកាសឱ្យប្រើយ៉ាងពេញលេញ និងស៊ីសង្វាក់គ្នា បង្កើតបានជាក្របខ័ណ្ឌគតិយុត្តឯកភាព ដើម្បីចាត់តាំងអនុវត្តកម្មវិធីនៅលើទូទាំងប្រទេស។
បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ជូនថ្នាក់មានសមត្ថកិច្ចប្រកាសឱ្យប្រើនិងប្រកាសឱ្យប្រើទៅតាមសមត្ថកិច្ចនូវឯកសារ៥៤ច្បាប់ ដោយបានបំពេញរួចរាល់លឿនជាង ១ខែ បើប្រៀបនឹងផែនការដែលឧបនាយករដ្ឋមន្ត្រីបានប្រគល់ជូន។
ក្រសួងកសិកម្មនិងបរិស្ថាន បានប្រកាសប្រើសៀវភៅណែនាំកម្មវិធី និងរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៨ថ្នាក់ ជូនកម្មាភិបាលប្រមាណ១២.០០០នាក់ ចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន។

បណ្តាភូមិភាគបានជម្រុញការអនុវត្តកម្មវិធី OCOP។ ក្នុងរូប៖ ផលិតផល OCOP តែទៀបបារាំងគីមញៀង លំដាប់ផ្កាយ៤ របស់ទីក្រុងកឹងធើ។
រហូតមកដល់ពេលនេះ មានខេត្ត ទីក្រុង ចំនួន ៣១/៣៤ បានបំពេញរួចរាល់ការបែងចែកប្រភេទឃុំ ភូមិភាគចំនួន ១៧ បានប្រកាសឱ្យប្រើផែនការអនុវត្ត ភូមិភាគចំនួន ៩ បានប្រកាសឱ្យប្រើក្រមលក្ខឋានជនបទថ្មី ហើយភូមិភាគមួយចំនួនទៀតបានម្ចាស់ការក្នុងការកសាងគោលនយោបាយពីកម្មវិធី OCOP ទេសចរណ៍ជនបទ និងសេដ្ឋកិច្ចវិលជុំ។
នៅថ្នាក់មជ្ឈិម ប្រព័ន្ធគ្រប់គ្រងចង្អុលការនិងសម្របសម្រួល បានពង្រឹងតាមទិសដៅប្រមូលផ្តុំនិងឯកភាព។ នៅភូមិភាគ មានខេត្ត ទីក្រុង ចំនួន ២៣/៣៤ បានបង្កើតគណៈចង្អុលការថ្នាក់ខេត្ត។
ចំពោះផែនការវិនិយោគរដ្ឋ គឺបានបំពេញរួចរាល់ដាក់ជូនរដ្ឋាភិបាលប្រគល់ និងផ្តល់ទុនវិនិយោគរដ្ឋ រយៈពេលមធ្យមដំណាក់កាល ២០២៦-២០៣០ ចំនួន ៧០.០០០ ពាន់លានដុង ជូនដល់បណ្តាខេត្ត ទីក្រុង និងបណ្តាក្រសួង ផ្នែក។ បច្ចុប្បន្នកំពុងធ្វើឱ្យសុក្រឹត្យនូវវិធានការផ្តល់ទុនពីថវិកាមជ្ឈិមចំនួន ៩.០០០ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីក្នុងឆ្នាំ២០២៦។
គិតរួមរហូតដល់ដាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ការផ្តល់ទុនសម្រេចបាន ២៣,៥% នៃផែនការ។ ក្នុងនោះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ សម្រេច ២៤,៣% កម្មវិធីកសាងជនបទថ្មី សម្រេច ១៨,៩% កម្មវិធីបន្ថយភាពក្រីក្រប្រកបដោយចីរភាព សម្រេច ១៨,៩%។
ដំណើរការអនុវត្តនៅតែមានការអន់ថយមួយចំនួន ដូចជា ល្បឿននៃការអនុវត្តរវាងបណ្តាភូមិភាគមិនទាន់ស្មើគ្នា នៅកន្លែងខ្លះការរៀបចំប្រព័ន្ធគ្រប់គ្រងនិងប្រកាសឱ្យប្រើឯកសារនៅមានភាពយឺតយ៉ាវ ការផ្តល់ទុនអូសបន្លាយនៅទាប ប្រព័ន្ធព័ត៌មាន និងសមត្ថភាពរបស់កម្មាភិបាលថ្នាក់មូលដ្ឋាននៅមានកម្រិត...
