ជាក់ស្តែង មាននារីជាច្រើនមានកម្លាំងពលកម្ម មានឆន្ទៈឈានឡើង ប៉ុន្តែនៅតែជួបការលំបាកក្នុងជីវភាពដោយសារខ្វះទុនផលិត។ អាស្រ័យហេតុនោះ សមាគមសហព័ន្ធនារីគ្រប់ថ្នាក់ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តនូវទម្រង់ឧបត្ថម្ភសមាជិកាខិតជិតប្រភពទុនផលិត និងអាជីវកម្ម។ នេះហើយជា “គំនាស់” ដ៏សំខាន់ជួយឱ្យបងប្អូននារីជាច្រើនមានទំនុកចិត្តឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
ផ្ទះថ្មធំទូលាយស្អាតបាតរបស់អ្នកមីង ហ្វិញទ្រឿងយ៉ាង នៅភូមិធ្វឹងហ្វា ឃុំសាភៀង គឺជាសមិទ្ធផលក្រោយពី ខិតខំប្រឹងប្រែងរកស៊ីជិត ៥ ឆ្នាំពីប្រភពទុននៃក្រុមរួមទុនសំចៃគ្មានប្រាក់ចុងភូមិធ្វឹងហ្វា។ ពីមុន គ្រួសារអ្នកមីងយ៉ាង ស្ថិតក្នុងចំណោមគ្រួសារក្រីក្រ ចំណូលចម្បងគឺបានមកពីធ្វើការឈ្នួល។ របត់ជីវិតនៅពេលដែលអ្នកមីងយ៉ាង ចូលរួមក្នុងក្រុមរួមទុនសំចៃគ្មានប្រាក់ចុងរបស់សាខាសមាគមនារីភូមិ។ ជាមួយទឹកប្រាក់ ៤ លានដុង អ្នកមីងបានវិនិយោគទិញកូនកង្កែបពូជ ឆ្លៀតប្រើប្រាស់ស្រះដែលមានស្រាប់ដើម្បីចិញ្ចឹមកង្កែប ផ្គួបផ្សំនឹងចិញ្ចឹមត្រីក្នុងសំណាញ់វាំង។ ទម្រង់នេះបានជួយឱ្យគ្រួសារអ្នកមីងយ៉ាង រកបានចំណូលលំនឹង ចាកផុតពីភាពក្រីក្រដោយចីរភាព។

ក្រុមរួមទុនសំចៃគ្មានប្រាក់ចុងរបស់សាខាសមាគមនារីភូមិធ្វឹងហ្វា ឃុំសាភៀង ជួយសមាជិកាជាច្រើនអភិវឌ្ឍទម្រង់ចិញ្ចឹមត្រីក្នុងសំណាញ់វាំងប្រកបដោយប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រដោយចីរភាព។
តាមអ្នកមីង ត្រឿងធីថាញ ប្រធានសាខាសមាគមនារីភូមិធ្វឹងហ្វា បានឱ្យដឹង ផ្តើមពីភាពជាក់ស្តែងមាននារីជាច្រើនចង់ចិញ្ចឹមសត្វ និងលក់ដូរ ប៉ុន្តែខ្វះទុន អ្នកមីងបានស្នើបង្កើតក្រុមរួមទុនសំចៃគ្មានប្រាក់ចុង។ ចូលរួមក្នុងក្រុម សមាជិកាម្នាក់ៗរួមទុន ១០០.០០០ ដុង/ខែ បង្កើតជាប្រភពទុនរួម។ នៅពេលត្រូវការ បងប្អូននារីបានពិនិត្យឱ្យបុលវិលជុំ និងសងមកវិញក្រោយរយៈពេល ៦ ខែ ដោយគ្មានគិតប្រាក់ចុង។ អ្នកមីងថាញ បានឱ្យដឹង៖ “បងប្អូននារីមានទុនតែបើមិនចេះរបៀបរកស៊ី ក៏ពិបាកចាកផុតពីភាពក្រីក្រដែរ។ ព្រោះហេតុនោះ យើងខ្ញុំតែងតាមដានយ៉ាងជិតស្និទ្ធ ណែនាំបច្ចេកទេស និងទម្រង់សមស្រប ដើម្បីទឹកប្រាក់ប្រភពទុនពង្រីកបានប្រសិទ្ធភាព”។ ផ្តើមពីក្រុមដំបូងមានសមាជិកា ២៤ នាក់ មកទល់ពេលនេះ ភូមិធ្វឹងហ្វា បានពង្រីកក្រុមរួមចំនួន ៥ ក្រុម ដោយមានសមាជិកាជាង ១២០ នាក់។
ទម្រង់ក្រុមរួមទុនសំចៃគ្មានប្រាក់ចុងក៏បានពង្រីកប្រសិទ្ធភាពនៅឃុំធើយអាងហ៊ូយ ដែលជាកន្លែងមានបងប្អូនជនរួមជាតិខ្មែររស់នៅកុះករ។ ពីមុន អ្នកមីងថាច់ធីសាវែន នៅភូមិអាងញ៉ើង លក់ដូរចាប់ហួយតូចតាច ចំណូលមិនទៀងទាត់។ ផ្តើមពីប្រភពទុនវិលជុំ ១៥ លានដុងជារៀងរាល់ឆ្នាំរបស់ក្រុមរួមទុនសំចៃគ្មានប្រាក់ចុង រួមផ្សំនឹងការរក្សាតូបចាប់ហួយ អ្នកមីងបិទស្រា ឆ្លៀតយកកាកស្រាធ្វើជាចំណីចិញ្ចឹមជ្រូក។ របៀបធ្វើបិទជិតនេះ បានជួយបន្ថយការចំណាយដើមទុន ទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ទុន។ អាស្រ័យហេតុនេះ ជារៀងរាល់ឆ្នាំ គ្រួសារអ្នកមីង សាវែន រកបានប្រាក់ចំណេញជាង ៥០ លានដុង។ អ្នកមីងសាវែន បានឱ្យដឹង៖ “ឥឡូវនេះ ខ្ញុំអាចម្ចាស់ការលើសេដ្ឋកិច្ច មានលក្ខណៈថែទាំកូនចៅ និងធ្វើជាគំរូដើម្បីឱ្យកូនៗរួមគ្នាខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

