28/06/2026 - 17:27

សហ​គម​ន៍អា​ជីវ​ការិនី​បោះ​ជំ​ហាន​មាំ​ឈាន​ចូល​យុគ​សម័យ​ថ្មី​ 

យោង​តាម​សហ​ព័ន្ធ​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​វៀត​ណាម​ បាន​ឱ្យ​ដឹង​ អា​ជីវ​កម្ម​ដែល​គ្រប់​គ្រង​ដោយ​នា​រី​មាន​ចំ​នួន​ជិត​ ២៤% នៃ​អា​ជីវ​កម្ម​សរុប​នៅ​វៀត​ណាម​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ សហ​គម​ន៍អា​ជីវ​ការិនី​វៀត​ណាម​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ទាំង​បរិមាណ​ ទាំង​គុណ​ភាព​ និង​ឥទ្ធិ​ពល​ មួយ​ថ្ងៃ​កាន់​តែង​អះ​អាង​បាន​នូវ​ឋានៈ​ និង​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។
* រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​រួម​
នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ “ចង​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​ - ប្រ​មូល​ផ្តុំ​អា​ជីវ​ការិនី​ - សាយ​ភាយ​តម្លៃ​ចីរ​ភាព​” ថ្មី​ៗនេះ​ លោក​ វ៉ូ​វបា​ភូ​ ប្រ​ធាន​នា​យក​ដ្ឋាន​ជំ​រុញ​ពាណិជ្ជ​កម្ម​ បាន​វាយ​តម្លៃ​៖ តំ​បន់​ភាគ​អាគ្នេយ៍​ និង​ភាគ​និរតី​ គឺ​ជា​តំ​បន់​សម្បូរ​ទៅ​ដោយ​សក្តា​នុពល​ មា​នទី​តាំង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ជាតិ​ និង​ជា​កន្លែង​ប្រ​មូល​ផ្តុំ​នៃ​អា​ជីវ​ការិនី​សកម្ម​ ច្នៃ​ប្រ​តិដ្ឋ​ និង​មាន​ស្មារតី​លះ​បង់​ខ្ពស់​។ អា​ជីវ​ការិនី​បាន​និង​កំ​ពុង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​វិស័យ​ដែល​មាន​សក្តា​នុពល​ជា​ច្រើន​ មាន​ដូច​ កសិ​កម្ម​ កែ​ច្នៃ​ម្ហូប​អា​ហារ​ ជល​ផល​ ពាណិជ្ជ​កម្ម​ សេ​វា​កម្ម​ ទេស​ចរណ៍​ និង​នី​ហរ័ណ​។ អា​ជីវ​កម្ម​ជា​ច្រើន​បាន​ជោគ​ជ័យ​ក្នុង​ការក​សាង​ខ្សែ​សង្វាក់​តម្លៃ​ផ្តើម​ពី​ការ​ផលិត​រហូត​ដល់​ការ​ប្រើ​ប្រាស់​ នាំ​យក​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​ទៅ​កាន់​ទី​ផ្សារ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។
មិន​ត្រឹម​តែ​បង្ហាញ​តាម​រយៈ​លទ្ធ​ផល​ផលិត​ និង​អា​ជីវ​កម្ម​ប៉ុណ្ណោះ​ទេ​ ការ​រួម​ចំណែក​របស់​អា​ជីវ​ការិនី​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​តាម​រយៈ​តម្លៃ​សង្គម​ជាក់​ស្តែង​ ដូច​ជា​ការ​បង្ក​ការ​ងារ​ធ្វើ​សម្រាប់​ពល​ករ​រាប់​លាន​នាក់​ ជា​ពិ​សេស​គឺ​ពល​ការិនី​ ពល​ករ​ជន​បទ​ និង​ក្រុម​ពល​ករ​ដែល​ងាយ​រង​គ្រោះ​ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ទៀត​ផង​។