ផ្អែកលើមូលដ្ឋាននោះ អ្នកតំណាងទាំងឡាយបានស្នើនូវដំណោះស្រាយ ដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្នុងពេលខាងមុខ។

អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធជនបទនៅលើភូមិឋានទីក្រុងកឹងធើ បានយកចិត្តទុកដាក់វិនិយោគ បង្កើនកម្រិតមានភាពសមរម្យ។
ថ្លែងចង្អុលការក្នុងអង្គសន្និសីទ ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានសង្កត់ធ្ងន់៖ កម្មវិធីទិសដៅជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣៥ មានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍកសិកម្ម កសិករ ជនបទ បន្ថយភាពក្រីក្រ និងអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ហេតុដូច្នេះ ថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកពាក់ព័ន្ធ និងភូមិភាគនានា គប្បីផ្តោតការយកចិត្តទុកដាក់ចាត់តាំងអនុវត្ត ដើម្បីឱ្យកម្មវិធីទទួលបាននូវលទ្ធផលវិជ្ជមាន។
ឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យក្រសួងកសិកម្មនិងបរិស្ថាន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងបូកសរុបស្ថានភាពនៃការចាត់តាំងអនុវត្តកម្មវិធី បង្កើនការណែនាំ និងគាំទ្រដល់ភូមិភាគ។ ទន្ទឹមនឹងនោះ ម្ចាស់ការដោះស្រាយរាល់ការលំបាក និងបញ្ហាជំពាក់ជំពិនទៅតាមសមត្ថកិច្ច រាយការណ៍ទាន់ពេលជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងគណៈចង្អុលការមជ្ឈិមអំពីបណ្តាបញ្ហាដែលកើតឡើង សហការជាមួយក្រសួងជនជាតិនិងសាសនា ក្រសួងហិរញ្ញវត្ថុ និងបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃការចាត់តាំងអនុវត្តកម្មវិធី សហការជាមួយក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដាក់ជូនរដ្ឋាភិបាលដើម្បីប្រកាសឱ្យប្រើនូវបណ្តាលក្ខឋានវាយតម្លៃផ្តល់ពិន្ទុ KPI ពាក់ព័ន្ធនឹងការផ្តល់ទុននៃបណ្តាកម្មវិធីទិសដៅជាតិ។
ឧបនាយករដ្ឋមន្ត្រី ចង្អុលការឱ្យក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ណែនាំធ្វើឱ្យសុក្រឹតគណៈចង្អុលការ និងស្ថាប័នជំនួយការគ្រប់ថ្នាក់ តាមទិសដៅឯកភាពចាប់ពីថ្នាក់មជ្ឈិមរហូតដល់ភូមិភាគ។ ភូមិភាគនីមួយៗគ្រាន់តែបង្កើតគណៈចង្អុលការរួមមួយប៉ុណ្ណោះ ដើម្បីរួមបញ្ចូលនូវរាល់ប្រភពធនធាន និងសម្រេចបាននូវបណ្តាទិសដៅដែលបានដាក់ចេញ។ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គម សហការជិតស្និទ្ធជាមួយបណ្តាក្រសួង ផ្នែក និងភូមិភាគ ក្នុងការឃោសនាផ្សព្វផ្សាយ ចលនា ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ និងមតិវាយតម្លៃពីសង្គមក្នុងដំណើរការអនុវត្ត។
បណ្តាភូមិភាគគប្បីម្ចាស់ការក្នុងការអនុវត្ត និងប្រកាសឱ្យប្រើនូវបណ្តាគោលការណ៍ លក្ខឋាន យន្តការគោលនយោបាយទៅតាមសមត្ថកិច្ច ដើម្បីផ្តល់ប្រភពទុននៃកម្មវិធីឆ្នាំ២០២៦ និងយន្តការដឹកនាំ។ យកលទ្ធផលនៃការអនុវត្ត អត្រានៃការផ្តល់ទុន ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងកម្រិតនៃការលើកកម្ពស់ជីវភាពរបស់ប្រជាជន ធ្វើជាបន្ទាត់វាស់វែងវាយតម្លៃចម្បង និងធ្វើជាមូលដ្ឋានសម្រាប់ចង្អុលការ ដឹកនាំ៕
ត្វៀកទ្រិញ - សុផន