អ្នកមីង ហ្វិញទ្រឿងយ៉ាង នៅភូមិភូមិធ្វឹងហ្វា ឃុំសាភៀង ជាមួយនឹងទម្រង់ចិញ្ចឹមត្រីក្នុងសំណាញ់វាំង នាំមកនូវប្រាក់ចំណូលលំនឹងសម្រាប់គ្រួសារ។
លោកស្រី យឿងធីគឹមធី ប្រធានសមាគមសហព័ន្ធនារីឃុំធើយអាងហ៊ូយ បានឱ្យដឹង៖ “ដើម្បីឱ្យដើមទុនពង្រីកបានប្រសិទ្ធភាព សមាគមតែងរួមដំណើរក្នុងដំណាក់ការរកស៊ីរបស់សមាជិកា។ ក្នុងនោះ សមាគមសហព័ន្ធនារីឃុំតែងសហការរៀបចំការបើកវគ្គហ្វឹកហាត់បច្ចេកទេសចិញ្ចឹមសត្វ ដាំដុះ ណែនាំវិនិច្ឆ័យបរិស្ថានដោយរណ្តៅ Biogas; ព្រមទាំងចងសម្ព័ន្ធជាមួយធនាគារគោលនយោបាយសង្គម បង្កលក្ខណៈដើម្បីឱ្យសមាជិកាបុលទុនជាង ១ ពាន់លានដុង ដើម្បីពង្រីកការផលិត រក្សាទម្រង់ "ប្តូរសម្រាមទៅជាប្រាក់" ដើម្បីឧបត្ថម្ភសមាជិកាដែលមានការលំបាក។ ទង្វើនេះមិនត្រឹមតែជួយឱ្យនារីមានដើមទុនប៉ុណ្ណោះទេ ថែមទាំងចេះរបៀបប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព ជ្រើសរើសទម្រង់សមស្រប ជាជំហានពង្រីកមុខរបររកស៊ីចិញ្ចឹមជីវិត”។
.png)
អាស្រ័យដោយប្រភពទុនឧបត្ថម្ភវិលជុំគ្មានគិតប្រាក់ចុង អ្នកមីង ថាច់ធីសាវែន (ខាងស្តាំបង្អស់) នៅភូមិអាងញ៉ើង ឃុំធើយអាង មានជីវភាពលំនឹងជាងមុន។
បច្ចុប្បន្ន សមាគមសហព័ន្ធនារីគ្រប់ថ្នាក់ទីក្រុងកឹងធើ បានកសាងនិងរក្សាក្រុមសំចៃទុនជាង ២.៤៩០ ក្រុម ដោយមានសមាជិកាចូលរួមជាង ១១៨.២៥០ នាក់ ឧបត្ថម្ភបុលទុនអភិវឌ្ឍសេដ្ឋកិច្ចជាង ១១៧.២៣០ គ្រួសារ។ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ចទីក្រុង បានរំសាយទុនជាង ៥,៣ ពាន់លានដុង ឱ្យសមាជិកាបុលជិត ៤០០ នាក់; តាមរយៈការផ្ទេរសិទ្ធិពីធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីគ្រប់ថ្នាក់ទីក្រុងក៏បានឧបត្ថម្ភគ្រួសារបុលទុនជាង ២០.១០០ ជាមួយទឹកប្រាក់សរុបជាង ៥៦៤ ពាន់លានដុង; ទន្ទឹមនឹងនោះបែងចែកទុនជិត ១០ ពាន់លានដុង ផ្ទេរសិទ្ធិដល់ ៣៧ ឃុំ សង្កាត់។ ក្រៅពីនេះសមាគមនៅទាំងឧបត្ថម្ភមុខរបររកស៊ីជិត ៩០ គ្រួសារ ជាមួយទឹកប្រាក់សរុបជាង ៣៥០ លានដុង។
លោកស្រី ង្វៀងធីធ្វីលិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ប្រធានសមាគមសហព័ន្ធនារីទីក្រុង បានសង្កត់ធ្ងន់៖ “ទម្រង់ទាំងឡាយមិនត្រឹមតែជួយឱ្យសមាជិកាបានខិតជិតប្រភពទុនងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺបង្កលក្ខណៈដើម្បីឱ្យបងប្អូននារីផ្លាស់ប្តូរវិធីគិត វិធីធ្វើ ចេះប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព”៕
កាវហ្វាន់-វ៉ាន់តឹន