លោក​ស្រី​ តា​ធី​ធូ ប្រ​ធាន​សមា​គម​អា​ជីវ​ការិនី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក​៖ ទន្ទឹម​នឹង​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ សមា​គម​អា​ជីវ​ការិនី​ក្រុង​កឹង​ធើ នៅ​មាន​បេសកកម្ម​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ គឺ​ការ​ថែ​ទាំ​និង​ចែក​រំលែក​ជា​មួ​យស​ហ​គម​ន៍។ សមា​គម​តែង​ឧស្សា​ហ៍សហ​ការ​ជា​មួ​យស​មា​គម​អា​ជីវ​ការិនី​វៀត​ណាម​ រណ​សិរ្ស​មា​តុ​ភូមិ​ និង​សហ​ព័ន្ធ​សមា​គម​នា​រី​គ្រប់​ថ្នាក់​ អនុ​វត្ត​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ដែល​មាន​អត្ថ​ន័យ​ជា​ច្រើន​។ តួ​យ៉ាង​ដូច​ជា​កម្ម​វិធី​ “តភ្ជាប់​រង្វង់​ដៃ​នៃ​ក្តី​ស្រ​ឡាញ់​”, “រួម​ដំណើរ​ជា​មួយ​នា​រី​តំ​បន់​ព្រំ​ដែន​”, “ផ្សារ​ទំនើប​នៃ​ក្តី​ស្រ​ឡាញ់​ ០ ដុង​”... ជា​ពិ​សេស​ សមា​គម​កំ​ពុង​ទទួល​ធ្វើ​ជា​ម្តាយ​គាំ​ពារ​ដល់​កុមារ​កំ​ព្រា​ចំ​នួន​ ២១ នាក់​ នៅ​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង​។
* ឈ្លាស​វៃ​ផ្លាស់​ប្តូរ​ដើម្បី​សម្រប​ខ្លួន​
លោក​ស្រី​ ប៊ូយធី​ហាយ​អៀង​ អនុ​ប្រ​ធាន​សមា​គម​អា​ជីវ​ការិនី​វៀត​ណាម​ បាន​ចែក​រំលែក​៖ ជា​មួយ​ស្មារតី​ “អា​ជីវ​ការិនី​ប្រ​មូល​ផ្តុំ​ និង​សាយ​ភាយ​តម្លៃ​ចីរ​ភាព​” រំ​ពឹង​ថា​ព្រឹត្តិ​ការណ៍​នេះ​មិន​ត្រឹម​តែ​បង្អង់​ត្រឹម​ការ​ចែក​រំលែក​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ជា​កន្លែង​ចាប់​ផ្តើម​សម្រាប់​ការ​ដោះ​ដូរ​ជាក់​ស្តែង​ បណ្តា​កិច្ច​សន្យា​ចង​សម្ព័ន្ធ​តំ​បន់​ និង​ចង​សម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​ដែល​បាន​ចុះ​ហត្ថ​លេខា​។ កម្លាំង​របស់​នា​រី​នៅ​ពេល​ដាក់​នៅ​លើ​មូល​ដ្ឋាន​គ្រឹះ​នៃ​សេដ្ឋ​កិច្ច​ឌីជី​ថល​ Logistics ឆ្លាត​វៃ​ និង​ការ​ស្រុះ​ស្រួល​ចង​សម្ព័ន្ធ​ នឹង​បង្ក​ជា​កម្លាំង​ជម្រុញ​កំ​ណើន​យ៉ាង​ខ្លាំង​ក្លា​ រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​គោល​ដៅ​វិបុល​ភាព​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ​។


