ចំណុចរាំងស្ទះអាស្រ័យសេចក្តីកំណត់របស់ច្បាប់ បានដោះស្រាយបន្តិចម្តងៗ បង្កភាពលោតផ្លោះអំពីយន្តការអភិវឌ្ឍ។
គួរកត់សម្គាល់ គឺលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW រយៈពេលកន្លង បានបង្កការវិវឌ្ឍន៍យ៉ាងច្បាស់ ដោយមានខ្លឹមសារលោតផ្លោះជាច្រើនក្នុងការកសាងនិងធ្វើឱ្យសុក្រឹតយន្តការនិងច្បាប់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិ។ សម្រេចបាននូវទិសដៅ “ឆ្នាំ២០២៥ ជាសារវន្តសម្រេចបានការដោះស្រាយនូវ “ចំណុចរាំងស្ទះ” អាស្រ័យសេចក្តីកំណត់របស់ច្បាប់” ដោយមានការលំបាក ជំពាក់ជំពិន អាស្រ័យសេចក្តីកំណត់របស់ច្បាប់បានដោះស្រាយចំនួន ៤៦២/៤៧០ (ស្រូបអត្រា ៩៨,៣%)។

ឆ្នាំ ២០២៦ ការដោះស្រាយចំណុចរាំងស្ទះ និងធ្វើឱ្យសុក្រឹតនូវសេចក្តីកំណត់របស់ច្បាប់ បានយកចិត្តទុកដាក់ជាបន្ត។ រូប៖ ង្វៀងក្វាង
តាមក្រសួងយុត្តិធម៌ អាចបញ្ជាក់បានថា ចំណុចរាំងស្ទះអាស្រ័យសេចក្តីកំណត់របស់ច្បាប់ជាសារវន្តបានដោះស្រាយ ពិសេសលើវិស័យហិរញ្ញវត្ថុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ; បង្កើនវិមជ្ឈការអំពីវិនិយោគថវិការដ្ឋ ធ្វើវិសោធនកម្មច្បាប់ពន្ធដារ បង្កភាពលោតផ្លោះអំពីយន្តការអភិវឌ្ឍ ដោះស្រាយចំណុចរាំងស្ទះនិងឧបសគ្គ; យកប្រជាជននិងសហគ្រាសធ្វើជាស្នូល ដើម្បីកៀរគរនិងដោះស្រាយរាល់ប្រភពកម្លាំង; ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារឆ្ពោះទិសដៅសង្គមនិយម បង្កលក្ខណៈងាយស្រួលដើម្បីសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងជំរុញដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ។
ក្រសួង ផ្នែកនានាបានពិនិត្យផ្ទៀតផ្ទាត់ និងកាត់បន្ថយធាតុពិតជាក់ស្ដែងនូវលក្ខណៈវិនិយោគធ្វើអាជីវកម្ម ដោយអត្រាកាត់បន្ថយពី ៣០% ដល់ជិត ៤០% លើវិស័យមួយចំនួន ដើម្បីកាត់បន្ថយថ្លៃដើមអនុលោមភាពនិងជំរុញបរិយាកាស ប្រកួតប្រជែង។
ឆ្នាំ ២០២៦ ក្នុងការកសាងនិងធ្វើឱ្យសុក្រឹតយន្តការបានកំណត់នឹងបន្តជំរុញការកាត់បន្ថយបែបបទរដ្ឋបាល ធ្វើឱ្យសាមញ្ញ កាត់បន្ថយលក្ខណៈវិនិយោគធ្វើអាជីវកម្ម និងបែបបទរដ្ឋបាលដែលមិនសមហេតុផល។
ទាក់ទងនឹងបញ្ហានេះ ក្នុងអង្គសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាល អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ង្វៀងថាញទូ ឱ្យដឹង សេចក្តីសម្រេចចិត្តលេខ ០១/NQ-CP ឆ្នាំ២០២៦ បានដាក់ចេញនូវតម្រូវការអំពីការធ្វើឱ្យសុក្រឹតយន្តការ និងច្បាប់។ ពិសេស បញ្ហាធ្វើឱ្យសុក្រឹតច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាព គុណភាពការចាត់តាំងអនុវត្តច្បាប់ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៦។
អនុរដ្ឋមន្ត្រី ឱ្យដឹង៖ ក្នុងកម្មវិធីបង្កើតច្បាប់ឆ្នាំ ២០២៦ រដ្ឋាភិបាល មានគម្រោងនឹងលើកជូនរដ្ឋសភា ពិនិត្យផ្ទៀងផ្ទាត់និងអនុម័តលើគម្រោងច្បាប់និងសេចក្តីសម្រេចចិត្តបទដ្ឋានគតិយុត្តចំនួន ៤៤ ក្នុងនោះ មានឯកសារជាច្រើនទាក់ទងដោយផ្ទាល់ដល់សកម្មភាពផលិត និងធ្វើអាជីវកម្មរបស់អាជីវកម្ម ដូចជាច្បាប់ប្រកួតប្រជែង ច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់គយ ច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់គាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម... ឬផ្សារភ្ជាប់ជាមួយនឹងភូមិភាគ ដូចជាច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម)។
“ក្រសួងយុត្តិធម៌នឹងសហការជាមួយនឹងក្រសួង ផ្នែកដំណើរការពិនិត្យ ដើម្បីក្នុងអំឡុងពេលធ្វើវិសោធនកម្ម កសាងច្បាប់និងសេចក្តីសម្រេចចិត្តចំនួន ៤៤ លើកជូនរដ្ឋសភា នឹងប្រមូលផ្តុំលើបញ្ហាវិមជ្ឈការ វិសហមជ្ឈការ និងបញ្ហាកំណែទម្រង់រដ្ឋបាល កែលម្អបរិស្ថានវិនិយោគ និងធ្វើអាជីវកម្ម ដើម្បីឧបត្ថម្ភដល់ប្រជាជននិងអាជីវកម្ម” អនុរដ្ឋមន្ត្រី បានឱ្យដឹងដូច្នេះ៕
យោង៖ laodong.vn - ប្រែសម្រួល៖ វិមាន