- មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ទើបជូនដំណឹងជាក់ស្តែង កន្លែងចាត់តាំងការប្រកួតចំនួន២០វិញ្ញាសានៅមហាសន្និបាតកីឡាអប់រំកាយទីក្រុងកឹងធើលើទី X ឆ្នាំ២០២៦ ក្នុងរយៈពេលគ្រោងទុក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃ១០ ខែកញ្ញា។

ព្រលានបាល់ឃុំវីធ្វីជាព្រលានមួយក្នុងចំណោមព្រលានដែលចាត់តាំងការប្រកួតវគ្គជម្រុះវិញ្ញាសាបាល់ទាត់១១នាក់។
តាមនោះ វគ្គជម្រុះបាល់ទាត់១១នាក់ នឹងប្រកួតនៅព្រលានថូកនូក ព្រលានឃុំវីធ្វី និងព្រលានបាល់សង្កាត់ភូឡើយ; វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រប្រកួតនៅព្រលានបាល់កឹងធើ។ វិញ្ញាសា Karate ប្រកួតនៅកីឡដ្ឋានសាលាបឋមសិក្សាត្រឹងហ្វាងណា (សង្កាត់កៃរ៉ាំង) វិញ្ញាសាបាល់ទះ (បុរស) និងបាល់បោះនៅកីឡដ្ឋានបាល់បោះសង្កាត់ង៉ាបៃ។ វិញ្ញាសាក្បាច់គុនបុរាណប្រកួតនៅពហុកីឡដ្ឋានសង្កាត់ឡុងប៊ិញ។ វិញ្ញាសា Vovinam នៅអគារហ្វឹកហាត់ Vovinam ផុងដៀង (ឃុំផុងដៀង)។
ប៉េងប៉ុងប្រកួតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងចាត់តាំងការប្រកួតប៉េងប៉ុងភូស៊ើង (សង្កាត់សុកត្រាំង)។ វិញ្ញាសារុញឈើប្រកួតនៅពហុកីឡដ្ឋានហូវយ៉ាង (សង្កាត់វីថាញ)។ វិញ្ញាសាអត្តពលិក នៅរលានកឹងធើ (សង្កាត់កៃខេ)។ វិញ្ញាសា Billiards ប្រកួតនៅ Bida - Cafe ទ្រឿងទិន (សង្កាត់ភូឡើយ)។ វិញ្ញាសាទាត់សី ទាញព្រ័ត្រនិង Taekwondo ប្រកួតនៅពហុកីឡដ្ឋានកឹងធើ (សង្កាត់កៃខេ)។
វិញ្ញាសាប៉េតង់ អុក ប្រកួតនៅកីឡដ្ឋានកីឡាសុកត្រាំង (សង្កាត់សុកត្រាំង)។ វិញ្ញាសាវាយសីនៅកីឡដ្ឋានវាយសីប្រៃសណីយ៍( សង្កាត់និញកេវ) ។ វិញ្ញាសាហែលទឹកនៅក្លឹបស្រះហែលយោធភូមិភាគ៩ (សង្កាត់ប៊ិញធ្វី)។ វិញ្ញាសា Pickleball នៅក្រុមហ៊ុន ឡៀងហ៊ីបថាញ់ (សង្កាត់ភូឡើយ)។ វិញ្ញាសាប្រណាំងកង់នៅដងផ្លូវវ៉វ៉ាំងកៀក (សង្កាត់ប៊ិញធ្វី)៕
យោង៖ baocantho.com.vn-ប្រែសម្រួល៖ លីសៀ