ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបចេញសារលិខិតលេខ ៨២៩/BVHTTDL -PC ស្តីពីការជំរុញការផ្សព្វផ្សាយនិងអប់រំច្បាប់ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាល ទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦- ២០៣១។

សំណូមពរផ្តោតការផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន (រូបជាឧទាហរណ៍)។
នៅក្នុងសារលិខិតលេខ ៨២៩/BVHTTDL- PC នេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានសំណូមពរដល់ស្ថាប័ន និងអង្គភាពនានាចំណុះក្រសួង បង្កើនការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយអំពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៤ របស់បក្សនិងបណ្តាសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ។ ទន្ទឹមនឹងនោះ បានស្ងើចសរសើរនិងពង្រីកនូវទម្រង់ផ្សព្វផ្សាយ អប់រំច្បាប់ដែលមានប្រសិទ្ធភាព ដើម្បីរួមចំណែកពង្រឹង ទំនុកចិត្តរបស់ប្រជាជន និងបង្កការឯកភាពក្នុងសង្គម។
ស្ថាប័ននិងអង្គភាពនានា គប្បីជំរុញការផ្សព្វផ្សាយនិងអប់រំច្បាប់ ដើម្បីជួយឱ្យកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងប្រជាជនយល់ដឹងបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវរាល់សេចក្ដីកំណត់នៃច្បាប់ ស្តីពីការបោះឆ្នោត ក្នុងនោះផ្តោតសំខាន់លើខ្លឹមសារ៖
- គោលបំណង និងអត្ថន័យនៃការបោះឆ្នោត;
- សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឆ្នោតរបស់ប្រជាពលរដ្ឋ;
- សិទ្ធិនិងការទទួលខុសត្រូវរបស់ម្ចាស់ឆ្នោត;
- សិទ្ធិជ្រើសរើសទីកន្លែងបោះឆ្នោត;
- បែបបទ នីតិវិធី និងជំហាននានានៃការបោះឆ្នោត;
- ខ្លឹមសារពាក់ព័ន្ធផ្ទាល់នឹងសិទ្ធិកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតនិងបេក្ខជនឈរឆ្នោត យោងតាមច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០២៥។
ពាក្យស្លោកឃោសនា ត្រូវអនុវត្តតាមការតម្រង់ទិសក្នុងសារលិខិតលេខ ២៧/BTGDVTW។ ក្នុងករណីចាំបាច់ គ្រប់អង្គភាពត្រូវម្ចាស់ការកសាងពាក្យស្លោកឱ្យស្របតាមលក្ខណៈពិសេស ខាងជំនាញ ហើយអាចយោងតាមពាក្យស្លោកដែលក្រសួងយុត្តិធម៌បានបង្ហោះនៅលើគេហទំព័រព័ត៌មានអេឡិចត្រូនិកផ្សព្វផ្សាយ និងអប់រំច្បាប់ជាតិ។
សារលិខិតនេះក៏បានសំណូមពរឱ្យក្តាប់ជាប់នូវការតម្រង់ទិសឃោសនាដែលបានណែនាំ ក្នុងនោះរួមមាន៖
- បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម។
- ពង្រីកតួនាទីរបស់ស្ថាប័នសារព័ត៌មាន និងមធ្យោបាយផ្សព្វផ្សាយមហាជន។
- ចងក្រងឯកសារឱ្យមានខ្លឹមសារខ្លីៗ ងាយយល់។
- កសាងឯកសារជាពីរភាសា (ភាសាវៀត និងភាសាជនជាតិភាគតិច) នៅពេលចាំបាច់៕
ប្រភព៖ luatvietnam.vn - ថាច់ធី