ដោយការឧបត្ថម្ភបានទាន់ពេលពីកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ (២០២១-២០២៥) ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ ផលិតតាមប្រព័ន្ធតម្លៃ បានរួមចំណែកយ៉ាងសំខាន់ជួយកែលម្អជីវភាពគ្រួសារជនរួមជាតិខ្មែរជាច្រើននៅទីក្រុងកឹងធើ។

លោក ឌិញសារី នៅឃុំមីហឿង ថែទាំគោមេដែលបានឧបត្ថម្ភពីគម្រោង៣។
ជាមួយទិសស្លោក “ឱ្យសន្ទូចល្អជាងឱ្យត្រី” ច្រើនឆ្នាំកន្លង រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ បានធ្វើឱ្យជាក់ស្តែងនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ដើម្បីសមស្របនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគ បើកឱកាសចាក់ផុតពីភាពក្រីក្រជូនមាមីង ដោយការឧបត្ថម្ភមុខរបររកស៊ីចិញ្ចឹមជីវិតក្នុងសហគមន៍ ជួយពួកគាត់មានលក្ខណផលិត ឈានឡើងលំនឹងជីវភាពបន្តិចម្តងៗ។
លោកឌិញសារី នៅភូមិដៃដូនអ៊ុយ ឃុំមីហឿង គឺជាគ្រួសារក្រីក្រ បានទទួលផលពីគោលនយោបាយ បច្ចុប្បន្នគាត់រស់នៅជាមួយកូនស្រី កូនគាត់ក៏គ្មានការងារធ្វើលំនឹង ចំណែកគាត់ធ្វើការសំណង់ ជួនកាលក៏ស៊ីឈ្នួលបាញ់ថ្នាំស្រូវឱ្យគេ។ ឆ្នាំ ២០២៣ គ្រួសារគាត់បានជ្រើស ឧបត្ថម្ភគោមេ២ក្បាលពីគម្រោង៣ ឧបត្ថម្ភអភិវឌ្ឍផលិតតាមប្រព័ន្ធតម្លៃ (ឧបត្ថម្ភអភិវឌ្ឍផលិតមុខរបររកស៊ីចិញ្ចឹមជីវិតក្នុងសហគមន៍) លោក ឌិញសារី ឱ្យដឹង៖ “បានរដ្ឋឧបត្ថម្ភគោមេ ២ក្បាល ខ្ញុំមានក្តីត្រេកអរក្រៃលែង ខ្ញុំនឹងខិតខំថែទាំ ពង្រីកគោឱ្យបានច្រើនក្បាលដើម្បីកែលម្អជីវភាព”។ តាមប្រសាសន៍សមមិត្ត គីមិញធី ប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង ឆ្នាំ ២០២២- ២០២៣ ឃុំបានឧបត្ថម្ភគោមេតាមរយៈគម្រោង ៣ ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រចំនួន ៤៨ គ្រួសារ គិតជាទឹកប្រាក់ជាង ១ ពាន់លានដុង។

លោកចូវយឺ នៅឃុំតឹងថាញ់ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច អាស្រ័យបានឧបត្ថម្ភ
គោពីគម្រោង៣។
គ្រួសារលោកចូវយឺ នៅភូមិតឹងក្វីA ឃុំតឹងថាញ់ ក៏ជាគ្រួសារក្រីក្របានឧបត្ថម្ភគោមេតាមរយៈគម្រោង៣ដែរ ប្រភពចំណូលសំខាន់របស់គាត់គឺបានមកពីធ្វើការស៊ីឈ្នួល។ ឆ្នាំ ២០២៣ រដ្ឋអំណាចបានពិនិត្យជ្រើសឧបត្ថម្ភគោមេ ២ ក្បាល ដើម្បីគ្រួសារគាត់មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច។ លោកចូវយឺ ឱ្យដឹងដោយក្តីរីករាយ៖ “ជីវភាពគ្រួសារខ្ញុំលំបាក គ្មានការងារធ្វើលំនឹងដោយសារបានរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភគោមេ២ក្បាល ខ្ញុំសន្យានឹងខិតខំចិញ្ចឹម ថែទាំគោឱ្យកើនឡើងបានច្រើនក្បាល”។
“ដោយការឧបត្ថម្ភបានទាន់ពេលពីកម្មវិធី ទើបជីវភាពរបស់ប្រជាជន បំផុតគឺជនរួមជាតិខ្មែរមានការវិវឌ្ឍយ៉ាងច្បាស់។ គិតដល់ដើមឆ្នាំ ២០២៥ គ្រួសារក្រីក្ររបស់ឃុំនៅត្រឹម១២១គ្រួសារ ស្រូបអត្រា១,៨% ក្នុងនោះ មានគ្រួសារខ្មែរចំនួន៣៩ ស្រូបអត្រា២,៥៦%; ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ សម្រេចបានជាង៨២,៨៣%” - សមមិត្ត ឡេថាញភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងថាញ់ បានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង-វិមាន