ប៉ុន្មានឆ្នាំជិតៗនេះ ផ្តើមពីប្រភពទុនបុលអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម បានជួយឱ្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រជាជនជាតិខ្មែររាប់ពាន់គ្រួសារនៅលើភូមិឋានទីក្រុងកឹងធើ ឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។

បងស្រីឡឹមធីធ្វី ប្រមូលផលបន្លែ។
តួយ៉ាងដូចលោក ហ្វិញខេន នៅភូមិទឹកប្រៃ ២ ឃុំឡុងភូ ជាគ្រួសារក្រីក្រ ពេលបានឧបត្ថម្ភបុលទុនអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គមនិងកូនពូជ គាត់មានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។ ជាច្រើនឆ្នាំមកនេះ ដោយសាររស់នៅប្រិតសំចៃនិងការចិញ្ចឹមសត្វកាក់កប លោកខេន សង់បានផ្ទះឥដ្ឋមួយខ្នងយ៉ាងសមរម្យ។ លោកខេន ឱ្យដឹង៖ “ច្រើនឆ្នាំកន្លង ខ្ញុំធ្វើជាងកំបោរ ស៊ីឈ្នួលបាចជី បាញ់ថ្នាំនិងលីស្រូវ បានត្រឹមតែគ្រប់ចាយវាយក្នុងគ្រួសារប៉ុណ្ណោះ។ ពេលរដ្ឋឱ្យបុលទុនឧបត្ថម្ភគោ ២ ក្បាល ជ្រូក ២ ក្បាល និងណែនាំទេសចិញ្ចឹមសត្វ ហើយខ្ញុំប្តេជ្ញារកស៊ីដើម្បីចាកផុតពីភាពក្រីក្រ។ អាស្រ័យការចិញ្ចឹមសត្វសមប្រកប ជ្រូកមេ ២ កើតកូនមួយល្បាស់បូងបាន ២០ ក្បាល ខ្ញុំទុកចិញ្ចឹម ១០ ក្បាល នៅសល់ប៉ុន្មានលក់យកប្រាក់សម្រាប់ផ្គត់ផ្គងជីវភាព និងទិញចំណីសត្វសម្រាប់គោនិងជ្រូក។ ចំណែកកូនគោក្រោយពីកើតបានពី ៧-៨ ខែ ខ្ញុំលក់ក្នុងតម្លៃប្រមាណ ៧ លានដុងក្នុងមួយក្បាល។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ខ្ញុំបានបុលទុនពីធនាគារគោលនយោបាយសង្គមជាង ២០០ លានដុង ដើម្បីចិញ្ចឹមជ្រូកនិងគោ។ អាស្រ័យចិញ្ចឹមមានប្រសិទ្ធភាព ទើបជីវភាពបានធូរធារ”។
ចំណែកបងស្រី ឡឹមធីធ្វី នៅឃុំង៉ុកតូ បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារពីប្រភពទុនបុលអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គមដែរ។ តាមប្រសាសន៍បងស្រី ប្រមាណ ៦ ឆ្នាំមុន ពេលបានសមាគមនារីឃុំង៉ុកតូ ឧបត្ថម្ភឱ្យបុលទុន ២០លានដុង បងស្រីបានជួលដីដាំណាំ ១ កុង ហើយប្រាក់ដែលនៅសល់គាត់ទិញបន្លែ ស្ពៃលក់នៅផ្សារសុកត្រាំង។ ឃើញដាំបន្លែស្ពៃ មានប្រសិទ្ធភាព និងលក់ដូរមានភាពងាយស្រួល ហើយគាត់បានជួលដីបន្ថែម ២ កុងទៀត ដើម្បីដាំណាំ។ បងស្រីធ្វី ឱ្យដឹង៖ “លើផ្ទៃដី ៣ កុង ខ្ញុំដាំបន្លែជាច្រើនប្រភេទ ដូចជា៖ ស្ពៃចង្កឹះ ស្ពៃខៀវ ស្ពៃតឿ បន្លែជើងកង្កែប ស្ពៃក្តោប ស្ពៃផ្កា។ល។ មានណាំលក់ជាបន្តបន្ទាប់។ ក្រៅពីនោះ ខ្ញុំទិញបន្លែស្ពៃរបស់មាមីងក្នុងភូមិស្រុកយកទៅលក់នៅផ្សារទៀត”។ ច្រើនឆ្នាំមកនេះ ដោយការដាំណាំរួមផ្សំផងនិងលក់បន្លែនៅផ្សារផង ហើយរស់នៅសន្សំសំចៃ ទើបបងស្រីធ្វី ទិញដីបាន ៥ កុង រួចលើករងដាំណាំ។ បងស្រីធ្វី ឱ្យដឹងបន្ថែម៖ “នៅក្នុងគ្រួសារខ្ញុំមានការបែងចែកការងារច្បាស់លាស់ ខ្ញុំនិងកូនប្រុសទទួលបន្ទុកលក់បន្លែនៅផ្សារ ចំណែកប្តីខ្ញុំដាំណាំ ហើយអ្នកណាក៏មានការងារធ្វើ។ ទោះបីជីវភាពបាកក៏ដោយ ប៉ុន្តែមានដើមទុនវិនិយោគជួយគ្រួសារផុតពីភាពក្រីក្រ ជីវភាពបានធូរធារឡើង។ ឥឡូវ ប្រាក់ចំណូលមធ្យមភាគរបស់គ្រួសារជាង ៣០០ លាន ដុងក្នុងមួយឆ្នាំ”។
អាចបញ្ជាក់បានថា គោលនយោបាយឧបត្ថម្ភបុលទុនអនុគ្រោះរបស់ធនាគារគោលនយោបាយ សង្គមបាន និងកំពុងពង្រីកប្រសិទ្ធភាពយ៉ាងច្បាស់នៅក្នុងជីវភាពរបស់ជនជាតិភាគតិច។ នេះជា “គំនាស់” ជួយឱ្យគ្រួសារក្រីក្រ ក្បែរក្រជនជាតិខ្មែររបស់ទីក្រុងកឹងធើ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លំនឹងជីវភាព ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ៕
យ្វីអាញ - វិមាន