អា​ជីវ​កម្ម​ដែល​នា​រី​គ្រប់​គ្រង​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ និង​សេ​វា​កម្ម​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ព្រឹត្តិ​ការណ៍​ “ចង​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​ - អា​ជីវ​ការិនី​ប្រ​មូល​ផ្តុំ​ - សាយ​ភាយ​តម្លៃ​ចីរ​ភាព​”។

ក្នុង​បរិការណ៍​បច្ចុប្បន្ន​ សហ​គម​ន៍អា​ជីវ​ការិនី​ចាំ​បាច់​បន្ត​ការ​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​អា​ជីវ​កម្ម​ឈរ​ លើ​មូល​ដ្ឋាន​នៃ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​។ លោក​ វ៉ូ​វបា​ភូ​ បាន​សង្កត់​ធ្ងន់​៖ ទី​ផ្សារ​មាន​ភាព​ប្រ​កួត​ប្រ​ជែង​មួយ​ថ្ងៃ​កាន់​តែ​ខ្លាំង​ក្លា​ ឧត្តម​ភាព​លើ​ការ​ចំ​ណាយ​មិន​មែន​ជា​កត្តា​សម្រេច​តែ​ម៉្យាង​ទៀត​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ គឺ​លើក​កម្ពស់​កិត្យានុ​ភាព​ម៉ាកយី​ហោ​ គុណ​ភាព​ផលិត​ផល​ សមត្ថ​ភាព​ផ្លាស់​ថ្មី​ និង​តម្លៃ​ខុស​ប្លែក​ដែល​អា​ជីវ​កម្ម​នាំ​មក​។ ចំ​ពោះ​ផលិត​ផល​ពិ​សេស​ជា​ច្រើន​នៅ​តំ​បន់​ភាគ​អាគ្នេយ៍​ និង​ភាគ​និរតី​ កសាង​ម៉ាកយី​ហោ​ផ្សារ​ភ្ជាប់​ជា​មួយ​តំ​បន់​វត្ថុ​ធា​តុ​ដើម​ វប្ប​ធម៌​ភូមិ​ភាគ​ និង​រឿង​រ៉ាវ​ផលិត​ផល​ បាន​រួម​ចំណែក​លើក​កម្ពស់​តម្លៃ​បន្ថែម​ និង​សមត្ថ​ភាព​ទៅ​កាន់​ទី​ផ្សា​រលំ​ដាប់​ខ្ពស់​។
ឈាន​ចូល​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍ថ្មី​ អា​ជីវ​កម្ម​ដែល​នា​រី​គ្រប់​គ្រង​ ចាំ​បាច់​ត្រូវ​ការ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​យន្ត​ការ​ គោ​លន​យោ​បាយ​ និង​ភាព​បត់​បែន​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​។ លោក​ វ៉ឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់​៖ ទី​ក្រុង​តែង​យល់​ឃើញ​ថា​ ភាព​ជោគ​ជ័យ​របស់​អា​ជីវ​កម្ម​ក៏​ជា​ភាព​ជោគ​ជ័យ​របស់​ទី​ក្រុង​ផង​ដែរ​។ ការ​រីក​ចម្រើន​របស់​អា​ជីវ​កម្ម​នឹង​បង្ក​ការ​ងារ​បន្ថែម​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ ពង្រីក​ប្រ​ភព​ចំណូល​ និង​បង្ក​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​របស់​ទី​ក្រុង​។ ក្រុង​កឹង​ធើ សន្យា​បន្ត​កែ​លម្អ​យ៉ាង​ខ្លាំង​ក្លា​នូវ​បរិយាកាស​វិនិយោគ​ និង​អា​ជីវ​កម្ម​ ដោះ​ស្រាយ​ការ​លំបាក​ បើក​ផ្លូវ​ប្រ​ភព​ធន​ធាន​ ជំ​រុញ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​បង្ក​គ្រប់​លក្ខ​ណៈងាយ​ស្រួល​ ដើម្បី​អា​ជីវ​កម្ម​ ជា​ពិ​សេស​គឺ​អា​ជីវ​កម្ម​ដែល​គ្រប់​គ្រង​ដោយ​នា​រី​ អភិវឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព​ ចីរ​ភាព​ និង​ឈាន​ទៅ​មុខ​កាន់​តែ​ឆ្ងាយ​៕


ម៉ីថាញ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