(កឹងធើ) - អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ង្វៀងថាញទឹន ឱ្យដឹង៖ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចំនួន ១១ ស្តីពីធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល ហេតុនោះ ភូមិភាគនានាត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ដោយគោលដៅចុងក្រោយគឺប្រជាជនទទួលបានអត្ថប្រយោជន៍ពីលទ្ធផលនៃការកែទម្រង់នីតិវិធីរដ្ឋបាល។

គណៈប្រតិភូនៃក្រសួងយុត្តិធម៌ បានចុះពិនិត្យជាក់ស្តែងអំពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល លក្ខខណ្ឌពាណិជ្ជកម្ម និងត្រួតពិនិត្យនីតិវិធីរដ្ឋបាល នៅសង្កាត់និញកេវ។
ព្រឹកថ្ងៃទី ២៩ ខែមិថុនា លោក ង្វៀងថាញទឹន អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានគណៈប្រតិភូនៃក្រសួងយុត្តិធម៌ បានធ្វើការជាមួយមជ្ឈមណ្ឌលបម្រើរដ្ឋបាលទីក្រុងកឹងធើ (មជ្ឈមណ្ឌល) សម្ព័ន្ធសមាគមអាជីវកម្មទីក្រុងកឹងធើ និងបណ្តាអាជីវកម្មលើភូមិឋានទីក្រុង ស្តីពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល លក្ខខណ្ឌពាណិជ្ជកម្ម និងគ្រប់គ្រងនីតិវិធីរដ្ឋបាល។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល ចាប់តាំងពីដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥) មកទល់ពេលនេះ មជ្ឈមណ្ឌលបានទទួលជាង ៦៧១.០០០ សំណុំឯកសារ អត្រាសំណុំឯកសារតាមប្រព័ន្ធអនឡាញសម្រេច ៩៣,៧៣%; អត្រាសំណុំឯកសារនីតិវិធីរដ្ឋបាលដែលដោះស្រាយបានត្រឹមត្រូវនិងមុនកាលកំណត់សម្រេច ៩៩,៥៨%។ លទ្ធផលនេះបង្ហាញឱ្យឃើញថា យន្តការច្រកតែមួយ និងច្រកតែមួយចម្រុះបន្តពង្រីកបានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាពនៃការបម្រើប្រជាជន និងអាជីវកម្ម។
ថ្វីដ្បិតតែដូច្នោះ ដំណាក់ការផ្សព្វផ្សាយនីតិវិធីរដ្ឋបាលនៅតែមានការលំបាក មួយចំនួន៖ កម្មវិធីឯកទេសផ្នែកទន់មួយចំនួនមិនទាន់មានស្ថិរភាពនៅឡើយ នៅមានកំហុសបច្ចេកទេស ការធ្វើសមកាលកម្មទិន្នន័យនៅយឺត មិនទាន់ឆ្លើយតបពេញលេញតាមតម្រូវការស្ថិតិ របាយការណ៍ បង្កភាពលំបាកដល់ការតាមដាន បូកសរុបតួលេខ និងដោះស្រាយសំណុំឯកសារ។ ចំនួនសំណុំឯកសារនីតិវិធីរដ្ឋបាលដែលមិនស្ថិតក្នុងដែនរដ្ឋបាលកើតឡើងនៅមានកម្រិតទាប ហើយមិនទាន់មានភាពស្មើគ្នារវាងភូមិភាគនីមួយៗ។

គណៈប្រតិភូនៃក្រសួងយុត្តិធម៌ បានចុះត្រួតពិនិត្យជាក់ស្តែងអំពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល លក្ខខណ្ឌពាណិជ្ជកម្ម និងត្រួតពិនិត្យនីតិវិធីរដ្ឋបាល នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលទីក្រុងកឹងធើ។
មជ្ឈមណ្ឌលបានស្នើបណ្តាក្រសួង ផ្នែកមជ្ឈិមបន្តធ្វើឱ្យសុក្រឹតប្រព័ន្ធកម្មវិធីឯកទេសផ្នែកទន់ធានាការតភ្ជាប់ ចែករំលែកទិន្នន័យឱ្យមានស្ថិរភាព; ស្រាវជ្រាវយន្តការប្រគល់ឱ្យអាជីវកម្មផ្គត់ផ្គង់សេវាកម្មប្រៃសណីយ៍ប្រយោជន៍សាធារណៈ។ ស្នើបណ្តាក្រសួង ផ្នែកមជ្ឈិមពិចារណាកែសម្រួល បំពេញន្ថែមមុខងារចាំបាច់លើប្រព័ន្ធប្រមូលផ្តុំ (មុខងារស្វែងរក ទាញយកទិន្នន័យចម្រុះ; បញ្ចូលមុខងារជូនដំណឹងតាម SMS/Email ដល់ប្រជាជន) ដើម្បីគាំទ្រភូមិភាគក្នុងការដឹកនាំ គ្រប់គ្រងនិងបម្រើប្រជាជនអាជីវកម្មឱ្យកាន់តែល្អប្រសើរ។ ក្រសួងយុត្តិធម៌ ក្រសួងនគរបាល និងធានារ៉ាប់រងសង្គមវៀតណាម ត្រូវសហការចង្អុលការជម្នះដាច់ខាតនូវកំហុសបច្ចេកទេសនៃការតភ្ជាប់ទិន្នន័យរវាងប្រព័ន្ធនានាដែលពាក់ព័ន្ធនឹងនីតិវិធីរដ្ឋបាល ២ ក្រុម (បញ្ជីកំណើត បញ្ជីមរណភាព) ធានាការបញ្ជូនសំណុំឯកសារមានភាពរលូន និងស្ថិរភាព។

ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមអាជីវកម្មទីក្រុងកឹងធើ បានស្នើឱ្យសម្រួលនីតិវិធីរដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវិនិយោគផលិត។
ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមទីក្រុងកឹងធើ បានស្នើឱ្យសម្រួលនីតិវិធីរដ្ឋបាលក្នុងវិស័យវិនិយោគ កាត់បន្ថយស្ថាប័នដោះស្រាយសំណុំឯកសារសម្រាប់អាជីវកម្ម ព្រោះថានីតិវិធីរដ្ឋបាលជាច្រើនត្រូវឆ្លងកាត់ស្ថាប័នច្រើន ទើបដោះស្រាយបាន ធ្វើឱ្យអាជិវកម្មខាតបង់ពេលវេលា; បង្កើនការផ្សព្វផ្សាយព័ត៌មានផែនការរៀបចំឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួលដល់អាជីវកម្មកសាងផែនការវិនិយោគផលិត។

អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ង្វៀងថាញទឹន ធ្វើការជាមួយសម្ព័ន្ធសមាគមអាជីវកម្មទីក្រុងកឹងធើនិងបណ្តាអាជីវកម្មលើភូមិឋានទីក្រុង។
ថ្លែងក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ង្វៀងថាញទឹន ឱ្យដឹង៖ តាមទិសដៅ បណ្តាក្រសួង ផ្នែកមជ្ឈិមនឹងដោះស្រាយមិនលើសពី ៣០% នៃនីតិវិធីរដ្ឋបាល ចំណែកដែលនៅសល់គឺធ្វើវិមជ្ឈការទៅឱ្យភូមិភាគ។ ដូច្នេះ ការត្រួតពិនិត្យការងារគ្រប់គ្រងនីតិវិធីរដ្ឋបាលគឺដើម្បីចាប់យកឱ្យបានទាន់ពេលបញ្ហាជំពាក់ជំពិន និងការលំបាកនានាក្នុងដំណើរការអនុវត្តនីតិវិធីរដ្ឋបាល ពិសេសនីតិវិធីរដ្ឋបាលដែលទាក់ទងនឹងសកម្មភាពរបស់អាជីវកម្ម ផ្តើមពីនោះរកដំណោះស្រាយដោះស្រាយឱ្យបានទាន់ពេល
រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចំនួន ១១ ស្តីពីការធ្វើវិមជ្ឈការ កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល ដូច្នេះ ភូមិភាគនានាត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ជាមួយគោលដៅចុងក្រោយគឺប្រជាជនទទួលបានអត្ថប្រយោជន៍ពីលទ្ធផលនៃការកែទម្រង់នីតិវិធីរដ្ឋបាល។
មុននោះ លោក ង្វៀហ៊ុងហ្វេ ប្រធានស្តីទីនាយកដ្ឋានត្រួតពិនិត្យនីតិវិធីរដ្ឋបាលក្រសួងយុត្តិធម៌ អនុប្រធានគណៈប្រតិភូនៃក្រសួងយុត្តិធម៌ រួមជាមួយសមាជិកគណៈប្រតិភូ បានចុះត្រួតពិនិត្យជាក់ស្តែងពីស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការធ្វើវិមជ្ឈការ កាត់បន្ថយសម្រួលនីតិវិធីរដ្ឋបាល លក្ខខណ្ឌអាជីវកម្ម ត្រួតពិនិត្យនីតិវិធីរដ្ឋបាល និងអនុវត្តនីតិវិធីរដ្ឋបាលនៅសង្កាត់និញកេវ។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់ បានស្នើរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បន្តកិច្ចចង្អុលការបណ្តាក្រសួង ផ្នែក ជំរុញសម្ទុះល្បឿនធ្វើឱ្យសុក្រឹតមូលដ្ឋានទិន្នន័យជាតិ មូលដ្ឋានទិន្នន័យជំនាញ; ធានាការតភ្ជាប់ ចែករំលែកទិន្នន័យព្រមៗគ្នា មានភាពរលូនជាមួយប្រព័ន្ធព័ត៌មានដោះស្រាយនីតិវិធីរដ្ឋបាលនៅភូមិភាគ៕
ក្វឹកថាយ - លីសៀ